Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ៣ខែចុងក្រោយនេះ ក្រសួងការងារ បានស្វែងរកការងារជូនយុវជនបានជាង ៣ពាន់នាក់

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅថ្ងៃទី ៣១ ខែតុលានេះថា នៅក្នុងរយៈពេល ៣ខែចុងក្រោយនេះ គឺចាប់ពីខែសីហាដល់ខែតុលាឆ្នាំ ២០២៣នេះ ក្រសួងបានស្វែងរកការងារជូនយុវជនបានចំនួន ៣,២០៣នាក់។ ក្នុងនោះស្រី ២,២៩៣នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា ក្នុងការស្វែងរកការងារជូនដល់យុវជននេះ គឺតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តបណ្តាលវិជ្ជាជីវៈ សហការជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តាក្រុមហ៊ុននានា ដែលជ្រើសរើសបុគ្គលិក។

ក្រៅពីនេះ ក៏មានមជ្ឈមណ្ឌលការងារចល័តរបស់ NEA ចុះចល័តនៅទីតាំងផ្សេងៗ ដើម្បីផ្សព្វផ្សាយឱកាសការងារក្នុងស្រុក និងចុះឈ្មោះអ្នកដែលចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារដើម្បីផ្តល់ភាពងាយស្រួល និងឆាប់រហ័ស ក្នុងការស្វែងរកការងារជូនដល់ប្រជាពលរដ្ឋ។

បើតាមអ្នកនាំពាក្យក្រសួងការងារ យុវជន និងអ្នកស្វែងរកការងារធ្វើ អាចទទួលបានសេវាការងារដោយឥតគិតកម្រៃ ជាមួយនឹងមជ្ឈមណ្ឌលការងារចល័តរបស់ NEA ដែលមានដូចជា៖ ការចុះឈ្មោះស្វែងរកការងារ, ការប្រឹក្សាយោបល់អំពីអាជីព និងការងារ, ការផ្តល់ព័ត៌មានអប់រំបណ្តុះបណ្តាលជំនាញ និងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងមានតម្រូវការ ជាដើម។

ដូច្នេះប្រសិនបើប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ នៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស សូមទាក់ទងទៅកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤/០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www. nea.gov.kh និងទំព័រ Facebook (neakhmer)៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម