ព័ត៌មានជាតិ
៦ខែឆ្នាំនេះ អគ្គិភ័យកើតឡើងជាង៥២០លើកបង្កឲ្យមនុស្សស្លាប់ និងរបួសជាង៥០នាក់ និងបំផ្លាញផ្ទះជាង៤៧០ខ្នង
នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ គ្រោះអគ្គិភ័យបានកើតឡើងជាង៥២០លើក បង្កឱ្យមនុស្សស្លាប់ និងរបួសជាង៥០នាក់ និងបំផ្លាញផ្ទះជាង៤៧០ខ្នង/ល្វែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៥កក្កដានេះថា គ្រោះអគ្គិភ័យក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ បានកើតឡើងចំនួន៥២៦លើក បណ្តាលឱ្យឆេះផ្ទះ៤៧៤ខ្នង តូបផ្សារ៦៧ តូប ឃ្លាំងទំនិញ២១កន្លែង រោងចក្រសិប្បកម្ម៩កន្លែង អគាររដ្ឋបាល១០ កន្លែង ស្លាប់មនុស្ស២២នាក់ និងរបួស៣០នាក់។

លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ និងរបួសជាង៥០នាក់ ក្នុងនោះរាជធានីភ្នំពេញបានកើតឡើងច្រើនជាងគេរហូតដល់ទៅ៩៨លើក បណ្តាលឱ្យឆេះផ្ទះ៩៣ខ្នង/ល្វែង តូបផ្សារ១៥ឃ្លាំងទំនិញ១២កន្លែងរោងចក្រសិប្បកម្ម៣កន្លែងអគាររដ្ឋបាល២កន្លែង ស្លាប់១១នាក់ និងរបួស១៦នាក់។ ក្រៅពីនេះខេត្តស្ទឹងត្រែងមានអ្នកស្លាប់១នាក់ ក្រចេះ១នាក់ កំពង់ចាម២នាក់ បាត់ដំបង២នាក់ ព្រះសីហនុ៤នាក់និងប៉ៃលិ ន១នាក់ ។

លោកបានបន្តទៀតថា តួលេខនេះបើធៀបទៅនឹងរយៈពេល៦ខែដូចគ្នាឆ្នាំ២០២៤កន្លងទៅឃើញថា ករណីគ្រោះអគ្គិភ័យមានការកើនឡើងប៉ុន្តែចំនួនអ្នករងគ្រោះមានការថយចុះ ដោយ៦ខែឆ្នាំ២០២៤គ្រោះអគ្គិភ័យបានកើតឡើងចំនួន៥១០ លើក បណ្តាលឱ្យឆេះផ្ទះ៥២៧ខ្នង តូបផ្សារ១០៨តូប ឃ្លាំងទំនិញ ១២កន្លែង រោងចក្រសិប្បកម្ម ១៩កន្លែង កុដិលោក១១ខ្នង ខូចខាតរថយន្ត២១គ្រឿង ម៉ូតូ៣៥គ្រឿង គោយន្ត៧គ្រឿង ត្រាក់ទ័រ១គ្រឿង ស្លាប់មនុស្ស ១៤ នាក់ និងរបួស៤៤នាក់។

បើតាមលោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់បានបញ្ជាក់ថា ដើមចមដែលនាំឱ្យមានគ្រោះអគ្គិភ័យនៅកម្ពុជាកើតឡើង គឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីចំនួន ៤១.៥៥ ភាគរយ, ប្រើប្រាស់ភ្លើងចំនួន ៣៨.២៤ ភាគរយ និងក្ដាប់មិនបានចំនួន ២០.២១ ភាគរយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


