សន្តិសុខសង្គម
ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន
ផ្ទះល្វែង ១ កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បណ្ដាលឲ្យសម្ភារៈមួយចំនួនរងការខូចខាត ខណៈម្ចាស់ចាក់សោទុកចោលទៅផ្សារទិញម្ហូប។

ហេតុការណ៍អគ្គិភ័យនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ ដោយប្រើប្រាស់រថយន្តបាញ់ទឹកចំនួន ១ គ្រឿង ទៅអន្តរាគមន៍បាញ់ពន្លត់។ ម្ចាស់ផ្ទះឈ្មោះ សំ បូណា ភេទប្រុស អាយុ ៥៣ ឆ្នាំ មុខរបរអាជីវករ មានទីលំនៅផ្ទះ ៩៦៣ ផ្លូវបេតុង ស្ថិតនៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសាក្សីបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុ បុរសជាប្ដីបានចេញទៅផឹកកាហ្វេក្បែរផ្ទះ ហើយស្ត្រីជាប្រពន្ធបានចាក់សោផ្ទះទុកចោលទៅផ្សារ។ ខណៈនោះ ស្រាប់តែភ្លើងបានឆាបឆេះចេញពីក្នុងផ្ទះផ្សែងហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋតេទៅម្ចាស់ផ្ទះនាំគ្នាវាយទម្លុះទ្វារជួយពន្លត់ និងទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ១ គ្រឿង ទៅអន្តរាគមន៍ ហើយភ្លើងក៏បានរលត់ទៅវិញ។

បើតាមនគរបាលមូលដ្ឋានបានឲ្យដឹងថា អគ្គិភ័យនេះបណ្ដាឲ្យ គ្រែ ពូក កង្ហារ និងសម្ភារៈមួយចំនួន នៅក្នុងផ្ទះ រងការខូចខាត តែពុំឆេះរាលដាលឡើយ។

ដោយឡែកបើតាមម្ចាស់ផ្ទះបានបញ្ជាក់ថា អគ្គិភ័យនេះបានឆេះចេញពីកៀនផ្ទះផ្នែកខាងក្រោមជាន់ផ្ទាល់ដី កន្លែងព្រីភ្លើង ហើយសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

ម្ចាស់ផ្ទះឲ្យដឹងទៀតថា នៅព្រឹកនេះដែរ គាត់បានអុជធូបថ្ងៃសីល តែភ្លើងធូបបានរលត់ ទើបគាត់នាំគ្នាចាកចេញ ស្រាប់តែភ្លើងបានឆាបឆេះតែម្ដង៕
អត្ថបទ ៖ សំណាង




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


