Connect with us

ព័ត៌មានជាតិ

កម្មវិធីពិសេសៗមួយចំនួនអបអរសាទរ«ទិវាសន្ដិភាពនៅកម្ពុជា»២០២៤

បានផុស

នៅ

រដ្ឋាភិបាលបានត្រៀមខ្លួនក្នុងការរៀបចំអបអរសាទរជាពិសេសក្នុង«ទិវាសន្ដិភាពនៅកម្ពុជា»ដែលនឹងរៀបចំទៅនៅថ្ងៃទី២៩​ ខែធ្នូ ខាងមុខ បន្ទាប់ពីទិវានេះត្រូវបានដាក់ចូលជាថ្ងៃឈប់សម្រាកនៅក្នុងឆ្នាំ២០២៤។ ទិវាសន្ដិភាពកម្ពុជា បានក្លាយមកពី ទិវានយោបាយឈ្នះឈ្នះ ដែលនេះជាខួបទី២៦ ហើយ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៤)

ការរៀបចំទិវាសន្ដិភាពនៅកម្ពុជា ធ្វើឡើងនៅវិមានឈ្នះឈ្នះ និងវិមានកីឡដ្ឋានជាតិមរតកតេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់ក្រសួងការពារជាតិដើម្បីអបអរសាទរទិវាសន្ដិភាពនៅកម្ពុជាខាងមុខនេះក្នុងផែនការនឹងមានរៀបចំមីទ្ទីញ ដែលមានកម្លាំងចូលរួមប្រមាណជាង១ម៉ឺននាក់ រួមទាំងមានរៀបចំស្តង់តាំងពិព័ណ៌ប្រមាណ១២ស្ដង់ ព្រមទាំងមានការបាញ់កាំជ្រួចរយៈពេលបីយប់នៃពិធីនេះផងដែរ។

ប្រធានគណៈកម្មការអន្តរក្រសួងទទួលបន្ទុករៀបចំទិវាសន្ដិភាពនៅកម្ពុជា នាយឧត្តមសេនីយ៍​ ឥត សារ៉ាត់ បានថ្លែងក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ដោយជំរុញពន្លឿនការងារឱ្យឆាប់ចប់ និងសង្ឃឹមថា ការប្រារព្ធមិទិ្ទនឹងប្រព្រឹត្តទៅដោយភាពរលូន និងជោគជ័យ។ មិទ្ធីញនេះធ្វើឡើងក្រោមអធិបតីឧបនាយរដ្ឋមន្ត្រីការពារជាតិ ទៀ សីហា។

ក្រៅពីមិទ្ទីញអបអរសាទរនេះ ទិវាសន្ដិភាពនៅកម្ពុជា ឆ្នាំ២០២៤ ក៏មានរៀបចំនូវព្រឹត្តិការណ៍បាល់ទាត់អបអរសាទរ ព្រមជាមួយនឹងការប្រគុំតន្ត្រី បុរាណ សម័យ ក្នុងឱកាសនោះផងដែរ។ ព្រឹត្តិការណ៍នេះនឹងត្រូវនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមជាអធិបតី។ តាមការប៉ានស្មានមានអ្នកចូលរួមទស្សនាបាល់ទាត់ប្រមាណ៥ម៉ឺននាក់ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមអាវយឺតចំនួន៥ម៉ឺនអាវ ដើម្បីចែកជូនផងដែរ។

យោងតាមអនុក្រឹត្យចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ការសម្រេចយកថ្ងៃទី២៩ ខែធ្នូ ជា«ទិវាសន្ដិភាពនៅកម្ពុជា» គឺជាការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ជាការរម្លឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងកសាងបាននូវសន្ដិភាពពេញលេញ ក៏ដូចជាការដឹងគុណដល់ការលះបង់របស់វីរបុរសស្នេហាជាតិរបស់កម្ពុជាផងដែរ។

ទិវានេះក៏ជាការដាស់តឿនក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់ជំនាន់ឱ្យចងចាំពីវិនាសកម្មរបស់ជាតិ និងទុក្ខលំបាករបស់ប្រជាជនដែលកើតឡើងពីសង្គ្រាម និងបំផុសស្មារតីដល់ប្រជាជនកម្ពុជាពី «គុណតម្លៃនៃសុខសន្ដិភាព»។

នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ថា ដោយសារតែសន្ដិភាពដែលបានកើតឡើងតាមរយៈនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ទើបប្រទេសកម្ពុជាអាចបញ្ចប់សង្គ្រាម មានឱកាសក្នុងការអភិវឌ្ឍខ្លួនរហូតមកដល់បច្ចុប្បន្ន។

សម្ដេចថា៖ «បច្ចុប្បន្ន​ ជនបរទេស​ដែល​មក​ប្រទេស​កម្ពុជា​ជា​លើកដំបូង ​ពួកគេ​តែងតែមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំងទៅលើ​ការរីកចម្រើន និង​ភាពទំនើប​ស៊ីវីល័យ​របស់​កម្ពុជា ដែល​ខុស​ទាំងស្រុង​ពីអ្វី​ដែល​ពួកគេ​ធ្លាប់​បានឮ ហើយជន​បរទេស​ដែល​ធ្លាប់​មកលេង​កម្ពុជា ​ក៏មាន​ការភ្ញាក់ផ្អើល​ដូចគ្នា​ជាមួយនឹង​ល្បឿន​នៃ​កា​រីកចម្រើន​ដ៏​អស្ចារ្យ​របស់​កម្ពុជា​ មិន​ថា​នៅក្នុង​ទីក្រុង ឬទីជនបទ។ [..] ​អ្នកខ្លះ​គេ​ថា ហ៊ុន ម៉ា​ណែ​ត និង​គណបក្ស​ប្រជាជនកម្ពុជា ​ឱ្យតែ​នៅលើ​វេទិកា​និយាយ​តែ​ពី​រឿង​សន្តិភាព ​និយាយ​អត់​ចេះធុញ។ ត្រូវ​ហើយ​អត់​ធុញ​ទេ​! ​រំលឹក​ហើយ​រំលឹក​ទៀត​ព្រោះ​សន្តិភាពវាផុយស្រួយ​ណាស់​។ យើង​ត្រូវ​រួមគ្នា​ចងចាំ​វា! »។

សម្ដេចធិបតីថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍អរិយក្សត្រកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤

ការដួលរលំនៃរបបខ្មែរក្រហម​នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គ្រាន់តែជាការបិទបញ្ចប់របបវាលពិឃាតប៉ុណ្ណោះតែបានបើកបន្តនូវទំព័រថ្មីនៃប្រវត្តិសាស្ត្រគឺសង្គ្រាមស៊ីវិលដែលបន្តបំផ្លាញកម្ពុជាជាបន្តទៀត រហូតដល់ការចរចាបង្កើតកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ បើកឱ្យអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា UNTAC មកគ្រប់គ្រងបណ្ដោះអាសន្នរហូតដកចេញពីកម្ពុជាវិញនៅឆ្នាំ១៩៩៣ ដោយចំណាយលុយអស់២ពាន់លានដុល្លារអាមេរិកក៏មិនទាន់អាចរកសន្ដិភាពបានពេញលេញដល់កម្ពុជាផង គឺសង្គ្រាមនៅតែបន្តដដែល។

​ដោយយល់ឃើញថា «សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបាន» សម្តេច​តេ​ជោ ហ៊ុន សែន បានដាក់​អនុវត្ត​យុទ្ធសាស្ត្រ DIFID ដោយ​អនុម័តច្បាប់​ដក​ខ្មែរក្រហម​ចេញពី​រង្វង់​ច្បាប់ និងដាក់​ចេញ​នូវ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ដែល​ត្រូវបាន​អនុវត្ត​ដោយ​ជោគជ័យ​តាំងពី​ឆ្នាំ១៩៩៦ និងសម្រេចបានលទ្ធផលជោគជ័យរំលាយអង្គការចាត់តាំងខ្មែរក្រហមបានទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ​ឆ្នាំ​១៩៩៨ នាំសន្ដិភាពពេញលេញជូនកម្ពុជារហូតមកដល់សព្វថ្ងៃនេះ។

អតីតរដ្ឋមន្ត្រីព័ត៌មាន បច្ចុប្បន្នជាសមាជិកសភាលោក ខៀវ កាញារីទ្ធ បានសរសេរថាមានតែកម្ពុជា១គត់ក្នុងប្រវត្តិសាស្ត្រពិភពលោកចុងក្រោយបន្ទាប់ពីទ័ពបរទេសដកចេញ និងឈប់ជួយ ប្រទេសនេះនៅតែឈររឹងមាំបានដដែល ក៏ព្រោះតែបុរសម្នាក់ដែលជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាគឺសម្ដេចតេជោ ហ៊ុន សែន។  

លោកសរសេរថា៖ «ឈើធំជក់ខ្យល់ ! មានអ្នកស្អប់ មានអ្នកស្រលាញ់ជារឿងធម្មតារបស់អ្នកនយោបាយ ! តែបើយើងពិនិត្យមើលគ្រប់ប្រទេសតាំងពីរបបលន់ ណុល ធីវគី អាហ្វហ្កានីស្ថាន រហូតដល់ប្រទេសស៊ីរីបច្ចុប្បន្ន នៅពេលដែលបរទេសដកទ័ព ឬ ឈប់ជួយភ្លាមរបបគ្រប់គ្រងអំណាចរលំគ្រេងដូចគោដឹកសៀង ។ មានតែកម្ពុជាមួយគត់ដែលនៅរឹងមាំបាន ! នេះព្រោះតែបុរសម្នាក់នេះ!»៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៨ វិនាទី មុន

ក្រសួងការងារនឹងបញ្ជូលការបណ្ដុះបណ្ដាលបច្ចេកទេសចាប់ពី​ថ្នាក់ទី១០ឡើង

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

បុរស ​ជប៉ុន​ លាក់​គ្រោង​ឆ្អឹង​ឪពុក​ក្នុង​ទូខោអាវ ​រយៈពេល​២​ឆ្នាំ ដើម្បីគេច​ពី​ថ្លៃចំណាយលើបុណ្យសព

ព័ត៌មានជាតិ៧ នាទីutes មុន

អាជ្ញាធរខណ្ឌឫស្សីកែវ ចុះពិនិត្យត្រៀមដាក់គ្រឿងចក្រអេស្ការបន្តស្ដារ ប្រព័ន្ធបង្ហូរព្រែកអូរវែងបន្ថែម បញ្ចៀសការជន់លិចតំបន់មួយចំនួន

សេចក្ដីជូនដំណឹង១៧ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រសួងការងារគ្រោងដាក់រោងជាងបណ្ដុះបណ្ដាលបច្ចេកទេសនៅអនុវិទ្យាល័យជិតតំបន់សេដ្ឋកិច្ច

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួនគ្រូហោរាម្នាក់ដែលទស្សន៍ទាយពីការរញ្ជួយដីមិនពិតនៅលើ TikTok

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលកំពុងស៊ើបសួរបុគ្គលិកសាលាបង្រៀនភាសាកូរ៉េ ១ កន្លែង ជុំវិញករណី ពលរដ្ឋជាច្រើននាក់ មកតវ៉ាទាមទារលុយបង់ថ្លៃសិក្សា

សន្តិសុខសង្គម២២ ម៉ោង មុន

ពលរដ្ឋមួយ​គ្រួសារ​នៅ​ស្រុកស្រែអំបិល​ ពុល​ផ្សិត​អំឡុង​បះ​មក​ចម្អិន​ធ្វើ​ម្ហូប​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក គីម ជុងអ៊ុន សម្ពោធ​នាវា​ចម្បាំង​ថ្មី និង​ធំ​បំផុត​របស់​កូរ៉េ​ខាង​ជើង ទម្ងន់​៥ ០០០​តោន

សន្តិសុខសង្គម៣៩ នាទីutes មុន

(មានវីដេអូ)ឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ ក្រោយយកកាំបិតចិតទុរេនដេញចាក់ បុរសម្នាក់ រងរបួស នៅបុរីកីឡា

Sokha Hotels

ព័ត៌មានពេញនិយម