សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះសិប្បកម្មផលិតសាឡុង ពូក ០១ កន្លែង ខូចខាតសម្ភារៈមួយចំនួន នៅខណ្ឌមានជ័យ
អគ្គិភ័យឆាបឆេះសិប្បកម្មផលិតសាឡុង ពូក ០១ កន្លែង បណ្ដាលឲ្យឆេះបន្ទប់អស់ចំនួន ០១ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៤ និង ៣០ នាទីទៀបភ្លឺ ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ៣៧១ (សឡា) សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីបុគ្គលិកស្នាក់នៅឃ្លាំងកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់កំពុងតែសម្រាន្ត។ ស្របពេលនោះ ស្រាប់តែបានឮសំឡេងផ្ទុះ បង្កឲ្យគាត់ រួមជាមួយបុគ្គលិកដទៃទៀត នាំគ្នារត់ចេញពីបន្ទប់សម្រាកមកមើល ក៏ឃើញមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗ នោះដែរ បុគ្គលិកផ្សេងទៀត ក៏ប្រញាប់រាយការណ៍ទៅសមត្ថកិច្ចជួយអន្តរាគមន៍បាញ់ពន្លត់ ជៀសវាងមានការរាលដាលកាន់តែខ្លាំងឡើង។

ក្រោយពីទទួលបានដំណឹង កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ជាច្រើនគ្រឿងបាញ់ពន្លត់ភ្លាមៗ ផងដែរ។

អគ្គិភ័យនេះដែរបានឆាបឆេះអស់ចំនួន ០១ បន្ទប់ និង កម្ទេចក្រណាត់ ព្រមទាំងប្រើប្រាស់រថយន្តរបស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអស់ជាច្រើនគ្រឿង បាញ់រលត់ជាស្ថាពរ។ ចំពោះមូលហេតុ នៃការឆាបឆេះពិតប្រាកដ សមត្ថកិច្ចកំពុងស្រាវជ្រាវ៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


