សន្តិសុខសង្គម
អ្នកនាំពាក្យ៖ រយៈពេល ៥ថ្ងៃ សមត្ថកិច្ចបង្រ្កាបក្រុមក្មេងទំនើង ៣០ករណី ឃាត់ខ្លួន ១១៨នាក់
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃបានប្រតិបត្តិការបង្រ្កាប ក្រុមក្មេងទំនើង បានចំនួន ៣០ករណី ឃាត់ខ្លួន ១១៨នាក់។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រុមក្មេងទំនើងដែលបង្ក្រាបបានក្នុងរយៈពេល ៥ថ្ងៃមកនេះ គឺស្ថិតនៅក្នុងភូមិសាស្ត្ររាជធានី-ខេត្ត ចំនួន១២ រួមមាន រាជធានីភ្នំពេញ កំពង់ស្ពឺ តាកែវ បន្ទាយមានជ័យ ក្រចេះ សៀមរាប ពោធិ៍សាត់ កំពង់ចាម បាត់ដំបង ព្រះសីហនុ ព្រះវិហារ និងកំពត។ ចំណែក ចំពោះចំណាត់ការរបស់សមត្ថកិច្ច ភាគច្រើន កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តទៅតាមច្បាប់។
លោក ទូច សុខៈ បានបញ្ជាក់ទៀតថា ក្រុមក្មេងទំនើងដែលបង្ក្រាបបាននោះ ខេត្តបាត់ដំបង មានចំនួន ៤ករណី ឃាត់ខ្លួនបាន ១៧នាក់ ព្រះវិហារ ២ករណី ឃាត់ខ្លួនបាន ១៧នាក់ សៀមរាម ១ករណី ឃាត់ខ្លួនបាន ១៦នាក់ ភ្នំពេញ ៩ករណី ឃាត់ខ្លួនបាន ១៥នាក់ កំពង់ស្ពឺ ២ករណី ឃាត់ខ្លួនបាន ១៣នាក់ បន្ទាយមានជ័យ ៣ករណី ឃាត់ខ្លួនបាន ១២នាក់ ក្រចេះ ៣ករណី ឃាត់ខ្លួន ១១នាក់ តាកែវ ២ករណី ឃាត់ខ្លួន ៨នាក់ កំពង់ចាម ១ករណី ឃាត់ខ្លួន ៤នាក់ ពោធិ៍សាត់ ១ករណី ឃាត់ខ្លួនបាន ៣នាក់ ព្រះសីហនុ ១ករណី ឃាត់ខ្លួនបាន ១នាក់ និងកំពត ១ករណី ឃាត់ខ្លួនបាន ១នាក់៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


