Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ប្រកាសបង្កើត «តំបន់ទ្រនាប់» នៅតាមព្រំដែនជាមួយ អ៊ុយក្រែន

បានផុស

នៅ

ថ្លែងក្នុងកិច្ចប្រជុំមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធស្ថានភាពនៅព្រំដែនកាលពីថ្ងៃព្រហស្បតិ៍ទី២២ខែឧសភាឆ្នាំ២០២៥ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសបង្កើតតំបន់ទ្រនាប់សន្តិសុខ​ «Security Buffer Zone» នៅតាមតំបន់ព្រំដែនដូចជា Kursk, Belgorod និង Bryansk។

តំបន់ទ្រនាប់គឺតំបន់ដែលបំបែកទឹកដី ហើយត្រូវបានរៀបចំឡើង ដើម្បីការពារការប្រយុទ្ធគ្នា ឬការបង្កគ្រោះថ្នាក់ដល់អ្វីមួយ។

ជុំវិញរឿងនេះ លោកពូទីននិយាយថា «យើងបានសម្រេចចិត្តបង្កើតតំបន់ការពារសន្តិសុខចាំបាច់នៅតាមព្រំដែន។ កងកម្លាំងប្រដាប់អាវុធរបស់យើង បានទទួលភារកិច្ចដើម្បីធ្វើកិច្ចការនេះ ឥឡូវ»។

ទោះបីជាយ៉ាងណាក៏ដោយ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​អ៊ុយក្រែន Heorhii Tykhyi ប្រតិកម្ម​ថា ផែនការ​នេះ​គឺគឃ្លើនពេកហើយ និង​ជាការបង្ហាញ​ថា រុស្ស៊ី​ពិតជា​ឧបសគ្គ​នៃ​កិច្ច​ប្រឹង​ប្រែង​សន្តិភាព​មែន។

សេចក្តីប្រកាសនេះ ធ្វើឡើងមុនពេលអ៊ុយក្រែននិងរុស្ស៊ី ធ្វើការដោះដូរអ្នកទោសទ្រង់ទ្រាយធំ ដែលជាលទ្ធផលនៃកិច្ចពិភាក្សាទល់មុខគ្នាកាលពីសប្តាហ៍មុននៅក្នុងប្រទេសតួកគី ដែលនោះគឺជាជំនួបទល់មុខដោយផ្ទាល់រវាងភាគីទាំងពីរ ក្នុងរយៈពេលបីឆ្នាំ។

សូមជម្រាបថា តាមពិតទៅ នេះមិនមែនលើកដំបូងឡើយដែលលោកពូទីន ចង់បង្កើតតំបន់ទ្រនាប់។ ជាក់ស្តែងគំនិតបង្កើតតំបន់បែបនេះនៅក្នុងទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែន តាមព្រំដែន គឺត្រូវលោក ពូទីន បង្ហើបតាំងតែពីខែមីនាឆ្នាំមុនមកម្ល៉េះ ដោយពេលនោះលោកនិយាយថា ក្រុងមូស្គូ ត្រូវបង្ខំចិត្តបង្កើតតំបន់បែបនេះ ដើម្បីការពារជនស៊ីវិលនៅតាមព្រំដែនពីការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពូទីន ធ្វើទស្សនកិច្ចតំបន់ Kursk ជាលើកដំបូង ចាប់តាំងពីរុស្ស៊ី រំដោះពីអ៊ុយក្រែន បានវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម