កីឡា
ជ័យលាភីទាំងអស់ក្នុងពានរង្វាន់តេជោលីគ ឆ្នាំ២០២៥
ការប្រកួតបាល់ទះពានរង្វាន់ តេជោលីគ លើកទី២ ឆ្នាំ២០២៥ បានបញ្ចប់ទៅកាលពីយប់ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ដោយជើងឯកបានទៅ ក្រុមបញ្ជាការដ្ឋានអង្គរក្ស បន្ទាប់ពីយកឈ្នះលើក្រុម វិសាខា ដោយលទ្ធផល ៣-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

ក្រុមបញ្ជាការដ្ឋានអង្គរក្ស បានរក្សាកំណត់ត្រាចាស់របស់ខ្លួនក្នុងការពារជើងឯកជាលើកទី២ ហើយជាក្រុមតែមួយគត់បានស្គាល់រស់ជាតិជើងឯកតេជោលីគដែលទើបត្រូវបានបង្កើតឡើងបាន២លើក។

ចំណាត់ថ្នាក់លេខ៣បានទៅក្រុម ក្រសួងមហាផ្ទៃ បន្ទាប់ពីយកឈ្នះ ក្រុមខេត្តស្វាយរៀង ដោយលទ្ធផល ៣-១។ ជាមួយគ្នានេះមានកីឡាករជាច្រើននាក់ទៀតដែលទទួលបានពានរង្វាន់ឯកត្តជន។ ក្នុងនោះកីឡាករ ហ៊ួត សុភា ទទួលបានពានរង្វាន់ឯកត្តជនដែរក្នុងនាមជាកីឡាករវ័យចំណាសសម្រាប់ការលះបង់ពេលវេលាលេងបាល់ទះជិត៣០ឆ្នាំទៅហើយ។


ខាងក្រោមជាជ័យលាភី
- លេខ១៖ បញ្ជាការដ្ឋានអង្គរក្ស ទទួលបានពានរង្វាន់ មេដាយមាស និងប្រាក់រង្វាន់៦០លានរៀល
- លេខ២៖ វិសាខា ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់១២លានរៀល
- លេខ៣៖ ក្រសួងមហាផ្ទៃ ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់១០លានរៀល
- លេខ៤៖ ក្រុមខេត្តស្វាយរៀង ទទួលបានប្រាក់រង្វាន់៨លានរៀល
- កីឡាករបិទកណ្តាលល្អ៖ ឈាង ជីវែង របស់ បញ្ជាការដ្ឋានអង្គរក្ស
- អ្នកបិទកណ្តាលល្អ៖ Praful របស់ក្រុមខេត្តស្វាយរៀង
- លីប៊ើរ៉ូឆ្នើម៖ សេង គីមហាប់ របស់ វិសាខា
- អ្នកវាយផ្តាច់ឆ្នើម៖ ធី ម៉េងហួង របស់ ក្រសួងមហាផ្ទៃ
- អ្នកវាយផ្តាច់ឆ្នើម៖ មឿន ម៉េងឡាយ
- អ្នកវាយផ្តាច់ឆ្នើម៖ Luvi របស់ បញ្ជាការដ្ឋានអង្គរក្ស
- អ្នកប៉ះសេឆ្នើម៖ Viko របស់បញ្ជាការដ្ឋានអង្គរក្ស
- ហ៊ួត សុភា ទទួលបានរង្វាន់កិត្តិយស
- កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍៖ Luvi របស់បញ្ជាការដ្ឋានអង្គរក្ស







អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


