កីឡា
គុណភាពពិត! Kwame Peprah ស៊ុត ៣ គ្រាប់ ក្រៅប្រអប់ ធ្វើឲ្យអ្នកចាំទីពិបាកស្មាន
ខ្សែប្រយុទ្ធសញ្ជាតិហ្គាណា Kwame Peprah របស់ព្រះខ័នរាជស្វាយរៀង រកបាន ៤ គ្រាប់ហើយសម្រាប់ការបង្ហាញខ្លួន ៤ លើកឲ្យក្លិបក្នុងលីគបាល់ទាត់កំពូលកម្ពុជា។

ខ្សែប្រយុទ្ធ Kwame Peprah ត្រូវបានមើលឃើញពីការលេងយល់ចិត្តគ្នាជាមួយមិត្តរួមក្រុម និងបង្ហាញសមត្ថភាព លេចធ្លោ ដោយរូបគេមិនត្រូវការពេលវេលាយូរឡើយដើម្បីឲ្យយល់ពីស្ថានភាពលីគបាល់ទាត់កំពូលកម្ពុជាឡើយ។
ការប្រកួតលើកទី១ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥ នៅពេល ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ណាហ្គាវើលដ៍ ដោយលទ្ធផល ៣-០ រូបគេរកមិនបានគ្រាប់បាល់ទេ ប៉ុន្តែការប្រកួតសនប្តាហ៍ទី២ រូបគេស៊ុតគ្រាប់បាល់ដំបូងនៅនាទី លីគកំពូលកម្ពុជា នៅពេល ព្រះខ័នរាជស្វាយរៀង បានឈ្នះ អង្គរថាយហ្គឺរ ដោយលទ្ធផល ៣-០ នៅខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៥។

Kwame Peprah បានធ្វើឲ្យមានការភ្ញាក់ផ្អើលសម្រាប់ការប្រកួតសប្តាហ៍ទី ៣ ដោយបានស៊ុតចូល ២ គ្រាប់ នៅនាទីទី ២ និងទី ៥ ពេល ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ បឹងកេត ដោយលទ្ធផល ៣-០ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺ រូបគេ មិនបានប្រើបច្ចេកទេសញាក់ ឬអូសបាល់ចូលច្រើនឡើយ ដោយគ្រាន់តែទទួលបាល់ពីមិត្តរួមក្រុមភ្លាម ហើយស៊ុតភ្លេតតែម្តង ទាំងដែលគ្រាប់បាល់ទាំងនេះគឺជាការស៊ុតនៅក្រៅប្រអប់គ្រោះថ្នាក់។ ការស៊ុតក្រៅប្រអប់គ្រោះថ្នាក់ និងមិនប្រើបច្ចេកទេសអូស ញាក់បាល់យូរច្រើនបែបនេះ បានធ្វើឲ្យខ្សែការពារ ឬអ្នកចាំទីខ្វះការប្រុងប្រយ័ត្ន ដោយមិននឹកស្មានស៊ុតសោះឡើយ។ ជ័យជម្នះនេះ រូបគេបានក្លាយជាកីឡាករល្អប្រចាំការប្រកួត (MVP)។

ចុងក្រោយបំផុតនៅកីឡដ្ឋានព្រីនស៍ Kwame Peprah បានស៊ុតក្រៅប្រអប់គ្រោះថ្នាក់រំលងផុតដៃអ្នកចាំទី កែវ សុខសិលា ចូលទី វិសាខា នៅនាទី ៩០+៤ ជាពេលដែល ព្រះខ័នរាជស្វាយរៀង បានឈ្នះដោយលទ្ធផល ២-០ ហើយរូបគេក៏ទទួលបានពានកីឡាករល្អប្រចាំការប្រកួតទៀតសម្រាប់ការស៊ុត ១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម១លើក។
គិតត្រឹមសប្តាហ៍ទី៤នៃលីគកំពូលកម្ពុជា Kwame Peprah រកបាន ៤ គ្រាប់ បញ្ជូនបាល់ (Assist) ២លើក ឈ្នះពានកីឡាករល្អប្រចាំការប្រកួត ២ លើក និងឈ្នះពានកីឡាករល្អបំផុតប្រចាំខែ ១ លើក កាលពីខែសីហា។ នៅមិនទាន់រាប់បញ្ចូលសមិទ្ធផលក្នុងការប្រកួត ខេមបូឌានស៊ុបភើខាប់ និងពានអន្តរជាតិ ASEAN Club Championship៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២០ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


