ព័ត៌មានជាតិ
សម្ដេចធិបតី ណែនាំឱ្យបន្តកសាងវិមានឈ្នះឈ្នះនៅតាមតំបន់សំខាន់ៗបន្ថែមទៀត
អញ្ជើញជាអធិបតីខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ ដែលធ្វើឡើងនៅវិមានឈ្នះឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបន្តកសាងវិមានឈ្នះឈ្នះនៅតាមតំបន់សំខាន់ៗបន្ថែមទៀត។

ការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះនេះ ជាការចងចាំនូវការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃនេះ។ ការរៀបចំព្រឹត្តិការណ៍នេះ ក៏ស្របជាមួយខួប៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ ដែលជាសំណង់ប្រវត្តិសាស្ត្រដើម្បីរំឭកដល់វីរភាព និងគុណតម្លៃនៃនយោបាយឈ្នះឈ្នះ ដែលបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកនយោបាយឈ្នះឈ្នះ និងជាការបង្កើនការយល់ដឹងពីប្រវត្តិសាស្ត្រជាតិ និងស្មារតីស្រលាញ់ជាតិមាតុភូមិក្នុងការបន្តថែរក្សាស្ថិរភាព សន្តិសុខ និងអភិវឌ្ឍន៍ជាតិ។

ថ្លែងក្នុងពិធីដ៏មានអត្ថន័យ នាព្រឹកថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យបន្តការស្រាវជ្រាវ និងចងក្រងនូវឯកសារពាក់ព័ន្ធនឹងនយោបាយឈ្នះឈ្នះ ក៏ដូចជាដំណើរការពាក់ព័ន្ធនឹងដំណើរស្វែងការសន្តិភាព ព្រមទាំងការបញ្ចប់សង្រ្គាមនៅកម្ពុជា ដែលសម្ដេចធិបតី ចាត់ទុកថា នេះជាចំណុចដ៏សំខាន់មួយ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បាnណែនាំឱ្យបន្តស្រាវជ្រាវ និងរៀបចំវិមានឈ្នះឈ្នះនៅតាមបណ្ដាតំបន់សំខាន់ៗ ក៏ដូចជារៀបចំតំបន់ប្រវត្តិសាស្ត្រយោធាសំខាន់ៗមួយចំនួន ដែលមានតម្លៃជាប្រវត្តិសាស្ត្រ សម្រាប់ជាតឹកតាងប្រវត្តិសាស្ត្រ និងសម្រាប់ជាការធ្វើទស្សនកិច្ចសិក្សារបស់យុវជននជំនាន់ក្រោយ។ ក្នុងនោះ សម្ដេចធិបតី បានណែនាំឱ្យយកចិត្តទុកដាក់កៀរគរស្វែងរកដៃគូក្នុងការកសាង និងថែទាំវិមានឈ្នះឈ្នះ ជាពិសេសអំពាវនាវដល់បណ្ដាសប្បុរសជនទាំងអស់ ដើម្បីចូលរួមជួយឧបត្ថម្ភគាំទ្រដល់កិច្ចការងារនេះបន្តទៀត ដែលនេះជានិមិត្តរូបនៃសន្តិភាពរបស់កម្ពុជា។
បន្ថែមពីនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការពារសន្តិភាពនេះឱ្យខានតែបាន ដើម្បីរក្សាបាននូវស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ ប្រទេសជាតិប្រកបដោយចីរភាពបន្ថែមទៀត៕

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


