កីឡា
អ៊ុយក្រែន ត្រូវ IOC ព្រមាន ក្រោយមិនឲ្យអត្តពលិកប្រកួត បើវគ្គជម្រុះអូឡាំពិកប៉ះរុស្ស៊ី
អត្តពលិកប្រទេសអ៊ុយក្រែនបានលើកឡើងពីការមិនចូលរួមក្នុងការប្រកួតជម្រុះក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ ប្រសិនបើពួកគេត្រូវប្រកួតប៉ះជាមួយរុស្ស៊ី។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានរិះគន់ការសម្រេចចិត្តរបស់អ៊ុយក្រែន ដែលមិនអនុញ្ញាតឱ្យអត្តពលិកអ៊ុយក្រែនចូលរួមជម្រុះសម្រាប់អូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ ប្រសិនបើពួកគេត្រូវប្រកួតតទល់ជាមួយរុស្ស៊ី ដោយនិយាយថា វានឹងធ្វើឱ្យប៉ះពាល់ដល់កីឡាអ៊ុយក្រែន និងអត្តពលិកតែប៉ុណ្ណោះ។
រដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រីអ៊ុយក្រែន លោក Oleh Nemchinov បានប្រកាសពីគោលនយោបាយនេះកាលពីថ្ងៃសុក្រកន្លងទៅ បន្ទាប់ពី IOC បានចេញអនុសាសន៍កាលពីថ្ងៃអង្គារ៍ ក្នុងការវិលត្រឡប់បន្តិចម្តងៗទៅកាន់ការប្រកួតអន្តរជាតិសម្រាប់អត្តពលិករុស្ស៊ី និងបេឡារុស្ស ក្នុងនាមជាអត្តពលិកអព្យាក្រឹត។
អត្តពលិកមកពីប្រទេសទាំងពីរត្រូវបានហាមពីការប្រកួតកីឡាលំដាប់អន្តរជាតិភាគច្រើនចាប់តាំងពីខែមីនា ឆ្នាំ២០២២ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ។
ស្ថាប័នអូឡាំពិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ៖«ប្រសិនបើវាត្រូវបានអនុវត្តលើការសម្រេចចិត្តបែបនេះ នោះនឹងធ្វើឱ្យប៉ះពាល់ដល់សហគមអត្តពលិកអ៊ុយក្រែន។ វាមិនមានផលប៉ះពាល់ដល់សង្រ្គាមដែលពិភពលោកចង់បញ្ឈប់នោះទេ ហើយ IOC បានថ្កោលទោសយ៉ាងខ្លាំង»។
IOC តែងតែរក្សាថា វាមិនអាស្រ័យលើរដ្ឋាភិបាលក្នុងការសម្រេចចិត្តថាតើអត្តពលិកណាអាចចូលរួមក្នុងការប្រកួតអន្តរជាតិមួយណានោះទេ។
លោក Nemchinov បាននិយាយថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលត្រូវបានអនុម័ត បន្ទាប់ពីទទួលសំណើរបស់រដ្ឋមន្ត្រីកីឡា Vadym Huttsait ហើយសហព័ន្ធជាតិដែលមិនអើពើនឹងសេចក្តីសម្រេចអាចត្រូវបានដាក់ទណ្ឌកម្ម។ លោក Huttsait ក៏ជាប្រធានគណៈកម្មាធិការអូឡាំពិករបស់អ៊ុយក្រែនផងដែរ។
IOC ត្រូវធ្វើការសម្រេចចិត្តដាច់ដោយឡែកមួយស្តីពីការចូលរួមរបស់អត្តពលិករុស្ស៊ី និងបេឡារុស្ស ក្នុងព្រឹត្តិការណ៍អូឡាំពិក នៅពេលក្រោយ។ អ៊ុយក្រែនបានគំរាមធ្វើពហិការ ប្រសិនបើរុស្ស៊ីត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតនៅទីនោះ។
«ដោយសារតែការពិតដែលថាមានសង្រ្គាម ជម្លោះប្រដាប់អាវុធ និងវិបត្តិច្រើនពេកនៅក្នុងពិភពលោកនេះ យើងបានឃើញនៅក្នុងការប្រកួតកីឡាស្ទើរតែទាំងអស់ដែលអត្តពលិកប្រកួតប្រជែងគ្នាទៅវិញទៅមក ទោះបីជាប្រទេសរបស់ពួកគេកំពុងមានសង្រ្គាម ឬជម្លោះក៏ដោយ»។ IOC បាននិយាយ។
IOC មានការស្ទាក់ស្ទើរក្នុងការដកអត្តពលិករុស្សី និងបេឡារុស្ស ចេញពីការប្រកួតក្នុងទីក្រុងប៉ារីស ដោយសារការព្រួយបារម្ភអំពីការវិលត្រឡប់ទៅកាន់ការធ្វើពហិការកីឡាអូឡាំពិក នៃសម័យសង្គ្រាមត្រជាក់។
ស្ថាប័ននេះបានដាក់ចេញផ្លូវមួយក្នុងខែមករា សម្រាប់ពួកគេដើម្បីរកបានកៅអីនៅអូឡាំពិក តាមរយៈការប្រកួតជម្រុះជាមួយប្រទេសនៅទ្វីបអាស៊ី ដើម្បីប្រកួតប្រជែងក្នុងនាមជាអត្តពលិកអព្យាក្រឹត ដោយគ្មានទង់ជាតិ ឬភ្លេង។
សហព័ន្ធមួយចំនួនបានអនុញ្ញាតឲ្យរុស្ស៊ី និងបេឡារុស្ស ចូលរួមប្រកួត ប៉ុន្តែក៏មានការប្រឆាំងយ៉ាងខ្លាំងចំពោះផែនការរបស់ IOC ពីអត្តពលិក និងរដ្ឋាភិបាលអឺរ៉ុបមួយចំនួនផងដែរ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ aljazeera.com
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


