កីឡា
លោក ធន់ សុភា ក្លឹបថ្មីនឹងជួយយុវជននៅតំបន់នោះងាកមកហាត់កីឡាកាត់បន្ថយក្មេងទំនើងផង
គ្រូប្រដាល់ល្បីឈ្មោះលើវិស័យគុនខ្មែរ លោក ធន់ សុភា ថាក្លឹបថ្មីធន់សុភាគុនខ្មែរនេះនឹងជួយដល់យុវជនក្នុងតំបន់ពន្សាំងងាកមកហាត់កីឡាពិសេសមរតកក្បាច់គុនខ្មែរ និងចូលរួមកាត់បន្ថយក្មេងទំនើងនៅតាមភូមិស្រុកផងដែរ។

ទិដ្ឋភាពក្លឹបលោក ធន់ សុភា
លោក ធន់ សុភា បានឲ្យដឹងថា ក្លឹបប្រដាល់ធន់សុភាគុនខ្មែរនឹងជួយដល់យុវជនក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ឬតំបន់ក្បែរនោះងាកមកហាត់កីឡាដើម្បីសុខភាពល្អផង និងហាត់ចាប់អាជីពនេះផង។ ក្លឹបនៅជិតផ្ទះប្រជាពលរដ្ឋ ដូច្នេះងាយស្រួលចូលហាត់ និងមិនសូវចំណាយពេល ឬថវិកាអស់ច្រើនជាក់ស្ដែងមានប្រជាពលរដ្ឋមួយចំនួនមកផ្ញើកូនឲ្យហាត់ជាមួយលោកបណ្ដើរៗហើយដែរ។

ទិដ្ឋភាពក្លឹបលោក ធន់ សុភា
គ្រូប្រដាល់រូបនេះបន្ថែមទៀតថា ក្លឹបប្រដាល់គឺមានប្រយោជន៍ និងជួយសង្គមបានច្រើនតាមរយៈការបណ្ដុះចិត្តប្រជាពលរដ្ឋឲ្យស្រឡាញ់ចូលចិត្តហាត់កីឡាមានសុខភាពល្អ ជាកន្លែងអប់រំ កែប្រែយុវជនឲ្យដើរក្នុងផ្លូវល្អ ជៀសវាងអំពើអបាយមុខនានា ជួយកាត់បន្ថយក្មេងទំនើងតាមរយៈការអប់រំ ស្ដីប្រដៅ យកពេលទំនេរចាប់ហាត់កីឡាជំនួសវិញ។ មួយវិញទៀតផ្ដល់អាជីពមួយច្បាស់លាស់ និងទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។

ទិដ្ឋភាពក្លឹបលោក ធន់ សុភា
បញ្ជាក់ដែរថា លោក ធន់ សុភា បានបើកក្លឹបថ្មីផ្ទាល់ខ្លួនមួយកាលពីពេលថ្មីៗនេះ និងបានសាងសងរួចរាល់ចូលហ្វឹកហាត់ជាបណ្ដើរៗហើយដែរ។ ក្លឹបថ្មីនេះមានទីតាំងនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕





លោក ធន់ សុភា
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


