សន្តិសុខសង្គម
ដុតកម្ទេចចោលផលិតផលម្ហូបអាហារខូចគុណភាព ជាង ០៣ តោន
រយៈពេល ០៣ ខែ ចាប់ពីខែសីហា ដល់ខែតុលា ឆ្នាំ ២០២២ មន្ត្រីស៊ើបអង្កេត នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តត្បូងឃ្មុំ បានចុះអនុវត្ត ត្រួតពិនិត្យ ធ្វើតេស្តរកឃើញ ធ្វើការប្រមូលដកហូតទំនិញក្លែងក្លាយ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងមានលាយឡំសារធាតុគីមី សរុបប្រមាណ ៣,៣០០ គីឡូក្រាម ដែលដាក់តាំងលក់តាមផ្ទះ ហាងទំនើប និងទីផ្សារនានា នៅទូទាំងខេត្តត្បូងឃ្មុំ។

ក្រោយប្រមូលដកហូតបានទំនិញខូចគុណភាពទាំងនេះ ដោយយោងតាមគោលការណ៍អនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ត្រូវបានធ្វើពិធីដុតកម្ទេចចោលនៅបរិវេណខាងក្រោយមន្ទីរ ក.ប.ប ខេត្ត ស្ថិតភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សកម្មភាពដុតកម្ទេចចោលនេះ ធ្វើឡើងដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រី ក.ប.ប ខេត្ត សហការជាមួយសាលាដំបូងខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរព័ត៌មានខេត្ត រួមជាមួយរដ្ឋបាលបណ្តាក្រុង/ស្រុកទាំង ៧ ក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ។

បើតាមលោក សាន វិជ្ជាសារ៉ាវុធ បញ្ជាក់ថា ផលិតផលម្ហូបអាហារខូចគុណភាពទាំងនេះ គឺមាន ភេសជ្ជៈទឹកក្រូច ប៊ីយែរ នំកញ្ចប់ ជាដើម ដែលធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ជាមួយគ្នានោះ លោកប្រធានសាខា ក.ប.ប. ខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករសូមប្រុងប្រយ័ត្នមុនទិញ ក៏ដូចជាប្រើប្រាស់ទំនិញនានាលើទីផ្សារ ត្រូវពិនិត្យប្រភពឲ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងប៉ះផលិតផលក្លែងក្លាយ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងមានលាយឡំសារធាតុគីមី ធ្វើឲ្យបងប្អូនអ្នកប្រើប្រាស់ ទទួលរងប៉ះពាល់សុខភាពទៅថ្ងៃក្រោយ។

ជាងនេះទៀត អ្នកផលិត និងអ្នកលក់ សូមកុំក្លែងបន្លំ និងបន្ថែមសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យខូចសុខភាពអ្នកទទួលទាន ព្រោះជាអំពើខុសច្បាប់ ហើយត្រូវប្រឈមទទួលទោសចំពោះមុខច្បាប់ជាធរមាន៕
អត្ថបទ ៖ សាន វិឡែម











-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


