ព័ត៌មានជាតិ
កសិករដាំទុរេនក្នុងខេត្តត្បូងឃ្មុំចាប់ផ្ដើមប្រមូលផលលក់ទៅកាន់ទីផ្សារ
ទុរេនជាដំណាំសក្តានុពលដ៏សំខាន់មួយនៃខេត្តត្បូងឃ្មុំ នៅដើមខែមិថុនា ឆ្នាំ២០២៥នេះ ទុរេន៤ប្រភេទ ប្រជាកសិករចាប់ប្រមូលផលហើយលើផ្ទៃដី១ពាន់ហិកតាជាមួយនឹងទិន្នផល១៥តោន ក្នុង១ហិកតា មានតម្លៃពី១ម៉ឺន៤ពាន់រៀល ទៅ១ម៉ឺន៦ពាន់រៀលក្នុង១គីឡូក្រាម។ ប្រកបដោយគុណភាព សុវត្តិភាព គ្មានសារធាតុពុល រសជាតិផ្អែមស្អិតរមួតឈ្ងុយឆ្ងាញ់ពិសារ។ ទុរេនឆ្នាំនេះឲ្យផលល្អជាងឆ្នាំទៅ ហើយតម្លៃខ្ពស់ជាងឆ្នាំទៅផងដែរ។

លោក ហេង ទូច អាយុ៤៦ឆ្នាំ រស់នៅភូមិចន្ទូង ឃុំស្រឡប់ ស្រុក/ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា លើផ្ទៃដីទំហំដី៦ហិកតា មានចំនួន៨៥០ដើម ពូជទុរេនមួនថង គាត់មានក្តីរំពឹងថា នឹងទទួលបានទិន្នផល ៨០តោន ក្នុងឆ្នាំ២០២៥នេះ ហើយនៅដើមខែមិថុនានេះ កសិករចាប់ប្រមូលផលហើយ ដោយលក់បោះដុំ១គីឡូក្រាមតម្លៃ១ម៉ឺន ៤ពាន់រៀល លក់រាយ១ម៉ឺន៦ពាន់រៀល។
លោក ហេង ទូច បានបញ្ជាក់ទៀតថា ក្នុង១ថ្ងៃៗ យើងបេះផ្លែវាចាប់ពី៥តោន ទៅ៦តោន លក់ឲ្យម៉ូយរាល់ថ្ងៃ បើទិញពី៥រយគីឡូ ទៅ១តោនលក់តម្លៃ១គីឡូក្រាមតម្លៃ១ម៉ឺន៤ពាន់រៀល តែបើទិញ១រយ ទៅ២រយគីឡូក្រាម តម្លៃ១ម៉ឺន៦ពាន់រៀល។ យើងអាចប្រមូលផលរយៈពេលតែ១៥ថ្ងៃអស់ហើយ។ ពូជទុរេនដែលកសិករបានដាំ មាន៤ប្រភេទ គឺពូជទុរេនដូនតា ពូជទុរេនរី៦ ពូជមូសាំងគីម និងពូជទុរេនមួនថង ហើយពូជដែលប្រមូលផលក្រោយគេ គឺទុរេនមួនថងនេះតែម្តង។ ចំពោះទីផ្សារមិនពិបាកលក់ទេ យើងមានម៉ូយមកទទួលទិញដល់ចម្ការតែម្តង លក់ចែកជូនបងប្អូនក្នុងខេត្ត ក្រៅខេត្ត ពិសេសលក់ទៅទីក្រុងភ្នំពេញតែម្តង ទុរេនមានគុណភាព ដាំតាមបច្ចេកទេសច្បាស់លាស់មិនមានសារធាតុពុលនោះទេ៕
អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


