កីឡា
អ្នកលេងគុនខ្មែរ អ៊ូច ធារិទ្ធ ខ្សែក្រវាត់ក៏របូត ច្រមុះក៏បាក់ទៅទៀតការប្រកួតយប់មិញនេះ
ការប្រកួតដណ្ដើមខ្សែក្រវាត់ ISKA ទម្ងន់ ៥៧គីឡូក្រាមកាលពីយប់ថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២៥ នេះអ្នកលេងគុនខ្មែរ អ៊ូច ធារិទ្ធ ដណ្ដើមខ្សែក្រវាត់មិនបានហើយមានរបួសបាក់ក្ដោងច្រមុះទៅទៀតនៅវគ្គផ្ដាច់ព្រ័ត្រជាមួយ គោរមៈ ច័ន្ទរាជ្យ។

រូបភាពហ្វេសបុក អ៊ូច ធារិទ្ធ
បន្ទាប់ពីយកឈ្នះដៃគូទាំងពីរនាក់មិនថា គោរមៈ ច័ន្ទរាជ្យ និង អ៊ូច ធារិទ្ធ រួចមកគឺពួកគេត្រូវប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រយកខ្សែក្រវាត់ ISKA នេះតែម្ដង។ ការប៉ះគ្នានេះប្រើពេល ៣ទឹកពេញរវាងអ្នកទាំងពីរទើបរកឃើញជើងខ្លាំង និងម្ចាស់ខ្សែក្រវាត់បាន។

រូបភាពហ្វេសបុក អ៊ូច ធារិទ្ធ
អ៊ូច ធារិទ្ធ បានបង្ហោះហ្វេសបុកក្រោយបញ្ចប់ការប្រកួតដោយភ្ជាប់មកនូវអត្ថន័យសុំទោសអ្នកគាំទ្រដែលដណ្ដើមខ្សែក្រវាត់មិនបានហើយបែរជាមានរបួសបាក់ក្ដោងច្រមុះទៀតផង។ របួសនេះ អ៊ូច ធារិទ្ធ អាចនឹងត្រូវសម្រាកចន្លោះពី ២ខែឡើងទៅទើបអាចវិលចូលសង្វៀនវិញបាន។

របួសរបស់ ធារិទ្ធ
បញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០២៥ កីឡាករ អ៊ូច ធារិទ្ធ បានប្រកួតម៉ារ៉ាតុងដណ្ដើខ្សែក្រវាត់ ISKA ទម្ងន់ ៥៧គីឡូក្រាម។ ដោយជុំទី១ ឈ្នះកីឡាករឡាវ ខណៈជុំទី២ វគ្គផ្ដាច់ព្រ័ត្រចាញ់ពិន្ទុ គោរមៈ ច័ន្ទរាជ្យ និងមានរបួសបាក់ក្ដោងច្រមុះទៀតផង៕
អត្ថបទដោយ៖ នួន ស៊ីណា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន