Connect with us

អាជីព

មាន​ចំណេះ​ជំនាញ​គួរសម តែ​ស្វែង​រក​ការងារ​ធ្វើ​មិន​បាន មូលហេតុ​ដោយសារ ៥ យ៉ាង​នេះ

បានផុស

នៅ

មនុស្ស​មួយ​ចំនួន​តែងតែ​ងឿងឆ្ងល់​ចំពោះ​ខ្លួនឯង ថា​ហេតុអ្វី​បាន​ជា​ពួកគេ​មាន​ចំណេះដឹង​និង​ជំនាញ​គួរសម​ដែរ តែ​ទៅ​សម្ភាសន៍​ការងារ​ពេល​ណា​ឬ​ទី​ណា នៅ​តែ​មិន​ជាប់​សោះ។ ទាំង​នេះ​ជា​ហេតុផល ៥ យ៉ាង​ដែល​បណ្តាល​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​ស្វែងរក​ការងារ​និង​មិន​ងាយ​ជាប់​ពេល​សម្ភាសន៍​ម្ដងៗ៖

១. ផ្លាស់ប្ដូរ​កន្លែង​ការងារ​ញឹកញាប់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលិក​ដែល​ផ្លាស់​កន្លែង​ការងារច្រើនឬបម្រើការងារមិនសូវបានយូរ ពេលទៅ​សម្ភាសន៍​នៅ​កន្លែង​ផ្សេងៗ​ទៀតថ្នាក់លើកម្រនឹងជ្រើសរើសយកណាស់ ពីព្រោះថ្នាក់​លើគ្រប់រូបចង់បាន​បុគ្គលិក​ដែល​មាន​ភាព​ច្បាស់លាស់​និង​ចំណាយ​ពេល​វេលា​យូរ​ជាមួយ​ក្រុមហ៊ុន។ គ្មាន​មេណា​ចង់​បាន​បុគ្គលិក​ដែល​គ្រាន់​តែចូលមកសាកល្បងការងារនិងមិនសូវមានភាពអំណត់នោះទេ។

. ទាមទារ​ប្រាក់ខែ​ខ្ពស់​ពេក

អ្នកណាៗ​ធ្វើការក៏ដើម្បីតែប្រាក់ខែដែរ ប៉ុន្តែបើ​ទាមទារប្រាក់ខែ​​ច្រើនឬលើស​ពីអ្វីដែល​ក្រុមហ៊ុន​បាន​ផ្តល់​ឲ្យ ក៏​គេមិនជ្រើសរើសយកដែរ លុះត្រា​តែអ្នកមានសមត្ថភាពដែលបុគ្គលិកផ្សេងទៀតមិនមាន ទើបអាចនឹងបានប្រាក់ខែខ្ពស់ឬប្រាក់ខែតាមការទាមទាររបស់អ្នក។

៣. ខ្សោយក្នុងការទំនាក់ទំនង

ជំនាញទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនពិតជាសំខាន់ខ្លាំងណាស់ ​ប្រសិនបើអ្នកអន់ឬខ្សោយខាងទំនាក់ទំនងគឺអាចចាត់ទុកថា អ្នកបានបាត់បង់ឱកាសដូច្នោះដែរ។ ហេតុនេះបើដឹងថា ខ្លួនមិនសូវពូកែទំនាក់ទំនងទេ គួរតែបង្កើនភាពក្លាហាននិងរៀនស្វែងយល់ពីអ្នកនៅជុំវិញឲ្យបានច្រើនជាងនេះ ទើបជាការល្អ។

. មិនសូវពូកែក្នុងការបត់បែន

ក្នុងពេលសម្ភាសន៍ការងារពិតជាសំខាន់ណាស់ដំបូងអ្នកត្រូវយកចិត្តទុកដាក់នូវរាល់សំណួររបស់គេ រួចត្រូវឆ្លើយឲ្យបានត្រឹមត្រូវនិងចំគោលដៅរបស់អ្នកសួរ។ ជាពិសេសត្រូវបត់បែននូវចម្លើយឲ្យបានល្អបំផុតតាមអ្វីដែលអ្នកអាចធ្វើទៅបាន។

៥. បទសម្ភាសន៍​មិនទាន់បានល្អ

កំឡុង​ពេល​សម្ភាសន៍ ទោះបីជាអ្នកមានអារម្មណ៍ភ័យយ៉ាងណា ក៏ត្រូវមើលភ្នែកអ្នកសួរដែរ មិនត្រូវអោនមុខចុះឡើយ ព្រោះវាបង្ហាញថា អ្នកគ្មានភាពក្លាហាន គ្មានភាពស្វាហាប់។ មួយវិញទៀតខណៈពេលដែលសម្ភាសន៍អ្នកមិនត្រូវឆ្លើយអ្វីតាមការដែលនឹកឃើញឡើយ ហើយ​ក៏​មិន​ត្រូវ​និយាយ​ច្រើនពេក មិនត្រូវអួតខ្លួនឯងច្រើនពេក ប៉ុន្តែ​ក៏មិនត្រូវបង្អាប់ខ្លួនឯងផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

TASS ៖ អ៊ីរ៉ង់​ត្រៀម​ខ្លួន​ទទួលយក​កិច្ច​ព្រមព្រៀង​​នុយក្លេអ៊ែរ​ ក្រោយ​៣ថ្ងៃនៃការ​ផ្ទុះ​អាវុធ​

ព័ត៌មានជាតិ១ ម៉ោង មុន

ឱកាសការងារ ២៣ ម៉ឺនកន្លែង រង់ចាំ​​​ពលករ​​​ចាប់​ឱកាសការងារភ្លាមៗនៅ​ព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ៣ ម៉ោង មុន

ដាក់ពាក្យចូលរៀននៅ TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមជំរុញលើកកម្ពស់ជីវភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត សៃលុន ប្រកាសផ្ដល់ការងារដល់ពលករខ្មែររហូតដល់៧០០ នាក់ ដែលមានតួនាទី និងប្រាក់ខែ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជម្លោះ​អ៊ីរ៉ង់-អ៊ីស្រាអែល​៖ អ្នកស្លាប់​និង​របួស​កើន​ឡើង ចំពេ​ល​បង្កើន​ការ​វាយប្រហារ​គ្នា​

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលករខ្មែរនៅថៃ ធ្វើដំណើរឆ្លងដែនតាមច្រកទ្វារព្រំដែនចាំយាម មានតិចតួច

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

Sokha Hotels

ព័ត៌មានពេញនិយម