Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះអគារស្នាក់នៅកម្មកររបស់ក្រុមហ៊ុនមួយអស់ ១៦បន្ទប់ នៅខេត្តបាត់ដំបង

បានផុស

នៅ

អគារស្នាក់នៅរបស់កម្មករក្នុងទីតាំងក្រុមហ៊ុនមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រឹកអស់ចំនួន១៦បន្ទប់ បង្កការភ្ញាក់ផ្អើលទាំងព្រឹក ខណៈដែលកម្មករចេញទៅធ្វើការអស់ទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នៃគ្រោះអគ្គិភ័យនេះបានកើតឡើងនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៧និង៣០នាទី ស្ថិតនៅក្នុងក្រុមហ៊ុន បៃសិងសេង ខេមបូឌា អិនដាសស្រ្ទី ខូលអិលធីឌី ដែលមានទីតាំងនៅចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

បន្ទប់ស្នាក់នៅរបស់កម្មករដែលត្រូវអគ្គិភ័យឆាបឆេះ មានទំហំ១០ គុណ២៤ម៉ែត្រ កម្ពស់ ០៣ម៉ែត្រ សរុបនៃការខូចខាតអស់ចំនួន១៦បន្ទប់ ក្រៅពីឆេះសម្ភារៈប្រើប្រាស់នៅក្នុងបន្ទប់នីមួយៗ ក៏មានឆេះម៉ូតូចំនួន០១គ្រឿងផងដែរ បើគិតជាទឹកប្រាក់អស់ប្រហែល ៥០.០០០ ដុល្លារ។ ក្រោយពីធ្វើការស្រាវជ្រាវសមត្ថកិច្ចមូលដ្ឋានបានអះអាងថា ករណីនេះគឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី។ ក្នុងករណីនេះ រថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុករតនៈមណ្ឌល បានចេញប្រតិបត្តិការបាញ់ទប់ស្កាត់ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម