កីឡា
ផ្ការីកគ្រប់រដូវ សុះ ស៊ូហាណា ជាប់ជម្រើសជាតិយូរជាងគេក្នុងបញ្ជីលើកនេះ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានកោះហៅសមាជិកណាហ្គាវើលដ៍ សុះ ស៊ូហាណា ដើម្បីជំនួសកីឡាករវ័យក្មេង ជូ ស៊ីនទិ ដែលមានបញ្ហារបួសដើម្បីប្រមូលផ្តុំហ្វឹកហាត់សម្រាប់ការប្រកួត២លើកនាពេលខាងមុខ។

ខ្សែបម្រើ សុះ ស៊ូហាណា ដែលត្រូវបានអ្នកគាំទ្រដាក់រហស្សនាម«ផ្ការីកគ្រប់រដូវ»ជាកីឡាករបានជាប់ជម្រើសជាតិកម្ពុជាយូរជាងគេក្នុងចំណោមកីឡាករ២៣នាក់ដែលត្រូវបានកោះហៅចូលជម្រើសជាតិសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិថ្ងៃ FIFA Days ជាមួយជម្រើសជាតិ វៀតណាម និង អារូបា នាពេលខាងមុខ។
មិនត្រឹមតែបានជាប់ជម្រើសជាតិយូរជាងគេប៉ុណ្ណោះទេ ប៉ុន្តែជាកីឡាករដែលមានអាយុច្រើនជាងគេថែមទៀតក្នុងបញ្ជីឈ្មោះលើកនេះ។ សុះ ស៊ូហាណា កើតនៅទី៤ ខែមេសា ឆ្នាំ១៩៩២ ដែលរហូតដល់ពេលនេះអាយុ៣២ឆ្នាំ។ ចំណែកប្រធាន កាន់ ម៉ូ ក៏អាយុ៣២ឆ្នាំដែរ ប៉ុន្តែកើតនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩២ ដែលអាយុតិចជាង ស៊ូហាណា ប្រមាណ៤ខែ។

ខ្សែបម្រើកណ្តាល សុះ ស៊ូហាណា បានជាប់ជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ២០១២ដោយបានបង្ហាញខ្លួនបានចំនួន៧៧ប្រកួត និងរកបាន៤គ្រាប់។
កីឡាករសម័យដំណាលគ្នានឹង សុះ ស៊ូហាណា មានមិនច្រើនទេដែលនៅបន្តលេងលក្ខណៈអាជីពឲ្យក្លិបក្នុងលីគ ហើយរឹតតែមានមិនច្រើនទៀតដែលត្រូវបានកោះហៅចូលជម្រើសជាតិ។
សុះ ស៊ូហាណា ជាកីឡាករបាល់ទាត់អាជីពម្នាក់ដែលមានភាពស្ងប់ស្ងាត់នៅលើបណ្តាញទំនាក់ទំនងសង្គម ហើយក៏ជាកីឡាករម្នាក់មិនសូវមានកេរ្តិ៍ឈ្មោះបោះសំឡេងខ្ទរខ្ទារខ្លាំង ប៉ុន្តែរក្សាបាននូវកម្រិតសមត្ថភាពមិនថមថយឡើយក្នុងរយៈពេលប្រមាណជាង១០ឆ្នាំចុងក្រោយ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


