អាជីព
ដុសខាត់ជំនាញសម្រេចចិត្ត decision making ឱ្យកាន់តែប្រសើរជាងមុន
វិចារណញ្ញាណ តាមពិតគ្រប់គ្នាសុទ្ធមាន គ្រាន់តែមនុស្សខ្លះ ពិតជាទាមទារមានច្រើន លើសធម្មតា ព្រោះខ្លួនជាមេដឹកនាំគេ។

Kpt plus សូមបង្ហាញជូននូវគន្លឹះចំនួន ៣ ដើម្បីជួយមិត្តអ្នកអាន ឲ្យស្គាល់សញ្ញាដែលវិចារណញ្ញាណកំពុងផ្ដល់ជូនយើងរាល់ថ្ងៃនេះ៖
១. យកចិត្តទុកដាក់លើភាសាកាយវិកា

ជារឿយៗយើងមានប្រតិកម្មខាងរាងកាយ ចំពោះការសម្រេចចិត្ត ដូច្នេះនៅពេលពិចារណាជម្រើសរបស់យើង សូមយកចិត្តទុកដាក់ចំពោះការឆ្លើយតបទាំងនោះ។
ពាក្យថា“ ស្ដាប់រាងកាយរបស់យើង” មានសុពលភាពផ្នែកវិទ្យាសាស្ត្រ ពីព្រោះមានប្រព័ន្ធម៉្យាងបានបញ្ជូនសរសៃប្រសាទ នៅក្នុងសរសៃឈាមក្នុងរាងកាយរបស់យើង ឲ្យបានដឹង រាល់ពេលយើងធ្វើការសម្រេចចិត្តណាមួយ។
២. ចងក្រងហេតុផលនិងថ្លឹងថ្លែង

វិចារណញ្ញាណអាចមករកយើងក្នុងគ្រាតូចតាចណាមួយ នៅពេលដែលយើងកំពុងថ្លឹងថ្លែងជម្រើសជំនួស។ ការយល់ដឹងទូលំទូលាយនៅផ្នែកទាំងនេះ អាចបង្ហាញពីធនធានដែលមិនមានភស្តុតាងភ្លាមៗឡើយ ប៉ុន្តែនឹងជួយគាំទ្រដល់ជម្រើសដែលមិនសមទំនង ហើយបង្កើនឱកាសនៃភាពជោគជ័យមកវិញ។
ត្រូវប្រាកដថា សរសេរគំនិតទាំងនេះ និងថ្លឹងទម្ងន់ដែលជាផ្នែកមួយនៃកញ្ចប់ទិន្នន័យរបស់យើងទាំងអស់។
៣. ឆ្លៀតពេលស្ដាប់
តើវិចារណញ្ញាណតែងតែត្រូវទេ? ទេ ប៉ុន្តែជាឧបករណ៍ស្របច្បាប់នៅក្នុងប្រអប់ឧបករណ៍ធ្វើសេចក្ដីសម្រេចចិត្តរបស់យើង។ ពេលខ្លះយើងច្រឡំការភ័យខ្លាចឬភាពភ័យខ្លាចទៅចំពោះវិចារណញ្ញាណ ។ ប៉ុន្តែពេលខ្លះអារម្មណ៍ទាំងនោះត្រូវបានចាក់ឫសនៅក្នុងភស្តុតាង ដែលអាចកំណត់បានពីបទពិសោធន៍ជាក់ស្ដែង ពីអតីតកាលរបស់យើងវិញ។
ដូច្នេះហើយ ទើបការស្ដាប់គឺជារឿងល្អមួយដែលយើងគួរតែធ្វើ មុននឹងសម្រេចចិត្តក្នុងរឿងណាមួយ បើមិនចង់ឲ្យមានការខុសឆ្គងទៅថ្ងៃមុខទេ។
ការធ្វើសេចក្ដីសម្រេចចិត្ត មិនមែនជាស្ថានភាពតឹងតែងណាស់ណាទេ។ ចង់ធ្វើការសម្រេចចិត្តបានត្រឹមត្រូវហើយមិនស្ដាយក្រោយ យើងគួរប្រើទាំងតក្កវិជ្ជា ( វិជ្ជាត្រិះរិះចំណេះដឹងរកហេតុផល) និងវិចារណញ្ញាណ នៅពេលធ្វើការជ្រើសរើស។ ប្រភេទទាំងពីរនេះមិនបានផ្ទុយគ្នាទេ គ្រាន់តែជាផ្នែកពីរ នៃអត្ថន័យតែមួយ។
ការទទួលស្គាល់តម្លៃនៃគំនិតទាំងពីរនេះ ធ្វើឲ្យយើងទទួលបានព័ត៌មានទូលំទូលាយ និងជួយយើងធ្វើការសម្រេចចិត្តបានល្អជាងមុនថែមទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ forbes
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


