Connect with us

ព័ត៌មានជាតិ

Update ៖ ផ្សារទំនើបហេងឆៃលី ក្នុងក្រុងបាត់ដំបង ត្រូវអគ្គិភ័យលេបត្របាក់យ៉ាងធ្ងន់ធ្ងរ

បានផុស

នៅ

ផ្សារទំនើបហេងឆៃលី ដែលជាផ្សារមួយល្អដាច់គេនៅក្រុងបាត់ដំបង ទៅបានអគ្គិភ័យឆាបឆេះ យ៉ាងធ្ងន់ធ្ងរ ដែលផ្សារនេះមានទំនិញគ្រប់ប្រភេទ ហើយក៏គេផ្សារមួយដែលទំនើបដាច់គេនៅខេត្តបាត់ដំបង ឥឡូវត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងខ្មួលខ្មាញ់ ដែលអាចឆេះទំនិញ សឹងថ្លែងមិនរួច ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នៃគ្រោះអគ្គិភ័យនេះដែរ គឺបានកើតឡើងនៅវេលាម៉ោងប្រមាណ ៣ និង ៣០ នាទីរសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដោយផ្សារទំនើបនេះមានឈ្មោះ ហេងឆៃលី មានទីតាំងស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងមានកម្ពស់ ៤ ជាន់ ។

ភ្លាមៗនោះដែរ គេសង្កេតឃើញ ផ្សែងភ្លើងចាប់ផ្ដើមហ៊ុយចេញយ៉ាងខ្មួលខ្មាញ់ ពីជាន់ខាងលើ បាទបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ដោយភ្លាមៗនោះដែរ កម្លាំងសមត្ថកិច្ចគ្រប់ផ្នែក ដែលមានកម្លាំងចរាចរណ៍ ចេញមកអន្តរាគមន៍ដើម្បីឲ្យរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត រួមជាមួយនឹងរថយន្តតាមបណ្ដាអធិការ ដែលនៅជិតៗ សរុបចំនួន ៦ គ្រឿង បានចេញប្រតិបត្តិការមកកាន់គោលដៅកើតហេតុ ដើម្បីជួយអន្តរាគមន៍។

គួរបញ្ជាក់ដែរថា ផ្សារទំនើបហេងឆៃលីនេះ សាងសង់របៀបជាល្វែង ដូច្នេះហើយទើបលំនៅឋាននិងទីតាំងដែលសង់ជិតខាងមានការព្រួយបារម្ភខ្លាចអគ្គីភ័យនេះរាលដាលមកដល់។ រីឯសមត្ថកិច្ចដែលជួយអន្តរាគមន៍បានអូសទុយោទឹកឡើងទៅជាន់ទី ៤ និងជាន់ទី ៣ ដើម្បីធ្វើការបាញ់ពន្លត់ ប៉ុន្តែក៏មានការលំបាកខ្លាំងដោយសារតែចំណុចកើតហេតុមានផ្សែងខ្លាំងពេក ធ្វើឱ្យសមត្ថកិច្ចពិបាកក្នុងកាចចូលទៅក្នុងដើម្បីបាញ់ទឹកពន្លត់។

រយៈពេលជាងពីរម៉ោង អណ្ដាតភ្លើងនិងផ្សែងនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ គឺសមត្ថកិច្ចមិនទាន់គ្រប់គ្រងសភាពការណ៍បាននៅឡើយ ដោយសារតែការឆាបឆេះនេះមានកម្លាំងខ្លាំង និងពិបាករកច្រកចូលដើម្បីអន្តរាគមន៍ ដែលក្នុងនោះក៏មានទាំងកម្លាំងកងរាជអាវុធហត្ថ កម្លាំងសឹករង និងកម្លាំងនគរបាល មកជួយអន្តរាគមន៍ត្រៀមត្រា ដើម្បីបង្ការទប់ស្កាត់ការបាត់បង់ទ្រព្យសម្បត្តិរបស់ទីតាំងរងគ្រោះ ហើយទោះបីជាមានការលំបាកក្នុងការអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចជំនាញនៅតែបន្តសកម្មភាពទាំងមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំងផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យគ្រប់គ្រងស្ថានការណ៍បាន ដោយឡែកការខូចខាតយើងមិនទាន់អាចទទួលបាននៅឡើយទេ ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ វិនាទី មុន

Update ៖ ផ្សារទំនើបហេងឆៃលី ក្នុងក្រុងបាត់ដំបង ត្រូវអគ្គិភ័យលេបត្របាក់យ៉ាងធ្ងន់ធ្ងរ

ព័ត៌មានជាតិ១៧ នាទីutes មុន

លោករដ្ឋមន្ត្រីក្រសួងការងារ ជំរុញគ្រូឧទ្ទេសខិតខំអភិវឌ្ឍន៍ចំណេះដឹងឱ្យខ្លាំងបន្ថែមទៀត

ព័ត៌មានជាតិ៣៤ នាទីutes មុន

បាតុភូតរន្ទះបាញ់បង្កឱ្យមនុសស្លាប់និងរបួស ៨៤នាក់នៅកម្ពុជា នាឆមាសទី១ ឆ្នាំ ២០២៥

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

​គណបក្ស​ក្រៅរដ្ឋាភិបាល​ថៃធ្វើសកម្មភាព​កាន់តែខ្លាំង​ ទាមទា​​រ​ឲ្យ​រំលាយ​​​សភា​

ព័ត៌មានជាតិ៥៨ នាទីutes មុន

អាជ្ញាធរ ចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងផ្សារសែនមនោរម្យ ក្រោយមានការចតម៉ូតូ ឬ រថយន្ត និងលក់ដូរ គ្មានសណ្ដាប់ធ្នាប់

Sokha Hotels

ព័ត៌មានពេញនិយម