Connect with us

កីឡា

Liverpool ចង់បានខ្សែការពារស្លាបស្តាំនៅ Bundesliga ម្នាក់មកជំនួស Arnold

បានផុស

នៅ

ក្លិបហង្សក្រហម Liverpool កំពុងពិចារណាចង់បានខ្សែការពារស្លាបស្តាំ Jeremie Frimpong មកជំនួសកន្លែង Trent-Alexander Arnold។

Jeremie Frimpong
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ Arnold បានប្រកាសជាផ្លូវការ នឹងចាកចេញពី Liverpool នៅចុងបញ្ចប់រដូវកាលនេះ ខណៈអនាគតរបស់គេ ត្រូវបានគេជឿជាក់ថា នឹងចូលរួមជាមួយក្រុមអធិរាជស Real Madrid ដោយគ្មានតម្លៃខ្លួន។

Trent-Alexander Arnold

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Liverpool កំពុងពិចារណាយក Jeremie Frimpong មកជំនួស Arnold។

ប្រភពដដែលបានបន្ថែមថា ខ្សែការពារស្លាបស្តាំរបស់ Bayer Leverkusen រូបនេះមានតម្លៃខ្លួនផ្តាច់កិច្ចសន្យានៅរដូវក្តៅនេះចំនួន ៣៩ លានដុល្លារអាមេរិក។ ដោយឡែក Liverpool វិញ បានយល់ដឹងយ៉ាងច្បាស់អំពីកិច្ចសន្យានេះ ហើយឥឡូវនេះថ្នាក់លើក្លិបកំពុង​ពិភាក្សាគ្នាអំពីការយកខ្សែការពារសញ្ជាតិ ហូល្លង់ វ័យ ២៤ ឆ្នាំរូបនេះមកជំនួស Arnold៕

Jeremie Frimpong

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ីប្រើ​ដ្រូន​ជាង​១០០​គ្រឿង​វាយ​អ៊ុយក្រែន មិន​ខ្វល់​ពី​ការ​គំរាម​និង​បទ​ឈប់បាញ់​អឺរ៉ុប

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក និងចិន ព្រមគ្នា​ទម្លាក់ពន្ធ​​ក្នុងអត្រារៀងខ្លួនរយៈពេល ៩០ ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម