ព័ត៌មានជាតិ
សមាគមសិស្ស-និស្សិតអាហារូបករណ៍អ.ម.ត រៀបចំពិធីហាត់ប្រាណ និងបំពាក់មេដាយ នៅវិមាន ឈ្នះឈ្នះ
ក្លឹបរត់ហាត់ប្រាណសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានរៀបចំកម្មវិធីលំហាត់ប្រាណ និងអបអរពិធីបំពាក់មេ ដាយ និងជូនវិញ្ញាបនបត្រជ័យលាភី ដល់អ្នកចូលរួមកម្មវិធី Virtual Hall of Fame Marathon 2020 ដែលជាកម្មវិធីបង្កើតឡើងដោយទឹកចិត្តសប្បុរសរបស់បងប្អូនក្នុងសហគមន៍អ្នករត់ហាត់ប្រាណ សម្រាប់ចូលរួមថវិការជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ និងឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងចូលទស្សនាសារមន្ទីរក្នុងវិមាន ឈ្នះ ឈ្នះ ផងដែរ។

លោក មាស ឆាយ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិត អ.ម.ត ខេត្តសៀមរាប បានបញ្ជាក់ថា កម្មវិធីនេះកើតឡើងដោយទទួលបានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់លោក ហ៊ុន ម៉ាណែត ប្រធាន សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នូវមេដាយ និងវិញ្ញាបនបត្រជ័យលាភី និងមានការចូលរួមដោយទឹកចិត្តសប្បុ រសរបស់បងប្អូនក្នុងសហគមន៍អ្នករត់ហាត់ប្រាណ ដោយអ្នកខ្លះឧបត្ថម្ភសម្រាប់ការទិញវ៉ាក់សាំង COVID-19 និងអ្នកខ្លះទៀតឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាព្រមទាំងជាការលើកទឹក ចិត្តដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើលំហាត់ប្រាណដើម្បីសុខភាពផងដែរ។

សូមបញ្ជាក់ថា កម្មវិធី Virtual Hall of Fame Marathon 2020 គឺជាការប្រកួតរត់និម្មិត (Virtual Run) រយៈចម្ងាយ៤២.១៩៥ គីឡូម៉ែត្រ ដែលជាចម្ងាយទទួលស្គាល់ដោយ Marathon Olympich ដែលកម្មវិធីនេះរៀបចំដោយក្លឹបរត់ហាត់ប្រាណសមាគម សិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ក្លឹបរត់ហាត់ប្រាណសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(អ.ម.ត) ខេត្តសៀមរាប។

សូមបញ្ជាក់ថា កម្មវិធីនេះបានប្រព្រឹត្តទៅនៅវិមាន ឈ្នះ-ឈ្នះ ព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១ ដែលមានការចូលរួមពីសិស្សនិស្សិតសរុប១០០ នាក់ក្នុងនោះអ្នកទទួលមេដាយ និង វិញ្ញាបនបត្រ៦១នាក់ អ្នកចូលរួមអបអរ៣៩នាក់ ដោយរៀបចំ ចំណាត់ថ្នាក់ជាក្រុមអាយុ សរុបមាន៤ក្រុមគឺ ក្រុមអាយុ (២០-២៩) (៣០-៣៩) (៤០-៤៩) (៥០-៥៩) និងទទួលយកលទ្ធផលតាមបច្ចេកវិទ្យា Strava App ដែលជាបច្ចេកវិទ្យាប្រើដោយបណ្ដាលប្រទេសដែលរៀបចំការប្រកួតរត់ Marathon ល្បីៗលើពិភពលោក។ ការរៀបចំកម្មវិធីនេះស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលទាក់ទងនឹងការថែរក្សាសុខភាពក្នុងកាលៈទេសៈជំងឺឆ្លងសាកលនេះ៕
អត្ថបទ ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ