Connect with us

កីឡា

វិភាគ តើ​ក្រូ​អាត​​អាច​​ទប់​​ប្រេស៊ីល​​ជាប់​​អត់​​យប់​​នេះ​?

បានផុស

នៅ

ប្រេស៊ីល​កំពុង​ដាក់​ក្តី​សង្ឃឹម​លើក​ពាន​​ពិភព​លោក​ជាប់​កំណត់​ត្រា​លើក​ទី​៦ នៅ​ពេល​ត្រូវ​ប៉ះ​ក្រូអាត វេលា​ម៉ោង​១០​យប់​នេះ ​វគ្គ​៨ក្រុម​ចុង​ក្រោយ​ដើម្បី​បោះ​ជំហាន​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ឯក​ពិភព​លោក​ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា។

វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ប្រេស៊ីល ឈរ​លើ​កំពូល​តារាង​ពូល G បន្ទាប់​ពី​ឈ្នះស៊ែប ២-០, ឈ្នះស្វីស ១-០ និង​ចាញ់កាមេរូន ១-០។ វគ្គ​១៦​ក្រុម ប្រេស៊ីល លត់ ក្រុម​អាស៊ី កូរ៉េ​ខាង​ត្បូង ដោយ​លទ្ធផល ៤-១។

ក្រូអាតអបអរពេលឈ្នះ​ជប៉ុន​វគ្គ​១៦​ក្រុម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក ក្រូអាត​មិនទាន់​ស្គាល់​បរាជ័យ​ម្តង​ឡើយ World Cup ឆ្នាំ​នេះ ដោយ​សន្សំ​ពិន្ទុ​ ស្មើ​ម៉ារ៉ុក ០-០, ឈ្នះ​កាណាដា ៤-១ និង​ស្មើ បែលហ្ស៊ុក ០-០ ដោយ​ឈរ​លេខ​២​ក្នុង​ពូល F។ វគ្គ​១៦​ក្រុមចុង​ក្រោយ ក្រូអាតឈ្នះ​ជប៉ុន ដោយ​ប៉េណាល់ទី ៣-១ បន្ទាប់​ពី​ស្មើ​គ្នា ១-១។

ប្រេស៊ីល​ជា​ក្រុម​ដែល​ត្រូវ​បាន​ពិភព​លោក​មើល​ឃើញ​ជា​គីឡូ​យក្ស​ក្នុង​ការ​ឈ្នះ​ជើង​ឯក​ពិភព​លោក ដោយសារ​សំបូរ​កីឡាករ​ឆ្នើម​ៗ​លើ​លោក និង​មាន​កំណត់​ត្រា​ល្អ​ក្នុង​ប្រវត្តិ​សាស្ត្រ។ យ៉ាង​ណា ក្រូអាត ដែល​ជា​ប្រទេស​មាន​ប្រជា​ជន​ជាង​៤​លាន​នាក់​ហាក់​មាន​សំណាង​ច្រើន​ទាំង​ការ​ប្រកួត​​ជើង​ឯក​អឺរ៉ុប និង​ពិភព​លោក ​​យប់​នេះ​ថា​មិន​ត្រូវ ប្រេស៊ីល​អាច​ទឹក​ភ្នែក។

៦​ប្រកួត​ចុង​ក្រោយ

ក្រូអាតឈ្នះ​៣ ស្មើ​២ និង​ចាញ់១ ខណៈ​ប្រេស៊ីល​ឈ្នះ​៥ និង​ចាញ់​១។ ៤​ប្រកួត​កន្លង​មក​ក្នុង World Cup ឆ្នាំ​នេះ ក្រូអាតមិនទាន់​ចាញ់​ទេ​គឺឈ្នះ២ និង​ស្មើ​២ ប៉ុន្តែ​ប្រេស៊ីល​ចាញ់១ និង​ឈ្នះ​៣។

ប្រវត្តិ​ជួប​គ្នា

ជួប​គ្នា​៤​លើក​កន្លង​មក ក្រូអាត​មិន​​ធ្លាប់​ឈ្នះ​ឡើយ ប៉ុន្តែ​​​ស្មើ​គ្នា១ និង​ប្រេស៊ីល​ឈ្នះ​៣​ដង។

  • ឆ្នាំ​២០០៥៖ ក្រូអាត ១-១ ប្រេស៊ីល មិត្តភាព
  • ឆ្នាំ​២០០៦៖ ប្រេស៊ីល ១-០ ក្រូអាត ពាន World Cup
  • ឆ្នាំ​២០០៤៖ ប្រេស៊ីល ៣-១ ក្រូអាត ពាន World Cup
  • ឆ្នាំ​២០១៨៖ ប្រេស៊ីល ២-០ ក្រូអាត មិត្តភាព
ប្រេស៊ីល​រាំ​អបអរ​គ្រាប់​បាល់ឈ្នះ​កូរ៉េ​ខាង​ត្បូង

ព័ត៌មាន​កីឡាករ

ខ្សែ​ការពារ​ក្រូអាត Borna Sosa និង Josip Stanisic មិន​បាន​លេង​ទេ​ពេល​ឈ្នះ​ជប៉ុន​ដោយសារ​មាន​បញ្ហា​សុខភាព និង​របួស​សាច់​ដុំ ដូច្នេះ​អ្នក​ទាំង​ពីរ​រំពឹង​​អាចវិល​មក​កាន់​ទី​លាន​វិញ​យប់​នេះ​ ហើយ​អាច​ជំនួស Borna Barisic ខ្សែ​ការពារ​ស្លាប​ឆ្វេង។

លោក​គ្រូ​បង្វឹក Dalic ទំនង​ជា​មិន​ធ្វើ​ការ​​ផ្លាស់​ប្តូរ​ច្រើន​ទេ​សម្រាប់​ជម្រើស​១១​នាក់​ដំបូង ដោយមាន​ Luka Modric, Marcelo Brozovic និង​ Mateo Kovacic រំពឹង​រក្សា​ជម្រើស​ដំបូង​ដដែល​ហើយ​ Modric និង Kovacic ​ជា​ទំនុក​ចិត្ត​ក្នុង​ការ​បម្រើ​ជួយ​ដល់​តំបន់​ប្រយុទ្ធ​ដែល​មាន Barisic និង Dejan Lovren។

ក្រូ​អាត​ហ្វឹក​ហាត់​ត្រៀម​ប្រយុទ្ធ​យប់​នេះ

បន្ថែម​លើ​នេះ  Lovren គ្រោង​ចាប់​ដៃ​ជា​មួយ Josko Gvardiol ក្នុង​តំបន់​ការពារ ខណៈ Marko Livaja និង Ante Budimir នឹង​ជួយ​តំបន់​បម្រើ​។

ចំណែក​ប្រេស៊ីល​វិញ​នឹង​គ្មាន​វត្តមាន Gabriel Jesus និង Alex Telles ដោយសារ​របួស ខណៈ Alex Sandro មិន​ទាន់​ច្បាស់​១០០​%​ដែរ ពីព្រោះ​របួសកំពុង​ធូរស្បើយ។ យ៉ាង​ណា Danilo ​នឹង​បន្ត​ជួយ​ការពារ​ស្លាប​ រួម​ជា​មួយ Thiago Silva, Marquinhos និង​ Eder Militao។

លោក Tite ពេញ​ចិត្ត​ Casemiro និង Paqueta ​សម្រាប់​​​យប់នេះ ខណៈ​ខ្សែ​ប្រយុទ្ធ Neymar ដែលទើប​សះ​ស្បើយ​​ពីរបួស​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​លេង​ចុង​ក្រោយ​ហើយ​រក​បានគ្រាប់​បាល់នឹង​បន្ត​លេង​ទៀត រួម​ជា​មួយ​ខ្សែ​បម្រើ​​ស្លាប​ Raphinha និង​ Vinicius Junior និង​ប្រយុទ្ធ​ Richarlison។

ប្រេស៊ីល​ហ្វឹក​ហាត់​ត្រៀម​ប្រយុទ្ធ​យប់​នេះ

ជម្រើស​១១​នាក់

  • ក្រូ​អាតអាច​ដាក់​ជម្រើស​១១​នាក់​ដំបូង៖ អ្នក​ចាំទី ​Livakovic; Juranovic, Lovren, Gvardiol, Sosa; Kovacic, Brozovic, Modric; Kramaric, Petkovic និង Perisic។
  • ប្រេស៊ីល​អាច​ដាក់​ជម្រើស​១១​នាក់​ដំបូង៖ អ្នក​ចាំទី Alisson; Militao, Thiago Silva, Marquinhos, Danilo; Casemiro, Paqueta; Raphinha, Neymar, Vinicius Jr; Richarlison។

គ្រាប់​បាល់

ប្រេស៊ីល​នឹង​​​សម្រុកខ្លាំង​ដើម្បី​រក​គ្រាប់​បាល់​ដោយ​មិន​ចង់​អូសបន្លាយ​​ឈាន​ដល់​វគ្គ​បន្ថែម​ម៉ោង​១៥​នាទី​ពីរ​ដង​​ ឬ​ប៉េណាល់​ទី​ឡើយ។ ផ្ទុយ​ទៅ​វិញ ក្រូអាត​ច្បាស់​ណាស់លេង​ដោយ​ស្ងប់​​អារម្មណ៍ តាម​ដំណើរ និង​ការពារ​ខ្លាំង​អាច​ជា​ការ​ពន្យារ​ពេល​ដើម្បី​ឈាន​ដល់​ប៉េណាល់ទី។ លទ្ធផល​អាច ក្រូអាត ១-២ ប្រេស៊ីល

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម