កីឡា
កម្ពុជា ត្រូវប្រកួតជាមួយជម្រើសជាតិ អារូបា បន្ទាប់ពី វៀតណាម
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងមានការប្រកួតមិត្តភាពអន្តរជាតិ២លើកក្នុងថ្ងៃ FIFA Day នាខែមីនា ខាងមុខនេះ បន្ទាប់ពីគ្មានកម្មវិធីប្រកួតពានរង្វាន់អន្តរជាតិផ្លូវការ។

នៅថ្ងៃទី១៩ ខែមីនា ក្រុមជម្រើសជាតិកម្ពុជា ត្រូវធ្វើដំណើរទៅប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិ វៀតណាម ដែលជាម្ចាស់ជើងឯក AFF Championship។ បន្ទាប់មក ក្រុមជម្រើសជាតិកម្ពុជា ត្រូវទទួលក្រុមជម្រើសជាតិ អារូបា (Aruba) មកពីទ្វីបអាមេរិកខាងត្បូង នៅទឹកដីកម្ពុជា នៅថ្ងៃទី២៥ ខែមីនា។
អារូបា ជាប្រទេសកោះមួយដែលមានផ្ទៃដីត្រឹមតែ១៨០គីឡូម៉ែត្រការ៉េប៉ុណ្ណោះស្ថិតនៅទ្វីបអាមេរិកខាងត្បូង។

ចំពោះក្រុមបាល់ទាត់ជម្រើសជាតិ អារូបា ជាសមាជិករបស់សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងជើងជើង (CONCACAF) និងសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ បច្ចុប្បន្ន ក្រុមបាល់ទាត់ជម្រើសជាតិ អារូបា ស្ថិតនៅលេខ១៩៥ នៃតារាងចំណាត់ថ្នាក់ពិភពលោក FIFA Ranking។
ការប្រកួតមិត្តភាពអន្តរជាតិរបស់ អារូបា គឺជាការត្រៀមខ្លួនប្រកួតជម្រុះជើងឯកពិភពលោក 2026 FIFA World Cup ជាមួយជម្រើសជាតិ Barbados នៅថ្ងៃទី៤ ខែមិថុនា និង ហៃទី នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥៕
លទ្ធផលនៃការប្រកួតផ្លូវការចំនួន៩លលើកកាលពីឆ្នាំ២០២៤ ក្រុមជម្រើសជាតិ អារូបា មិនស្គាល់ជ័យជម្នះសោះគឺស្មើ១លើក និងចាញ់៨លើក៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


