ព័ត៌មានជាតិ
អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវឲ្យពលរដ្ឋក្នុងខេត្តចូលរួមដាំដើមឈើ និងថែរក្សាបរិស្ថាន ដើម្បីជាគោលដៅទេសចរណ៍
លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តត្រូវចូលរួមដាំដើមឈើ និងថែរក្សាបរិស្ថាន ធនធានធម្មជាតិ ធ្វើយ៉ាងណាឱ្យខេត្តត្បូងឃ្មុំ ក្លាយជាខេត្តគោលដៅទេសចរណ៍។ ការលើអំពាវនាវដល់ពលរដ្ឋបែបនេះ ធ្វើឡើងនៅពេលលោកអញ្ជើញជាអធិបតីភាពប្រារពពិធី «រុក្ខទិវា ៩កក្កដា» នៅពុទ្ធសីមា វត្តសត្តវិថិជោត្យារាម (ស្លា) ស្ថិតនៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកជំទាវអភិបាលរងខេត្ត មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ រដ្ឋបាលស្រុកមេមត់ លោក លោកស្រីជាមន្ត្រីកសិកម្មតាមបណ្តាឃុំ ក្នុងស្រុកមេមត់ កងកម្លាំងប្រដាប់អាវុធ យុវជនកាយរិទ្ធ យុវជនកាក់បាទក្រហម សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

មានប្រសាសន៍នាឱកាសនោះ លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ពិធីបុណ្យ “រុក្ខទិវា ៩កក្កដា” នាឆ្នាំនេះក៏ដូចជាឆ្នាំមុនដែរ ដែលយើងតែងតែប្រារពឡើងក្នុងគោលបំណងបណ្តុះផ្នត់ គំនិត ឆន្ទៈ ក្នុងការស្រឡាញ់ និងចូលរួមថែរក្សាធនធានធម្មជាតិ ហើយក៏បង្ហាញពីស្មារតីសាមគ្គីភាពរបស់ពលរដ្ឋខ្មែរយើងផងដែរ ។

លោកអភិបាលខេត្តបន្តថា ដើមឈើគឺជាផ្នែកមួយនៃបរិស្ថានធនធានធម្មជាតិ ដែលបង្កើតនៅស្រទាប់ការពារផែនដី ហើយក៏ជាប្រព័ន្ធអេកូឡូស៊ីយ៉ាងសំខាន់របស់ភពផែនដីផងដែរ។ បន្ថែមលើនេះ កត្តានៃការបំផ្លិចបំផ្លាញធនធានធម្មជាតិ ធ្វើឱ្យមានការកើនឡើងនៅកម្តៅ និងការប្រែប្រួលអាកាសធាតុ ដូចនេះហើយការចូលរួមដាំដើមឈើគឺជាផ្នែកមួយក្នុងការចូលរួកថែរក្សា ក៏ដូចជាបណ្តុះនៅផ្នត់គំនិតស្រឡាញ់នូវធនធានធម្មជាតិរបស់យើង។

លោកអភិបាលខេត្តបន្តបន្ថែមថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺយកចិត្តទុកដាក់ខ្ពស់លើចំណុចអាទិភាពចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយក៏មានយុទ្ធសាសន៍ចក្រាវិស័យ របស់ក្រសួងបរិស្ថានផងដែរ ដែលក្នុងន័យនេះគឺដើម្បីថែរក្សា ការពារនិងបណ្តុះកូនឈើឡើងវិញ ទាក់ទាញភ្ញៀវទេសចរណ៍ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងកំណើនសេដ្ឋកិច្ចជាតិឈានឆ្ពោះទៅកម្ពុជាឆ្នាំ២០៥០ផងដែរ។

លោកក៏សំណូមពរឱ្យពលរដ្ឋចូលរួមដាំដើមឈើ និងថែរក្សាបរិស្ថាន ធនធានធម្មជាតិ ក្នុងខេត្តត្បូងឃ្មុំធ្វើយ៉ាងណាឱ្យខេត្តត្បូងឃ្មុំ ជាខេត្តគោលដៅទេសចរណ៍ ទោះបីថា ខេត្តត្បូងឃ្មុំជាខេត្តកូនពៅក៏ពិតមែនតែការអភិវឌ្ឍន៍ និងការអភិរក្ស គឺនៅរក្សាបានជាចេរភាព។

បើតាមរបាយការណ៍របស់លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា លទ្ធផលការងារវិស័យព្រៃឈើសម្រេចបានក្នុងឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលព្រៃឈើ បានចែកចាយកូនឈើជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ អង្គភាពនានា ដាំតាមសាលារៀន វត្តអារាម ទីសាធារណៈនិងអបអរសាទរពិធីបុណ្យរុក្ខទិវា ៩កក្កដា សរុបចំនួន ៣៤ ០០០ដើម លើផ្ទៃដីប្រមាណពី៥០ទៅ៦០ហិកតាផងដែរ ៕
អត្ថបទ៖ សាន វិឡែម



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


