ព័ត៌មានជាតិ
ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន គឺយកគំរូប្លង់ស្ថាបត្យកម្ម និងរចនាបថតាមវិមានឈ្នះឈ្នះ
ប៉ៃលិន ៖ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន តាមបណ្តោយផ្លូវវាងក្រុង ចម្ងាយប្រហែល ៣គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន គឺជាស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន ដែលសាងសងឡើង ដើម្បីរំលឹកគុណ ដល់ការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺយកគំរូប្លង់ស្ថាបត្យកម្ម និងរចនាបថទៅតាមវិមានឈ្នះឈ្នះនៅឯរាជធានីភ្នំពេញ។

លោក ថន បូរិទ្ធ វិស្វករកសាងវិមានឈ្នះឈ្នះ ខេត្តប៉ៃលិន បានឱ្យដឹងថា វិមានឈ្នះឈ្នះ ខេត្តប៉ៃលិន គឺជាស្នាដៃស្ថាបត្យកម្មសម័យទំនើប មានបញ្ជាក់នូវអត្ថន័យដ៏មានសារសំខាន់ចំនួនបីរួមមាន៖ទី១- កំពូលវិមាន ដែលមានជ្រុងបីតំណាងឱ្យនយោបាយគន្លឹះសំខាន់ៗចំនួន៣ ដែលនាំឱ្យនយោបាយ ឈ្នះ-ឈ្នះ ទទួលបានជោគជ័យ គឺ១. ការធានារូបកាយ និងអាយុជីវិត, ២. ធានាអាជីព និងមុខរបរ ៣. ការធានាកម្មសិទ្ធិ និងទ្រព្យសម្បត្តិ ទាំងចលនទ្រព្យ និងអចលនទ្រព្យ។

ទី២. តួវិមាន ដែលមានជ្រុង៥ តំណាងឱ្យយុទ្ធសាស្ដ្រ DIFID គឺៈ បំបែក ធ្វើឱ្យឯកោ បញ្ចប់ ធ្វើសមាហរណកម្ម និង អភិវឌ្ឍ) ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់ តាំងនយោបាយ និងយោធាខ្មែរក្រហម ។ ទី៣. តួវិមាន មានជ្រុងប្រាំពីរ តំណាងកត្តានាំឱ្យនយោបាយឈ្នះ-ឈ្នះ ទទួលបានជោគជ័យ។លោក ក៏បានបញ្ជាក់ដែរថា រហូតមកដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ខេត្តប៉ៃលិន សម្រេចបានការកសាងប្រមាណ ៧០% មកហើយ ។

បើយោងតាមប្រសាសន៍របស់លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានលើកឡើងនាពេលកន្លងទៅ បានឱ្យដឹងថា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប្រកប ដោយគតិបណ្ឌិត និងនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិទាំងមូល ទទួលបានសន្តិភាព និងស្ថេរភាពនៅ ទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋ ទាំងអស់ មានសេចក្តី ត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ ជាក់ស្តែង ក្រោមម្លប់សន្តិភាពនេះ បានធ្វើឱ្យខេត្តប៉ៃលិន មានឱកាសអភិវឌ្ឍ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អរូបវ័ន្ត និងការវិនិយោគគួរឱ្យកត់សម្គាល់។

ប្រសាសន៍របស់លោកស្រី បានបញ្ជាក់ថា ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ ខេត្តប៉ៃលិន កសាងឡើងដើម្បីរំលឹក ដឹងគុណ ដល់ថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី ប្រជាជនកម្ពុជាគ្រប់រូប ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ បញ្ញា ស្មារតី និងកម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិ មាតុភូមិកម្ពុជា ស្វែងរកនូវសុខ សន្តិភាព និងការអភិវឌ្ឍជូនជាតិ មាតុភូមិកម្ពុជា។ ដំណើរការ នៃការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅ កម្ពុជា នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៨ នៅក្នុងខេត្តប៉ៃលិន ដែលមាន លោកទេសរដ្ឋមន្ត្រី អ៊ី ឈាន ដ៏សំខាន់ម្នាក់ផងដែរ។

ចំណែកការសាងសង់ស្តូបនេះ ប្រើប្រាស់ថវិកា ចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងធនធាន ថវិកា គំនិត ប្រាជ្ញា របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន ព្រះសង្ឃ ប្រជាជន និងនិស្សិត ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ ហើយស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន គឺជានិមិត្តរូបដ៏សំខាន់នៃសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍សម្រាប់ខេត្តប៉ៃលិន ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។

គួររំលឹកដែរថា ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិន មានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និងមានកំពស់ ៥០.៩ម៉ែត្រ សាងសង់លើផ្ទៃដីទំហ៊ំ ២៦,០០០ម៉ែត្រការ៉េ ដែលជាអំណោយផ្ទាល់ របស់ស្រីទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានអនុគណៈកម្មាសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ ឈ្នះ ខេត្តប៉ៃលិន និងលោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ