Connect with us

សន្តិសុខសង្គម

ឪពុក​ចេញ​ទៅ​ផឹក​ស៊ី ទុក​ឱ្យ​ក្មេង​ៗនៅ​ក្នុង​ផ្ទះ​បង្ក​ជា​អគ្គិភ័យ ​សំណាង​សមត្ថកិច្ច​អន្តរាគមន៍​ជួយ​ទាន់​ពេល

បានផុស

នៅ

ភ្នំពេញ ៖ ឪពុក​ស្រវឹងខួប ចេញទៅ​ផឹកស៊ី​ទុក​ឱ្យ​ក្មេង​ៗមានវ័យ​ត្រឹម​៥ឆ្នាំ​នៅ​ក្នុង​ផ្ទះ ហើយ​ថែមទាំងចាក់សោពី​ខាងក្រៅ ដោយ​ឱ្យ​ក្មេងៗ​លេង​នៅ​ខាង​ក្នុង​ ខណៈ​កំពុងលេងសុខៗ​ក៏បង្កជាអគ្គិភ័យ​ស្រែក​យំ​ឱ្យ​អ្នក​ជិត​ខាងជួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើលនេះ កើតឡើង​នៅវេលាម៉ោង​ ៩យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ ចំណុចផ្ទះ 239E3 ជាន់ទី៣ ផ្លូវ២១៧z សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋបាន​ឱ្យ​ដឹង​ថា មុនកើតហេតុ គេ​បាន​ឃើញ​ឪពុក​របស់ក្មេងប្រុសទាំង០២នាក់ ដើរ​ចេញ​ពី​ផ្ទះ រួច​ទាញ​មេសោចាក់ ទុកឱ្យកូនទាំង០២ (មានវ័យត្រឹមតែ ៥ឆ្នាំ) នៅខាងក្នុងផ្ទះ រួចចេញទៅផឹកបាត់។ ខណៈនោះ ក៏ស្រាប់តែឮសម្លេងក្មេងយំ លាយលំមានធុំក្លិនផ្សែង ទើប​ផ្អើលអ្នកជិតខាងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកើតហេតុផងដែរ។

ភ្លាមៗនោះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចុះមកដល់ទីតាំងកើតហេតុ នឹងបានបញ្ជា​ឱ្យនគរបាលជំនាញ ទម្លុះ​ទ្វារ​ចូលជួយសង្គ្រោះកូនតូចៗ ដោយមិន​បង្ក​ឱ្យ​រងរបួសនោះឡើយ ។

អគ្គិភ័យ​នេះ​ដែរ​បាន​បង្កការខូចខាតសម្ភារៈអស់មួយចំនួនតូច តែ​មិន​បណ្តាល​ឱ្យ​មនុស្សរងរបួស​ឡើយ ក្នុងនោះរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកដល់ទីតាំង០៣គ្រឿង បាញ់​ឱ្យរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញថា បណ្តាលមកពីកូនទាំង០២នាក់ខាងលើ លេងរបស់របរ ទើបបង្កជាអគ្គិភ័យ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម