សន្តិសុខសង្គម
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តរតនគិរី ឃាត់ខ្លួនក្មេងទំនើងម្នាក់ ករណីបង្ហោះវីដេអូបង្ហាញដាវ
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តរតនគិរី ឃាត់ខ្លួនក្មេងទំនើង នៅស្រុកអណ្តូងមាស ពាក់ព័ន្ធករណីបង្ហោះវីដេអូ បង្ហាញដាវនៅបណ្តាញសង្គម។

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្មេងទំនើងបានបង្ហោះវីដេអូ ដែលមានរូបភាពដាវ ស្លាកលេខម៉ូតូ និងសម្លេងដែលខ្លួនធ្វើសកម្មភាពនៅលើបណ្តាញសង្គម ទើបនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងការិយាល័យជំនាញបានសហការជាមួយអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាស និងអធិការដ្ឋាននគរបាលស្រុកបរកែវ បានចុះស្រាវជ្រាវពាក់ព័ន្ធករណីខាងលើ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ សេវ លាក់ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិច្រាយ មានទីលំនៅបច្ចុប្បន្នភូមិ តូច ឃុំ កក់ ស្រុក បរកែវ ខេត្តរតនគិរី។
ការបង្ក្រាបខាងលើ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ស្នងការ និងលោកស្នងការរងទទួលដឹកនាំការងារការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយមានការបញ្ជាផ្ទាល់ពីលោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស និងអធិការដ្ឋាននគរបាលស្រុកបរកែវ ព្រមទាំងមានការសម្របសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី ទើបឈានដល់ការបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ (ដាវប្រវែង ៦៦ ស,ម) នេះ។

ចំពោះវត្ថុតាងចាប់យកបាន រួមមាន ដាវមានប្រវែង ៦៦ ស,ម ទទឹង ៥ហ៊ុន ទូរស័ព្ទដៃម៉ាក IPhone 7 Plus ពណ៌ខ្មៅ (សភាពចាស់) និងស្លាកលេខម៉ូតូចំនួន១។ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សូមបញ្ជាក់ថា: វិឌីអូរសកម្មភាព និងរូបថត គឺពីរដាច់ដោយឡែកពីគ្នា (វិឌីអូរកាត់តសំលេង និងបញ្ចូលរូបភាព)។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន រួមទាំងវត្ថុតាង ត្រូវបានដកហូតទុក នៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី តាមនីតិវិធី៕
ដោយ៖ ខៀវ ចាប

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


