កីឡា
ឱកាសលេងខ្សែក្រវាត់លើកទី២ ក្នុងអាជីពប្រដាល់ សៅយ៉ាន់ វិសាល មានផលចំណេញអ្វីខ្លះ…
កីឡាករវ័យក្មេង សៅយ៉ាន់ វិសាល ទទួលបានឱកាសលេងខ្សែក្រវាត់ជាលើកទី២ ខណៈឪពុករបស់គេថាចំណេញទាំងបទពិសោធ កេរ្តិ៍ឈ្មោះ និងជាការពង្រឹងសមត្ថភាពឲ្យកាន់តែល្អឆ្ពោះទៅរកភាពជោគជ័យលើវិថីគុនខ្មែរ។

លោក សាន សៅយ៉ាន់ និងកូនៗ
លោក សាន សៅយ៉ាន់ ឪពុករបស់ សៅយ៉ាន់ វិសាល បានឲ្យដឹងថា កូនប្រុសរបស់លោកធ្លាប់លេងខ្សែក្រវាត់បាន១ដងដែរកាលពីឆ្នាំ២០២៣ ក្នុងប្រភេទទម្ងន់ ៤៨គីឡូក្រាម។ កាលនោះ វិសាល ទទួលបានចំណាត់ថ្នាក់លេខ៣។
នេះជាឱកាសលើកទី២ ហើយដែលកូនប្រុសរបស់លោកបានលេងខ្សែក្រវាត់។ ដោយឡែកលើកនេះលេងលើប្រភេទទម្ងន់ ៥៤គីឡូក្រាមវិញម្ដង និងលេងជាមួយកីឡាករល្អៗមានបទពិសោធច្រើនប្រឡូកគុនខ្មែរយូរជាងកូនប្រុសរបស់លោក។

រូបភាពហ្វេសបុកលោក សាន សៅយ៉ាន់
គ្រូជម្រើសជាតិផ្នែកឃីកបុកស៊ីងរូបនេះបន្ថែមទៀតថា សម្រាប់ វិសាល គឺមានគ្រប់គ្រឿងអស់ហើយសព្វថ្ងៃ ដូច្នេះអាចលេងខ្សែក្រវាត់នេះជាមួយគេបាន។ ពោលបន្ថែមតែចិត្តឲ្យលះបន្តិចគឺអាចតតាំងជាមួយបេក្ខភាពផ្សេងៗនៃកម្មវិធីខ្សែក្រវាត់នេះបានហើយ។

រូបភាពហ្វេសបុកលោក សាន សៅយ៉ាន់
លោក សាន សៅយ៉ាន់ បន្ថែមទៀតថា ការអនុញ្ញាតឲ្យកូនលេងខ្សែក្រវាត់នេះគឺមានផលចំណេញសម្រាប់ វិសាល ខ្លាំងដូចជាប្រកួតច្រើនទទួលបានបទពិសោធលើសង្វៀនកាន់តែច្រើន និងធ្វើឲ្យរាងកាយកាន់តែរឹងឡើងៗ។ មួយវិញទៀតនេះជាឱកាសសាងកេរ្តិ៍ឈ្មោះជាបណ្ដើរៗផង និងបានថវិកាផ្ទាល់ខ្លួនសម្រាប់រូបគេចំណាយលើការសិក្សាបន្ថែមទៀតផងដែរ។

សៅយ៉ាន់ វិសាល និងឪពុក
បញ្ជាក់ដែរថា សៅយ៉ាន់ វិសាល ជាកូនទី២ របស់លោក សាន សៅយ៉ាន់ មានវ័យ ១៦ឆ្នាំកំពុងសិក្សាថ្នាក់ទី១០ នៅវិទ្យាល័យឥន្ទ្រទេវី រាជធានីភ្នំពេញ។ រូបគេក៏ចាប់អាជីពប្រដាល់បន្តពីឪពុកផងដែរក្រៅពីការសិក្សា។ ឥលូវនេះ វិសាល កំពុងលេងខ្សែក្រវាត់ Mas Fight ទម្ងន់ ៥៤គីឡូក្រាមនៅសង្វៀនថោន។ កូនប្រុសលោក សាន់ សៅយ៉ាន់ រូបនេះស្ថិតនៅក្នុងពូល A និងត្រូវប្រកួតសន្សំពិន្ទុក្នុងពូលដើម្បីឡើងទៅជុំទី២ ឬឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្រជាដើម៕

សៅយ៉ាន់ វិសាល និងឪពុកម្ដាយ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


