Connect with us

អាជីព

ការ​កែលម្អវប្បធម៌ក្រុមហ៊ុនអាច​ជួយបង្កើនជោគជ័យ​ទ្វេដង!

បានផុស

នៅ

នៅពេលដែលមនុស្សគិតអំពីវប្បធម៌របស់ក្រុមហ៊ុន ពួកគេនឹងជោគជ័យ​ខ្ពស់ ព្រោះវប្បធម៌ក្រុមហ៊ុនល្អមួយ បង្កើតបាន​នូវផលិតភាពល្អនិងបរិយាកាសការងារ​រីករាយ។

ស្វែងយល់ពីមូលហេតុដែលវប្បធម៌ក្រុមហ៊ុនមានសារៈសំខាន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


នៅក្នុងការស្ទង់មតិឆ្នាំ ២០១៥ របស់ពាក់កណ្តាលនៃនិយោជិកនៅ Apple ពួកគេមានអារម្មណ៍ថាវប្បធម៌ក្រុមហ៊ុនផលប៉ះពាល់ផ្ទាល់ទៅលើផលិតភាព ការច្នៃប្រឌិតនិងផលចំណេញនៃអាជីវកម្ម។ ៩៥ ភាគរយនៃនិយោជិកបាននិយាយថា វប្បធម៌របស់ក្រុមហ៊ុន មានសារៈសំខាន់ដូចគ្នា​នឹង​ប្រាក់ឈ្នួល។ ពិចារណាថា វប្បធម៌ក្រុមហ៊ុន គឺជាចំណុចខ្លាំងដែលនាំមកនូវកម្លាំងល្អៗនិង នាំមកនូវ​កម្មភាព​ប្រកបដោយផ្លែផ្កា។

យោងទៅតាមការត្រួតពិនិត្យអាជីវកម្មរបស់សាកលវិទ្យាល័យ ហាវឺដ វប្បធម៌របស់ក្រុមហ៊ុនគឺដូចជាការ​បំពេញចន្លោះប្រហោងបង្កើតជាកំផែងរឹងមាំ ដូច្នេះកម្លាំងពលកម្ម បុគ្គលិក​ពិតជាអាចបំពេញការងាររបស់ពួកគេបានដោយស៊ីសង្វាក់។

នៅពេលដែលនិយោជិកត្រូវធ្វើការសម្រេចចិត្តណាមួយ វប្បធម៌ក្រុមហ៊ុន ជួយពួកគេតាមរយៈ វប្បធម៌ចែករំលែក វប្បធម៌តក្រង់ទៅត្រង់មក និង តំកល់ប្រយោជន៍រួមជាធំ ព្រោះពួកគេ មានតម្លៃ​គ្រប់គ្នា​នៅក្រោមឆ័ត្រជោគជ័យ។ ឱ្យធ្វើដូច្នេះបានគឺនៅពេលអារម្មណ៍​ពួកគេ​ជឿជាក់លើក្រុមហ៊ុន។

វប្បធម៌របស់ក្រុមហ៊ុនគឺជាស្វយ័តដឹកនាំ សូម្បីមេដឹកនាំមិនចាំបាច់នៅទីនោះ

វប្បធម៌របស់ក្រុមហ៊ុនកាច់ចង្កូតទៅរកទិសដៅដោយឯកឯង។ នៅក្នុងការស្ទង់មតិឆ្នាំ ២០១៥ អ្នកឆ្លើយតប ៧០ ភាគរយបាននិយាយថា ការអភិវឌ្ឍវប្បធម៌ក្រុមហ៊ុនគឺអាស្រ័យលើអ្នកដឹកនាំក្រុមហ៊ុន ចេះ​បង្កើតវាឡើងដោយសកម្មភាពគំរូ  បទដ្ឋានក្រមសីលធម៌ ទម្លាប់លើកទឹកចិត្តនិង​វិធីសាស្រ្តសម្គាល់យក ឥរិយាបថឬអាកប្បកិរិយាវិជ្ជមាន​មកជាធំ។

អ្នកដឹកនាំ ត្រូវ​បំបាត់ ភាពហៃអើ បក្សពួក និង​មនុស្ស​អែបអប ល្បិចកល ដោយការកែលម្អរ បង្រៀន លើកទឹកចិត្តឱ្យផ្លាស់ប្តូរ។

កុំពឹងផ្អែកលើចិត្តមេត្តា
វប្បធម៌ក្រុមហ៊ុនដ៏អស្ចារ្យបំផុតនៅលើពិភពលោក នឹងមិនមានពាក់ព័ន្ធអ្វីច្រើនចំពោះមនោសញ្ចេតនា​ទេ តែពឹងលើវិន័យ នឹងឱកាស​កែខ្លួន​ឬរៀនសូត្រ។ ប្រសិនបើនិយោជិកមិនចូលរួមនៅក្នុងនេះ ដោយកាត់ក្តី​តាម​អារម្មណ៍​ចូលចិត្ត​ឬស្អប់ គឺជាបញ្ហា ពិសេសប្រសិនបើវប្បធម៌របក្រុមហ៊ុន​មួយ ផ្អែកលើអារម្មណ៍​មេដឹកនាំ  វាងាយស្រួលសម្រាប់និយោជិកជ្រើសរើស មិនជឿជាក់ ហើយ​ចាប់ផ្តើម​ធ្វើសង្គ្រាម​ការពារ​ខ្លួន៕

ប្រែសម្រួល៖ សុភា

ប្រភព៖ wheniwork

ចុចអាន៖ ចង់លេចធ្លោដល់ថ្នាក់លើចំណាំយើងបានពេលទើបចូលធ្វើការភ្លាម?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ១២ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

Sokha Hotels

ព័ត៌មានពេញនិយម