កីឡា
ឈុត សេរីវ៉ាន់ថង ឆ្លើយតបនឹងការរិះគន់ដែលខ្លួនប្រកួតឈ្នះខ្សែក្រវាត់យប់មិញ
កីឡាករគុនខ្មែរ ឈុត សេរីវ៉ាន់ថង បានឆ្លើយតបនឹងអ្នកគាំទ្រមួយចំនួនដែលបានរិះគន់ពីការប្រកួតរបស់ខ្លួនក្នុងការឈ្នះ អេលីត សាន់ នៅវគ្គផ្ដាច់ព្រ័ត្រដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់មរតកគុនខ្មែរ កាលពីយប់ថ្ងៃចន្ទទី ៥ ខែ មិថុនា ឆ្នាំ ២០២៣ នៅស្ថានីយទូរទស្សន៍ថោន។

ការពិតនៅលើសង្វៀនបង្ហាញថា ការប្រកួតទឹកទី១ ឈុត សេរីវ៉ាន់ថង ប្រើបច្ចេកទេសប្រកួត និងឆកមួយៗតាមរយៈការទាត់ កណ្តាប់ដៃ ប្រកបដោយប្រសិទ្ធភាព ខណៈ អេលីត សាន់ បានព្យាយាមសម្រុកចូល ដេញវ៉ៃ ប៉ុន្តែវ៉ៃមិនសូវចំគោលដៅឡើយ។
ចូលដល់ទឹកទី២ អេលីត សាន់ រឹតតែព្យាយាមសម្រុកចូលទាត់ និងប្រើកណ្ដាប់ដៃ ព្រមទាំងកែង ប៉ុន្តែមិនសូវមានប្រសិទ្ធភាពដដែល ដោយសារ វ៉ាន់ថង បានថយក្រោយ និងឆ្មក់វាយយកពិន្ទុ។ នៅទឹកទី៣ អេលីត សាន់ កាន់តែសម្រុកចូល ហើយ វ៉ាន់ថង កាន់តែព្យាយាមថយក្រោយដែលជំរុញឲ្យអាជ្ញាកណ្តាលព្រមានលើវ៉ាន់ថងដើម្បីតតាំងជាមួយដៃគូ។

ចប់ការប្រកួត ឈុត សេរីវ៉ាន់ថង ឈ្នះ អេលីត សាន់ ដោយពិន្ទុ ប៉ុន្តែការប្រកួតនៅលើសង្វៀនរបស់កីឡាករមកពីខេត្តបាត់ដំបងត្រូវបានអ្នកគាំទ្រជាច្រើនរិះគន់ ពីព្រោះការប្រកួតប្រើពេលតែ៣ទឹកទេ រូបគេតែព្យាយាមតតាំងជាមួយដៃគូ។
នៅព្រឹកថ្ងៃទី៦ ខែមិថុនា នេះ ឈុត សេរីវ៉ាន់ថង បានឆ្លើយតបទៅនឹងការរិះគន់ថា ៖«សង្រ្គាមនៅលើសង្វៀន និងសង្រ្គាមនៅក្នុងសមរភូមិគឺដូចគ្នា វ៉ៃទល់មុខមិនបែកយើងអាចវ៉ៃតាមច្រកជំហៀង ឬច្រកក្រោយ ផ្លាស់ប្ដូរយុទ្ធសាស្រ្ត តែមិនផ្លាស់ប្ដូរគោលដៅ។ យប់មិញ មិនសូវល្អមើលដោយសារ ខ្ញុំវ៉ៃ ហើយគេចមិចឲ្យដៃគូវ៉ៃតបកវិញបាន។ បងប្អូនមួយចំនួនគាត់នៅមិនទាន់យល់អ្វីដែហៅថា បច្ចេកទេសក្នុងការយកឈ្នះគូប្រកួតដោយមិនប្រើកម្លាំងខ្លាំង ហើយវ៉ៃចេញម្នាក់ឯងបានច្រើន។ បច្ចប្បន្នក្បាច់ដែលខ្ញុំប្រកួតយប់មិញគេហៅថា បច្ចេកទេសវ៉ៃបែបសប្បាយៗ។ យើងថយមួយជំហានវ៉ៃ គេចមួយជំហានវ៉ៃ និងបុកមួយជំហានវ៉ៃ កីឡាករភាគតិចណាស់ដែលធ្វើបាន»។

ក្រោយក្លាយជាម្ចាស់ខ្សែក្រវាត់មរតកគុនខ្មែរ កីឡាករ ឈុត សេរីវ៉ាន់ថង ទទួលបានខ្សែក្រវាត់មួយគ្រឿង ពានកិត្តិយស ប្រាក់រង្វាន់៤០លានរៀល និងខ្សែកមាស២តម្លឹង។ រីឯកីឡាករ អេលីត សាន់ ទទួលបានពានកិត្តិយសមួយអមដោយប្រាក់រង្វាន់២០លានរៀល៕
អត្ថបទ៖ ផា រតនា
រូបថត៖ TV NNP
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


