សន្តិសុខសង្គម
ប្រទះឃើញសត្វរញីកម្រដើរលើខ្សែអគ្គិសនីបង្កឱ្យដាច់ភ្លើងច្រើនម៉ោង
អស់រយៈពេលជិត៣ម៉ោងដែលបណ្តាញអគ្គិសនីនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ត្រូវបានដាច់ដែលទីបំផុតទើបស្រាវជ្រាវដឹងថា ដោយសារតែសត្វរញីកម្រមួយក្បាលឡើងលើខ្សែអគ្គិសនីបង្កឲ្យទុស្សេដាច់ចរន្តលែងដំណើការ។

ប្រជាពលរដ្ឋនៅតំបន់ភូមិអូរអណ្តូងបានឲ្យដឹងថា ការឆ្លងចរន្តអគ្គិសនីបង្កឱ្យរលត់ភ្លើងនៅលើកទី១ ប្រមាណជាម៉ោង៧យប់ថ្ងៃទី ៣១ ខែមករា អស់រយៈពេលជិតកន្លះម៉ោងធ្វើឱ្យប្រជាពលរដ្ឋទូរស័ព្ទទៅមន្ត្រីអគ្គិសនីសាខាចាក់អង្រែក្រោមឱ្យចុះមកមើលបណ្តាញអគ្គិសនីដើម្បីធ្វើឱ្យដំណើរការ។
លុះពេលមន្ត្រីអគ្គិសនីចុះមកបង្គោលភ្លើងដែលឆ្លងដំបូងស្ថិតនៅក្បែរចម្ការមួយសម្បូរទៅដោយដើមឈើធំៗ ប៉ុន្តែពុំឃើញមានស្នាមដាច់ខ្សែបណ្តាញហើយមន្ត្រីជំនាញបានកាច់ឌីសង់ទ័រឱ្យដំណើការវិញប៉ុន្តែពេលកាច់ឌីសង់ទ័រវិញស្រាប់តែលោតមិនដំណើការហើយមន្ត្រីអគ្គិសនីបានព្យាយាមតាមមើលខ្សែបណ្តាញដែលលោតទើបបានឃើញសត្វរញីមួយក្បាលរត់លើខ្សែបណ្តាញទើបប្រជាពលរដ្ឋនាំគ្នាដេញចាប់បានទើបបើកដំណើការអគ្គិសនីបានឡើងវិញ។ ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា សត្វរញីដែលចាប់បានគឺមានទម្ងន់ប្រហែល៣គីឡូក្រាម។
សត្វរញីប្រផេះជាប្រភេទសត្វកម្រ និងស្ថិតនៅក្នុងបញ្ជីឧបសម្ព័ន្ធ ១ នៃអនុសញ្ញាសាយតេសដែលមានរស់នៅក្នុងតំបន់ការពារធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ សត្វរញីប្រផេះមាននិន្នាការធ្លាក់ចុះនៅលើពិភពលោករួមទាំងនៅកម្ពុជាផងដែរ។
រញីប្រផេះជាទូទៅវាមានពណ៌ផ្សេងៗគ្នាចាប់ពីត្នោត ប្រផេះ ព្រលែត ទៅក្រហម ត្នោត និងមានឆ្នូតពណ៌ ត្នោតចាប់ពីក្បាលរហូតដល់ពាក់កណ្តាលខ្នង ឬដល់គល់កន្ទុយ និងមានលក្ខណៈស្រដៀងគ្នាទៅនឹងរញី ភ្លើងដែរ។ វាមានពណ៌ត្នោតចាស់ពទ្ធ័ជុំវិញរង្វង់ភ្នែកទាំងពីរ និងមានរោមឆ្នូតពណ៌សតាមបណ្តោយខ្ទង់ច្រមុះ៕

អត្ថបទ៖ នរា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត