កីឡា
ពេលនេះអតីតអ្នកប្រដាល់ ក្រាក់ សម្ភស្ស ទទួលបានការឧបត្ថម្ភបណ្តើរៗហើយ
ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកគាំទ្រកីឡាប្រដាល់គុនខ្មែរបានកំពុងចាប់អារម្មណ៍នឹងអតីតអ្នកប្រដាល់ ក្រាក់ សម្ភស្ស ដែលល្បីល្បាញខាងទម្ងន់ជើងផ្តាច់ព្រលឹងមានជីវភាពរស់នៅលំបាកខ្លាំងមែនទែន ខណៈគ្រួសាររបស់លោកកំពុងរស់នៅក្នុងខ្ទមតូចមួយ។

អ្នកគាំទ្រ និងផេកជាច្រើនបានបង្ហោះ និងចែករំលែកក្នុងការអំពាវនាវឲ្យសប្បុរសជនចូលរួមឧបត្ថម្ភដល់ជីវភាពរស់នៅរបស់អ្នកប្រដាល់ជើងខ្លាំងតាំងទសវត្សរ៍១៩៩០។ ចាប់តាំងពីបាត់មុខពីពិភពប្រដាល់ អតីតកីឡាករម្នាក់នេះបានបាត់មុខឈឹងរយៈពេល២០ឆ្នាំ ហើយទើបតែពេលនេះលេចមុខជាមួយនឹងជីវភាពដ៏លំបាកវេទនា។

ក្រោយពេលនេះមានការចាប់អារម្មណ៍ខ្លាំងតាមបណ្តាញទំនាក់ទំនងសង្គម Facebook នៅពេលនេះមានអ្នកចូលរួមឧបត្ថម្ភបណ្តើរៗហើយ។ ក្នុងនោះលោក ផេង វណ្ណៈ ឧបត្ថម្ភថវិកាចំនួន៥០០ដុល្លារ។ លោក ហេង ឡាលីន ឧបត្ថម្ភថវិកា៥០០ដុល្លារ។ លោកស្រី ម៉ន ដានី ឧបត្ថម្ភ៥០០ដុល្លារ។ កីឡាករកាយវប្បកម្ម សំបូរ សុភ័ណ្ឌ ឧបត្ថម្ភ៤០ម៉ឺនរៀល។ លោក ឡោ វុទ្ធី ឧបត្ថម្ភ៥០ដុល្លារ។ អ្នកស្រី ជា ស្រីម៉ាច ឧបត្ថម្ភ១០០ដុល្លារ។

អតីតកីឡាករ ក្រាក់ សម្ភស្ស និងគ្រួសារកំពុងរស់នៅក្នុងខ្ទមស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបូង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៧ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


