KPT+
៥ យ៉ាង អ្នកមិនគួរធ្វើការសម្រេចចិត្តរហ័សពេក នាំឲ្យខូចការធំ
មនុស្សគ្រប់រូបមិនអាចបំបែកខ្លួនចេញពីទម្លាប់អាក្រក់បានទេ។ ទម្លាប់អាក្រក់មួយដែលតែងតែធ្វើ គឺប្រញាប់ពេក ដោយមិនគិតវែងឆ្ងាយ។ ជាពិសេស នៅពេលនិយាយអំពីបញ្ហាសំខាន់ៗ។ ដូច្នេះ តើរឿងអ្វីខ្លះ ដែលមិនគួរធ្វើដោយប្រញាប់ប្រញាល់ពេក នាំឲ្យខូចការធំ។
១ ទុកចិត្តនរណាម្នាក់ពេក
ការរក្សាទំនាក់ទំនងសង្គមឲ្យមានសុខភាពល្អ គឺជារឿងសំខាន់។ វត្ថុមួយក្នុងចំណោមវត្ថុដែលមាននៅក្នុងទំនាក់ទំនងសង្គម គឺការជឿទុកចិត្ត។ រួមទាំងការផ្ដល់ទំនុកចិត្តរបស់យើង ដល់អ្នកដទៃ។ ប៉ុន្តែតើអ្នកដឹងទេ? វាប្រែថាការជឿទុកចិត្តលើនរណាម្នាក់ មិនគួរប្រញាប់ប្រញាល់ពេកទេ។ ត្រូវប្រាកដថា អ្នកស្គាល់ចរិតលក្ខណៈរបស់មនុស្ស។ ការទម្លាក់ការទុកចិត្តលើមនុស្សខុស អាចជាការកម្ចាត់ខ្លួនឯងនៅពេលក្រោយទៅវិញទេ។

២ ការវិនិច្ឆ័យអត្តចរិតរបស់មនុស្សដោយផ្អែកលើរូបរាងកាយ
តើអ្នកធ្លាប់បានឮដំបូន្មាន មិនឲ្យវិនិច្ឆ័យអ្វីដោយគម្របខាងក្រៅដែរទេ? ការវិនិច្ឆ័យអត្តចរិតរបស់មនុស្សដោយផ្អែកលើរូបរាងកាយ មិនមែនជាអាកប្បកិរិយាដ៏ឈ្លាសវៃនោះទេ។ រូបរាងកាយ មិនមែនជាអ្វីគ្រប់យ៉ាងនោះទេ។ អ្វីដែលមើលទៅខាងក្រៅ ពេលខ្លះអាចជាការសម្ដែងឲ្យឃើញចរិតដែលគេចង់ឲ្យអ្នកបានឃើញប៉ុណ្ណោះ។
៣ ធ្វើការសម្រេចចិត្តធំ
រាល់ការសម្រេចចិត្តដែលបានធ្វើឡើង នឹងមានឥទ្ធិពលយ៉ាងសំខាន់ទៅលើជំហានបន្ទាប់។ ការសម្រេចចិត្តដោយចៃដន្យ វាមិនអាចទៅរួចទេ ដែលថា ជីវិតនឹងកាន់តែរញ៉េរញ៉ៃ។ ការសម្រេចចិត្តធំ គឺជារឿងមួយដែលមិនគួរធ្វើដោយប្រញាប់។ ត្រូវប្រាកដថា អ្នកធ្វើការសម្រេចចិត្តដោយផ្អែកលើការពិចារណាយ៉ាងប្រុងប្រយ័ត្ន និងលម្អិតបំផុត។
៤ វិនិច្ឆ័យកំហុសគេ
មិនមែនគ្រប់គ្នាសុទ្ធតែអាចគិតដោយឈ្លាសវៃបានគ្រប់រឿងនោះទេ។ ពេលខ្លះយើងមានទំនោរវិនិច្ឆ័យនរណាម្នាក់ដោយគ្រាន់តែដឹងពីព័ត៌មានមិនច្បាស់លាស់ពីគេប៉ុណ្ណោះ។ ការវិនិច្ឆ័យកំហុស គឺជារឿងមួយដែលមិនគួរធ្វើដោយប្រញាប់ប្រញាល់។ ជាងនេះទៅទៀត ការបោះការចោទប្រកាន់ដោយគ្មានភស្តុតាង ដែលអាចបង្កឲ្យមានការខាតបង់ដល់ភាគីជាច្រើន។
៥ គិតថាភាពជោគជ័យនឹងបានមកលឿន
ដូចដែលយើងដឹង ផ្លូវទៅកាន់ភាពជោគជ័យមិនខ្លីដូចការគិតទេ។ វាត្រូវការការតស៊ូដ៏យូរ និងការនឿយហត់ជាបន្តបន្ទាប់។ ការសម្រេចបានជោគជ័យ ក៏ជារឿងមួយដែលមិនគួរធ្វើដោយប្រញាប់ប្រញាល់ឡើយ។ កុំបណ្តោយឲ្យបំណងប្រាថ្នាដើម្បីសម្រេចបាននូវអ្វីគ្រប់យ៉ាងភ្លាមៗ ទីបំផុតវានឹងដាក់អ្នកនៅក្នុងអំពើមិនស្មោះត្រង់ជាបន្តបន្ទាប់ឬ ជោគជ័យនឹងមកដោយភាពមិនត្រឹមត្រូវ។

សរុបមក នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ មានរឿងមួយចំនួនដែលមិនគួរធ្វើដោយប្រញាប់ប្រញាល់។ ត្រូវរង់ចាំមើលពេលវេលា និងការសម្រេចចិត្តដោយភាពត្រឹមត្រូវ ទើបមិនស្ដាយក្រោយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ សញ្ញា បង្ហាញថា បុគ្គលនោះមានភាពលម្អៀងទៅរកខ្លួនឯងជាធំ
ចុចអាន៖ហេតុផល ៥ យ៉ាង ពីមនុស្សមានទម្លាប់ណាត់ជួបខ្លួនឯង ជាងមានគ្នា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


