កីឡា
ម៉ាឡេស៊ី ចាញ់ក្តីឧទ្ធរណ៍រឿងបន្លំសញ្ជាតិកីឡាករ អាចហុចផលល្អឱ្យ ព្រះខ័នរាជស្វាយរៀង ក្នុងពាន Shopee Cup
ក្លិបយក្ស ម៉ាឡេស៊ី Johor Darul Ta’zim អាចប្រឈមមុខនឹងការបាត់បង់ពិន្ទុក្នុងវគ្គចែកពូលពានរង្វាន់ ASEAN Club Championship Shopee Cup ២០២៥-២៦ បន្ទាប់ពី ម៉ាឡេស៊ី ចាញ់បណ្តឹងឧទ្ធរណ៍ករណីបន្លំសញ្ជាតិកីឡាករ ៧ នាក់។ ជុំវិញបញ្ហានេះ អាចនឹងប្រែមកជាផលវិជ្ជមានវិញសម្រាប់ក្រុម ព្រះខ័នរាជស្វាយរៀង ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានក្លិបអាស៊ាន។

យោងតាម ASEAN Football ដែលបានចុះផ្សាយថ្មីៗនេះ បានឱ្យដឹង ថា តុលាការអាជ្ញាកណ្ដាលកីឡា (CAS) បានបដិសេធបណ្តឹងឧទ្ធរណ៍របស់ សមាគមន៍បាល់ទាត់ម៉ាឡេស៊ី (FAM) ដែលបានប្តឹងជំទាស់ ករណីមានការចោទប្រកាន់ពី FIFA អំពីការបន្លំសញ្ជាតិកីឡាករ ៧ នាក់។
សេចក្តីសម្រេចនេះមិនត្រឹមតែប៉ះពាល់ដល់ក្រុមជម្រើសជាតិម៉ាឡេស៊ីប៉ុណ្ណោះទេ ប៉ុន្តែអាចប៉ះពាល់ដល់ក្លិប JDT ផងដែរ ព្រោះក្នុងក្រុមនេះ មានកីឡាករ ៣ នាក់ដែលស្ថិតក្នុងបញ្ជីដាក់ពិន័យ រួមមានកីឡាករ João Figueiredo, Jon Irazabal និង Héctor Hevel។

ដោយសារតែ FIFA មិនទទួលស្គាល់សញ្ជាតិម៉ាឡេស៊ី របស់ពួកគេ ដូច្នេះកីឡាករទាំង ៣ នាក់នេះត្រូវតែគេរាប់ជាកីឡាករបរទេសនៅក្នុងការប្រកួតរបស់ក្លិប។ ក្នុងពាន Shopee Cup គឺក្លិបនីមួយៗអាចដាក់កីឡាករបរទេសលេងនៅលើទីលានបានអតិបរមា ៧ នាក់ប៉ុណ្ណោះក្នុងមួយប្រកួត។ ទោះបីជាយ៉ាងណា តាមរបាយការណ៍ JDT បានដាក់លើសការកំណត់នេះក្នុងវគ្គចែកពូល អំឡុងការប្រកួតបានយកឈ្នះលើ Lion City Sailors ៣-១ (ដាក់បរទេស ៨ នាក់) និង True Bangkok United ៤-០ (ដាក់បរទេស ១០ នាក់)។

បញ្ហានេះអាចត្រូវបានចាត់ទុកថា ជាការរំលោភលើច្បាប់ប្រកួតរបស់ សហព័ន្ធបាល់ទាត់អាស៊ាន (AFF)។ ប្រសិនបើ AFF អនុវត្តច្បាប់យ៉ាងតឹងរ៉ឹង នោះ JDT អាចត្រូវកំណត់ឱ្យជ័យជម្នះទាំង ២ ប្រកួតនោះ ប្រែមកជាចាញ់ដោយលទ្ធផល ០-៣ ដោយស្វ័យប្រវត្តិវិញ។ ប្រសិនបើរឿងនេះកើតឡើង វានឹងប៉ះពាល់យ៉ាងខ្លាំងដល់ឱកាសរបស់ពួកគេក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ងាកមកកាន់ក្រុម ព្រះខ័នរាជស្វាយរៀង វិញ អាចនឹងក្លាយជាអ្នកទទួលផលវិជ្ជមានពីរឿងនេះ ដោយមានឱកាសច្រើនឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Shopee Cup ដោយសារ JDT នឹងត្រូវធ្លាក់ចំណាត់ថ្នាក់ពីលេខ ២ មកលេខ ៥ វិញ ព្រោះពួកគេនឹងមានត្រឹមតែ ៥ ពិន្ទុប៉ុណ្ណោះ ក្រោយត្រូវកាត់អស់ ៦ ពិន្ទុ។ បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង កំពុងឈរនៅចំណាត់ថ្នាក់លេខ ៣ ដោយមាន ៧ ពិន្ទុក្នុងដៃ។ ដោយឡែក Lion City Sailors ឈរលេខ ៤ និង Bangkok United ឈរនៅលេខ ៥ ដោយមាន ៤ ពិន្ទុស្មើគ្នា។
ដូច្នេះ បើពួកគេត្រូវបានកំណត់ឱ្យឈ្នះ JDT ៣-០ វិញក៏ដោយ ក៏ពួកគេមិនអាចឡើងមកលេខ ២ ជំនួស ព្រះខ័នរាជស្វាយរៀង បានដែរ។ ទោះករណីនេះពួកគេមាន ៧ ពិន្ទុស្មើគ្នាក៏ពិតមែន ប៉ុន្តែចាញ់ស្ថិតិគ្រាប់បាល់របស់ ព្រះខ័នរាជស្វាយរៀង។ បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង មានគ្រាប់ចំណេញ ៤ គ្រាប់ ខណៈ Lion City និង Bangkok United កំពុងជំពាក់គ្រាប់បាល់ចំនួន ៦ គ្រាប់ដូចគ្នា។

យ៉ាងណាក៏ដោយ ព្រះខ័នរាជស្វាយរៀង និង Bangkok United នៅសល់មួយប្រកួតទៀតជាមួយគ្នា។ ដូច្នេះ ព្រះខ័នរាជស្វាយរៀង ត្រូវតែឈ្នះក្រុមមកពីលីគ ថៃ មួយនេះដាច់ខាត ទើបអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន។
គួរបញ្ជាក់ផងដែរ ថា AFF មិនទាន់បានចេញសេចក្តីប្រកាសផ្លូវការនៅឡើយទេ ប៉ុន្តែករណីនេះត្រូវបានគេរំពឹងថានឹងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍បាល់ទាត់នៅទូទាំងអាស៊ានក្នុងប៉ុន្មានថ្ងៃខាងមុខ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


