Connect with us

កីឡា

ក្លិបព្រះ​ខ័ន​រាជ​ស្វាយរៀង ប្រកាស​ពី​ការ​ប្រើ​ឯកសណ្ឋានម៉ាកល្បី KELME របស់​អេស្ប៉ាញ

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​​ស្វាយរៀង បាន​ប្រកាស​ជា​ផ្លូវ​ការ​ពី​​ការ​ប្រើ​ប្រាស់ឯកសណ្ឋា​របស់​ក្រុម​ហ៊ុន KELME ដែលជាម៉ាក​ឯកសណ្ឋាន​​កីឡាឈានមុខគេលំដាប់ពិភពលោក​​រយៈ​ពេល​ពីរ​ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប​បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ៖«យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ក្រុមហ៊ុន KELME ដែលជាម៉ាកសម្លៀកបំពាក់កីឡាឈានមុខគេលំដាប់ពិភពលោក គឺជាអ្នកឧបត្ថម្ភផ្លូវការរបស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូជាមួយគ្នារយៈពេលពីរឆ្នាំ»។

«កិច្ចសហការនេះគឺជាជំហានមួយដ៏សំខាន់ ដែលយើងចូលរួមជាមួយម៉ាកយីហោអន្តរជាតិ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ សម្រាប់ការច្នៃប្រឌិត គុណភាព និងចំណង់ចំណូលចិត្តសម្រាប់កីឡាបាល់ទាត់។ សូមរង់ចាំ​ការ​បង្ហាញ​ឈុត​ផ្លូវការ​ថ្មី​របស់​យើង​ក្នុង​ពេល​ឆាប់ៗ»។

KELME ជា​ក្រុម​ហ៊ុន​ផលិតសម្ភារ​​កីឡា​ដ៏​ល្បី​ល្បាញ​មួយ​នៅ​ក្នុង​ពិភព​លោក​របស់ប្រទេស​អេស្ប៉ាញ​ដែល​មាន​អាយុ​កាល​៦២​ឆ្នាំ​មក​ហើយ។ សម្ភារ​កីឡា​ជា​ច្រើន​ប្រភេទ​ដូច​ជា កីឡា​បាល់បោះ កីឡា​បាល់ទាត់ កីឡា​បាល់ទះ កីឡា​បាល់ទាត់​ហ្វូតសាល កីឡា​ហុកគី ​កីឡា​គ្រីឃីត​ និង​កីឡាផ្សេងៗ​ទៀត។ ក្នុង​នោះ​មាន​ក្លិប និង​ក្រុម​ជម្រើស​ជាតិ​ជា​ច្រើន​​នៅ​លើ​ពិភព​លោកដែល​បាន​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​​អ្នកស្លាប់​​និង​របួស​​នៅអ៊ីស្រាអែល​កើន​ឡើង​យ៉ាងគំហុក​ ខណៈអ៊ីរ៉ង់​បាញ់ស្រោច​មីស៊ីល​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប្រទេស​៣៦​ទៀត រួម​ទាំងកម្ពុជាដែរ​ ប្រឈម​ការ​រឹតត្បិត​ឬ​ហាម​ចូលអាមេរិក ​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

បុណ្យភ្ជុំបិណ្ឌ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បើកឱ្យពលរដ្ឋធ្វើដំណើរ​បណ្តោះអាសន្ន

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលករខ្មែរនៅថៃ ធ្វើដំណើរឆ្លងដែនតាមច្រកទ្វារព្រំដែនចាំយាម មានតិចតួច

Sokha Hotels

ព័ត៌មានពេញនិយម