កីឡា
គ្រូក្មេង សៀងហៃ សំពះលាម្ដាយទៅបារាំងដូចលាជាលើកចុងក្រោយ ខណៈបច្ចុប្បន្នម្ដាយបានមរណៈភាពហើយ
គ្រូក្មេង សៀងហៃ ថាការសំពះលាម្ដាយមកធ្វើការនៅឯប្រទេសបារាំងកាលពី ៦ឆ្នាំមុននេះដូចជាការលាជាលើកចុងក្រោយសម្រាប់រូបគេ ព្រោះបច្ចុប្បន្នអ្នកមានគុណរបស់ខ្លួនបានទទួលមរណៈភាពទៅហើយកាលពីឆ្នាំ២០២៣ កន្លងទៅនេះ។

គ្រូក្មេង សៀងហៃ
លោក ធីម សៀងហៃ ហៅគ្រូក្មេង បានឲ្យដឹងថា រូបគេចាក់ចេញពីប្រទេសកម្ពុជាអំឡុងឆ្នាំ២០១៩ រហូតមកដល់ពេលនេះជាង ៦ឆ្នាំមកហើយមិនទាន់មានឱកាសទៅវិញស្រុកខ្មែរវិញនោះទេ។ អ្វីដែលចងចាំមិនភ្លេចនោះការសំពះលាម្ដាយមកកាន់ប្រទេសបារាំងដូចជាការលាគ្នាលើកចុងក្រោយអីចឹងដែរ។ ព្រោះតែចាប់ពីពេលនោះមករូបគេមិនដែលបានជួបម្ដាយទៀតឡើយ។

គ្រូក្មេង សៀងហៃ
មុនពេលម្ដាយទទួលមរណៈភាពនេះគឺតែងតែទូរសព្ធហៅខ្លួនឲ្យវិលត្រឡប់មកកម្ពុជាវិញជានិច្ច ព្រោះតែការបារម្ភពីការរស់នៅផង និងការឃ្លាតឆ្ងាយពីឪពុកម្ដាយមិនមានភាពកក់ក្ដៅផង។ មួយវិញទៀតដោយសារខ្លួនមានមាឌតូច អាយុនៅតិច ដូច្នេះហើយម្ដាយរបស់ សៀងហៃ តែងតែបារម្ភ និងចង់ឲ្យកូនវិលត្រឡប់មកខ្មែរវិញបើជួបការលំបាកដែលមិនអាចទ្រាំបាន។

គ្រូក្មេង សៀងហៃ និងឪពុកម្ដាយ
នឹកដល់រឿងនេះគ្រូក្មេងហាក់មិនសប្បាយចិត្តនោះឡើយ ព្រោះតែនឹករម្លឹកដល់សម្ដីម្ដាយដែលចង់ឲ្យកូនវិលត្រឡប់មកខ្មែរវិញ។ ប្រសិនបើរូបគេសម្រេចវិលត្រឡប់មកខ្មែរវិញពេលនោះអាចជាឱកាសបានជួបមុខម្ដាយជាលើកចុងក្រោយមុនលាគ្នាជារៀងរហូតបែបនេះ។

គ្រូក្មេង និងម្ដាយ
ដោយសារតែចិត្តស្រឡាញ់ សៀងហៃ បានត្រឹមសុំម្ដាយម្ដងហើយម្ដងទៀតដើម្បីបន្តខំប្រឹងបង្ហាត់សិស្ស និងផ្សព្វផ្សាយគុនខ្មែរនៅឯប្រទេសបារាំងឲ្យមានភាពល្បីល្បាញ និងមានអ្នកស្គាល់។ ជាចុងក្រោយការតស៊ូនៅទីនោះ និងការពន្យាពេលម្ដងហើយម្ដងទៀតនេះ បានធ្វើឲ្យរូបគេមិនបានជួបមុខម្ដាយជាលើកចុងក្រោយដោយសារអ្នកមានគុណរបស់ខ្លួនមានជំងឺ និងបានចែកឋាន។ នឹកដល់ចំណុចនេះ សៀងហៃ ហាក់ស្ដាយក្រោយពិសេសនោះឱកាសចុងក្រោយដែលបានជួបមុខម្ដាយក៏មិនបានទៅទៀត។

ឪពុក ម្ដាយ គ្រូក្មេង
ដោយសារតែការស្រឡាញ់គុនខ្មែរចេញពីចិត្ត តស៊ូចង់បង្ហាត់ផ្សព្វផ្សាយផង និងដើម្បីជីវភាពរស់នៅផងទើបធ្វើឲ្យរូបគេចេះពន្យាពេលរស់នៅឯប្រទេសបារាំងនេះ។
បញ្ជាក់ដែរថា លោក ធីម សៀងហៃ ហៅគ្រូក្មេង បច្ចុប្បន្ននេះកំពុងបង្ហាត់គុនខ្មែរនៅក្លឹបឯកជនមួយឯទីក្រុងបុកឌូ ប្រទេសបារាំង។ រូបគេបានចាកចេញ និងទៅធ្វើការនៅទីនោះតែម្នាក់ឯងតាំងពីឆ្នាំ២០១៩ រហូតដល់សព្វថ្ងៃនេះ។ ចំណែកម្ដាយរបស់ សៀងហៃ បានទទួលមរណៈភាពអំឡុងឆ្នាំ២០២៣៕


អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


