ជំងឺរាតត្បាត Archives - Kampuchea Thmey Daily

អ្នកជំនាញអន្តរជាតិ ប្រាប់ឲ្យត្រៀមខ្លួននឹងការផ្ទុះរោគរាតត្បាតថ្មី ក្រោយផ្តាសាយបក្សី ឆ្លងរាលដាលទូទាំង៥០រដ្ឋនៅអាមេរិក
ក្រុមអ្នកជំនាញ បានចេញការព្រមានឲ្យសហរដ្ឋអាមេរិក ត្រៀមខ្លួនទប់ទល់នឹងរោគរាតត្បាតថ្មី ​ស្របពេលជំងឺផ្តាសាយបក្សីកំពុងឆ្លងរាលដាលដល់ថ្នាក់គ្រប់គ្រងលែងបានហើយ នៅតាមកសិដ្ឋាន។

(រូបថត៖ PR)

តាមការចុះផ្សាយរបស់ Daily Mail នៅថ្ងៃអង្គារទី២៩ខែមេសាឆ្នាំ២០២៥ មេរោគ H5N1​ បានផ្ទុះឆ្លងរាលដាលដល់សត្វគោចិញ្ចឹមយកទឹកដោះជិត ១ ០០០ក្បាល ហើយអ្វីដែលធ្វើឲ្យគេកាន់តែព្រួយបារម្ភគឺថា ក៏មានករណីឆ្លងពីសត្វដល់មនុស្សជាង ៧០ករណីផងដែរ រួមទាំងការស្លាប់ករណីដំបូងទៀតផង។

ការស្លាប់ដោយសារជំងឺផ្តាសាយបក្សីលើកដំបូងនៅសហរដ្ឋអាមេរិក គឺក្នុងខែមករា ដោយនោះជាបុគ្គលម្នាក់នៅរដ្ឋ Louisiana ដែលបាត់បង់ជីវិត ក្រោយបញ្ជូនទៅមន្ទីរពេទ្យជាមួយរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ។ យោងតាមមន្ត្រីសុខាភិបាល, បុគ្គលនោះស្ថិតក្នុងវ័យជាង៦០ឆ្នាំ ដោយមានបញ្ហាសុខភាពពីមុនមក និងបានប៉ះពាល់ជាមួយបក្សីឈឺនិងងាប់ នៅខាងក្រោយផ្ទះរបស់គាត់ ហើយការពិនិត្យរកឃើញថា មេរោគផ្តាសាយបក្សី បានវិវឌ្ឍកាន់តែធ្ងន់ធ្ងរនៅក្នុងខ្លួនរបស់គាត់។

(រូបថត៖ Reuters)

ដ្បិតថាបច្ចុប្បន្ន មិនទាន់មានសេចក្តីរាយការណ៍អំពីករណីឆ្លងពីមនុស្សទៅមនុស្សក៏ដោយ ប៉ុន្តែក្រុមអ្នកជំនាញខ្លាចថា អាចមានលទ្ធភាពនៃការបង្កាត់ពូជនិងការបំប្លែងខ្លួនរបស់មេរោគ នៅពេលមេរោគពីរចា​ប់ដៃគ្នាឆ្លងទៅភ្នាក់ងារចម្លងតែមួយ នាំឲ្យបង្កើនហានិភ័យនៃការកកើតមេរោគថ្មី បង្កជាជំងឺរាតត្បាត។

ពាក់ព័ន្ធបញ្ហានេះ ក្រុមអ្នកជំនាញនៅអង្គការ Global Virus Network (GVN) និយាយថា ឥឡូវវិស័យឧស្សាហកម្មបសុបក្សី របស់សហរដ្ឋអាមេរិកកំពុងមានហានិភ័យខ្លាំងមែនទែន ជាពិសេសនៅតាមតំបន់ដែលមានកសិដ្ឋានច្រើន និងជាកន្លែងដែលកម្មករធ្វើការ មិនសូវមានការការពារហ្មត់ចត់។

ដូច្នេះហើយ ទើប GVN​ ជំរុញឲ្យរដ្ឋាភិបាលមិនមែនត្រឹមសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ពោលគឺពិភពលោកតែម្តង ត្រូវប្រឈមមុខនឹង H5N1 តាមរយៈការអនុវត្តផ្នែកជីវសុវត្ថិភាពឲ្យកាន់តែតឹងរ៉ឹងនិងត្រូវឃ្លាំមើលជាប់លាប់ជាងមុន។

(រូបថត៖ Getty)

ទន្ទឹមនោះវេជ្ជបណ្ឌិត Peter Palese នាយក GVN ថែមទាំងអំពាវនាវឲ្យបណ្តាប្រទេសទាំងឡាយ ត្រូវត្រៀមខ្លួនឲ្យបានល្អចំពោះការឆ្លងរវាងមនុស្សនិងមនុស្សផងដែរ ចៀសវាងការធ្វេសប្រហែសដូចកាលវិបត្តិជំងឺកូវីដ១៩។

នៅឆ្នាំនេះ ក្រៅពីករណីឆ្លងលើសត្វគោជិត ១ ០០០ក្បាលទូទាំងសហរដ្ឋអាមេរិកហើយនោះ ក៏មានករណីឆ្លងពីសត្វមកមនុស្ស៧០ករណីទៀត ត្រូវរាយការណ៍នៅទូទាំង១៤រដ្ឋ។

ជុំវិញក្តីព្រួយបារម្ភនេះដែរ អ្នកវិទ្យាសាស្រ្តជាច្រើន បានដាក់ H5N1 នៅលេខរៀងទី១ ក្នុងបញ្ជីមេរោគដែលកំពុងគំរាមកំហែងបង្កជាជំងឺរាតត្បាតខ្លាំងជាងគេបំផុត ដោយសារតែការឆ្លងដ៏លឿននិងលទ្ធភាពនៃការបំប្លែងរបស់វា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ របាយការណ៍៖ ពិភពលោក នៅតែងាយរងគ្រោះចំពោះការកើតមាន ជំងឺរាតត្បាតកាចសាហាវថ្មី

The post អ្នកជំនាញអន្តរជាតិ ប្រាប់ឲ្យត្រៀមខ្លួននឹងការផ្ទុះរោគរាតត្បាតថ្មី ក្រោយផ្តាសាយបក្សី ឆ្លងរាលដាលទូទាំង៥០រដ្ឋនៅអាមេរិក appeared first on Kampuchea Thmey Daily.

របាយការណ៍៖ ពិភពលោក នៅតែងាយរងគ្រោះចំពោះការកើតមាន ជំងឺរាតត្បាតកាចសាហាវថ្មី (មានវីដេអូ)
ការិយាល័យនាយកស៊ើបការណ៍ជាតិអាមេរិក បាននិយាយនៅក្នុងរបាយការណ៍វាយតម្លៃការគំរាមកំហែងប្រចាំឆ្នាំរបស់ខ្លួន កាលពីថ្ងៃពុធទី០៨ខែមីនាថា ប្រទេសនានានៅជុំវិញពិភពលោក នៅតែងាយរងគ្រោះចំពោះការលេចចេញនូវមេរោគថ្មី ដែលអាចបង្កឲ្យមានជំងឺរាតត្បាតកាចសាហាវថ្មីមួយ។

របាយការណ៍នេះនិយាយថា “បណ្តាប្រទេសនៅទូទាំងពិភពលោក នៅតែងាយរងគ្រោះចំពោះការលេចចេញ នៃភ្នាក់ងារបង្ករោគ ដែលអាចបណ្តាលឲ្យមានការរីករាលដាលនៃជំងឺរាតត្បាតថ្មី”។

របាយការណ៍នេះ បានចង្អុលទៅបម្រែបម្រួលអាកាសធាតុ ការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានរបស់មនុស្សចូលទៅក្នុងទីជម្រកដែលមិនមានការរំខាន ការសម្លាប់សត្វព្រៃ និងការជួញដូរ ថាជាកត្តាជំរុញដ៏ចម្បង សម្រាប់ការកកើតជំងឺ ខណៈកត្តាដែលប៉ុន្មានខាងលើនេះ កំពុងកើនឡើងរួចទៅហើយនាពេលបច្ចុប្បន្ន។

ជាងនេះទៅទៀត យោងតាមរបាយការណ៍, ជំងឺកសិកម្ម និងបសុសត្វ ដែលកំពុងកើតមាន និងការតស៊ូប្រឆាំងនឹងអតិសុខុមប្រាណ បានគំរាមកំហែងបង្កការខូចខាតសេដ្ឋកិច្ចយ៉ាងសម្បើម និងរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារ ប្រសិនបើវារីករាលដាលពាសពេញពិភពលោក ឬចូលទៅក្នុងតំបន់ថ្មី។

គួរបញ្ជាក់ថា​ កាលពីខែកុម្ភៈ នាយក FBI លោក Christopher Wray បាននិយាយថា ទីភ្នាក់ងារនេះវាយតម្លៃថា ជំងឺរាតត្បាតកូវីដ១៩ គឺទំនងបំផុត មានប្រភពចេញពីមន្ទីរពិសោធន៍ក្នុងទីក្រុងអ៊ូហាន ប្រទេសចិន ខណៈភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកផ្សេងទៀត ក៏បានភ្ជាប់មេរោគនេះទៅនឹងទីផ្សារក្នុងទីក្រុង អ៊ូហាន ផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ មេ WHO ព្រមានថា “ជំងឺរាតត្បាត គឺជាការធ្វើតេស្ត ហើយពិភពលោក កំពុងតែបរាជ័យ”

The post របាយការណ៍៖ ពិភពលោក នៅតែងាយរងគ្រោះចំពោះការកើតមាន ជំងឺរាតត្បាតកាចសាហាវថ្មី (មានវីដេអូ) appeared first on Kampuchea Thmey Daily.

អ្នកវិទ្យាសាស្រ្តព្រមាន៖ មេរោគថ្មីដ៏សាហាវ អាចក្លាយជាជំងឺរាតត្បាតបន្ទាប់
ក្រុមអ្នកវិទ្យាសាស្ត្រ កំពុងភ័យខ្លាចថា ពួកគេបានរកឃើញការគំរាមកំហែងផ្ទុះជំងឺរាតត្បាតដ៏ធំបន្ទាប់ ដែលនេះគឺជាមេរោគ រស់នៅក្នុងសត្វស្វាអាហ្វ្រិក។

មេរោគគ្រុនឈាម Simian (SHFV) បណ្តាលឲ្យមានរោគសញ្ញាដូចជំងឺ Ebola រួមទាំងការហូរឈាមខាងក្នុងសព៌ាង្គកាយផងដែរ។

មេរោគនេះជ្រៀតចូលប្រព័ន្ធការពារ ធ្វើឲ្យប្រព័ន្ធការពារសំខាន់ៗលែងដំណើរការ និងបំបែកកោសិការាងកាយបន្តិចម្តងៗ។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានករណីណាមួយត្រូវបានរកឃើញក្នុងខ្លួនមនុស្សនៅឡើយទេ ប៉ុន្តែបើយោងតាមអ្នកស្រាវជ្រាវអាមេរិកបានឲ្យដឹងថា​ មេរោគនេះអាចនឹងលេចធ្លាយហើយចម្លងចូលបាន។

អ្នកវិទ្យាសាស្រ្តនិយាយថា តាមរយៈការធ្វើតេស្ត និងតាមដានយ៉ាងយកចិត្តទុកដាក់ ឥឡូវនេះ មេរោគ SHFV អាចបង្កជាជំងឺរាតត្បាតមួយផ្សេងទៀត។

អ្នកជំនាញនៅសាកលវិទ្យាល័យ Colorado Boulder កំពុងមានក្តីព្រួយបារម្ភដោយសារតែភាពស្របគ្នារបស់មេរោគ SHFV ជាមួយមនុស្ស។

នៅក្នុងការសិក្សាមន្ទីរពិសោធន៍ ពួកគេបានរកឃើញថា មេរោគនេះអាចចម្លងទៅមនុស្សបានយ៉ាងងាយស្រួល និងបំប្លែងខ្លួនដោយខ្លួនឯង។

អ្នកនិពន្ធជាន់ខ្ពស់នៃការសិក្សា វេជ្ជបណ្ឌិត Sara Sawyer បាននិយាយថា “មេរោគសត្វនេះបានរកវិធីចូលទៅកោសិកាមនុស្ស ពង្រីកខ្លួន និងគេចផុតពីប្រព័ន្ធការពារសំខាន់ៗមួយចំនួនដែលយើងធ្លាប់តែរំពឹងថានឹងការពារយើងពីមេរោគសត្វ។ វាកម្រណាស់ យើងគួរតែយកចិត្តទុកដាក់ចំពោះរឿងនេះ”។

នៅក្នុងសត្វស្វាប្រភេទ Macaque មេរោគ SHFV បានបណ្តាលឲ្យក្តៅខ្លួន រក្សាសារធាតុរាវនៅក្នុងជាលិកានៃរាងកាយ មិនឃ្លានអាហារ និងហូរឈាម។ មេរោគនេះ ភាគច្រើនបណ្តាលឲ្យសត្វដែលឆ្លង ស្លាប់ក្នុងរយៈពេលប្រហែលពីរសប្តាហ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អង់គ្លេស រកឃើញអ្នកឆ្លងមេរោគបណ្តាលឲ្យហូរឈាមតាមប្រដាប់ភេទស្រដៀង អេបូឡា

The post អ្នកវិទ្យាសាស្រ្តព្រមាន៖ មេរោគថ្មីដ៏សាហាវ អាចក្លាយជាជំងឺរាតត្បាតបន្ទាប់ appeared first on Kampuchea Thmey Daily.

អ្នកវិទ្យាសាស្រ្ត ចង្អុលទៅកត្តាម្យ៉ាង អាចបង្កឲ្យមានជំងឺរាតត្បាត ថ្មីៗ
ខណៈពេលដែលប្រទេសជាច្រើន បានងើបចេញពីជំងឺរាតត្បាតកូវីដ១៩នោះ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងសម្លឹងមើល វិបត្តិសុខភាពពិភពលោកបន្ទាប់ ហើយនិយាយថា វាអាចបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Georgetown សហរដ្ឋអាមេរិក បានអះអាងថា ការកើនឡើងសីតុណ្ហភាព កំពុងបង្ខំឲ្យសត្វផ្លាស់ប្តូរទីជម្រក ទៅកាន់តំបន់ដែលមានប្រជាជនរស់នៅច្រើនក្នុងពិភពលោក ដែលបង្កើនហានិភ័យនៃការឆ្លងមេរោគដល់មនុស្ស។

លោក Sam Scheiner នាយកកម្មវិធីនៅមូលនិធិវិទ្យាសាស្ត្រជាតិសហរដ្ឋអាមេរិក ដែលផ្តល់មូលនិធិដល់ការស្រាវជ្រាវនេះ បាននិយាយថា “ជំងឺរាតត្បាតកូវីដ១៩ និងការរីករាលដាលពីមុននៃមេរោគ SARS, Ebola និង Zika គឺបង្ហាញអំពីថាតើវីរុស ដែលចម្លងពីសត្វទៅមនុស្សអាចមានផលប៉ះពាល់ខ្លាំងកម្រិតណា”។

លោក Sam Scheiner នាយកកម្មវិធីនៅមូលនិធិវិទ្យាសាស្ត្រជាតិសហរដ្ឋអាមេរិក

ការស្រាវជ្រាវនេះ បង្ហាញពីរបៀបដែលចលនា និងអន្តរកម្មរបស់សត្វដោយសារតែអាកាសធាតុក្តៅ អាចបង្កើនចំនួនមេរោគដែលឆ្លងរវាងប្រភេទសត្វផ្សេងៗគ្នា។

នៅក្នុងការសិក្សា ក្រុមការងារបានសិក្សាអំពីរបៀបដែលការប្រែប្រួលអាកាសធាតុ ធ្វើឲ្យ មេរោគថនិកសត្វសកល ប្រមូលផ្តុំគ្នា។

ការរកឃើញរបស់អ្នកស្រាវជ្រាវបង្ហាញថា នៅពេលដែលសីតុណ្ហភាពកើនឡើង ថនិកសត្វនឹងត្រូវបង្ខំឲ្យផ្លាស់ទីជម្រក។ ក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ ថនិកសត្វទាំងនេះនឹងជួបជាមួយថនិកសត្វផ្សេងទៀតជាលើកដំបូង ដែលមានសក្តានុពលចែករំលែកមេរោគរាប់ពាន់ប្រភេទ។

រឿងទាំងនេះ នាំមកនូវឱកាសកាន់តែច្រើនសម្រាប់មេរោគ រួមទាំងមេរោគឆ្លងផងដែរ ក្នុងការលេចឡើងនៅតាមតំបន់ថ្មី រួចហើយចម្លងទៅក្នុងខ្លួនមនុស្ស។

អ្វីដែលកាន់តែសំខាន់នោះគឺថា ក្រុមអ្នកស្រាវជ្រាវបានព្រមានពីផលប៉ះពាល់នៃការកើនឡើងសីតុណ្ហភាព ទៅលើសត្វប្រចៀវ។

សត្វប្រចៀវបានដើរតួនាទីសំខាន់ក្នុងការរីករាលដាលនៃមេរោគថ្មី ជាពិសេសនៅអាស៊ីអាគ្នេយ៍ ដែលជាចំណុចដ៏ធំសម្រាប់ភាពសម្បូរបែបនៃសត្វប្រចៀវ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ WHO ព្រមានថា ជំងឺរាតត្បាត នឹងអូសបន្លាយកាន់តែជ្រៅចូលក្នុងឆ្នាំ ២០២២ ដោយសារហេតុផលតែម្យ៉ាងគត់

The post អ្នកវិទ្យាសាស្រ្ត ចង្អុលទៅកត្តាម្យ៉ាង អាចបង្កឲ្យមានជំងឺរាតត្បាត ថ្មីៗ appeared first on Kampuchea Thmey Daily.

មនុស្សមិនសូវប្រើស្រោមអនាម័យពេលរួមភេទ អំឡុងជំងឺរាតត្បាត
មនុស្ស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក ​មិនសូវ​ប្រើ​ស្រោម​អនាម័យទេ ​ពេល​រួម​ភេទ។ ក្នុង​អំឡុង​ពេលផ្ទុះ​ជំងឺ​រាតត្បាត ការ​លក់ស្រោមអនាម័យ​ត្រូវ​បាន​រាយការណ៍​ថា មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​សម្រាប់​ក្រុមហ៊ុន​ផលិត​ស្រោម​អនាម័យ​ធំ​ជាង​គេ​របស់​ពិភពលោក Karex។

យោងតាមរបាយការណ៍របស់ Nikkei Asia បានបង្ហាញថា ក្រុមហ៊ុនម៉ាឡេស៊ីមួយនេះ ដែលផ្គត់ផ្គង់ស្រោមអនាម័យដល់ម៉ាកល្បីៗដូចជា Durex និង ONE និយាយថា ការប្រើប្រាស់ផលិតផលរបស់ខ្លួន បានធ្លាក់ចុះប្រមាណ៤០%។

អ្នកខ្លះគិតថា មនុស្សកាន់តែច្រើននឹងរួមភេទកាន់តែញឹកញាប់ ចាប់តាំងពីមនុស្សត្រូវបានបង្ខំឲ្យស្នាក់នៅក្នុងផ្ទះ ហើយពួកគេក៏នឹងទិញស្រោមអនាម័យបន្ថែមផងដែរ។ ក្រុមហ៊ុន Karex ថែមទាំងបានប៉ាន់ប្រមាណផងដែរថា តម្រូវការស្រោមអនាម័យនឹងកើនឡើង ប៉ុន្តែអ្វីៗមិនដូចការគិតទេ។

ប្រហែលជាដោយសារតែមនុស្សមិនសូវបានជួបគ្នាដោយផ្ទាល់បន្ទាប់ពីណាត់ជួបតាមកម្មវិធី Tinder ឬទៅផ្ទះជាមួយនរណាម្នាក់ដែលពួកគេជួបនៅបារ។ ប៉ុន្តែ​ក្រុមហ៊ុន​និយាយ​ថា បញ្ហា​ចម្បង​គឺជា​ការ​បិទ​មជ្ឈមណ្ឌល​សុខភាព​ផ្លូវ​ភេទ និង​ការ​ផ្អាក​កម្មវិធី​ចែក​ស្រោម​អនាម័យ​ដែល​ផ្តល់​មូលនិធិ​ដោយ​រដ្ឋាភិបាលនានា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ រួមភេទ ជួយកាត់បន្ថយស្ត្រេសបានបែបណាខ្លះ?

The post មនុស្សមិនសូវប្រើស្រោមអនាម័យពេលរួមភេទ អំឡុងជំងឺរាតត្បាត appeared first on Kampuchea Thmey Daily.

ជំងឺរាតត្បាតបង្កមហន្តរាយដូចកូវីដ នឹងវាយប្រហារពិភពលោកនៅឆ្នាំ២០៨០
ប្រភពពី Daily Mail បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្របានព្រមានអំពីជំងឺរាតត្បាតថ្មីមួយ មានភាពធ្ងន់ធ្ងរប្រហែលនឹងកូវីដ-១៩ដែរ ដែលវាទំនងជាវាយលុកពិភពលោកក្នុងរយៈពេល ៦០ឆ្នាំខាងមុខ។

យោងតាមអ្នកជំនាញមកពីសាកលវិទ្យាល័យ Padua ប្រទេសអ៊ីតាលីដែលជាអ្នកសិក្សាពីការរីករាលដាលនៃជំងឺនៅជុំវិញពិភពលោកក្នុងរយៈពេល ៤០០ឆ្នាំកន្លងមកនេះ ពួកគេបានព្យាករណ៍ថា នៅអំឡុងឆ្នាំ ២០៨០ ពិភពលោកនឹងជួបហានិភ័យប្រហាក់ប្រហែលនឹងវិបត្តិនៃរោគរាតត្បាតនាពេលបច្ចុប្បន្ន។

ដោយឡែក ក្រុមអ្នកស្រាវជ្រាវអាមេរិកបានរកឃើញថា លទ្ធភាពនៃការរាតត្បាតនាអនាគតអាចមានផលប៉ះពាល់ស្រដៀងគ្នានឹងជំងឺកូវីដ-១៩ អ៊ីចឹងដែរ។ នេះមានន័យថា អ្នកដែលកើតក្នុងឆ្នាំ ២០០០ នឹងមានឱកាសប្រមាណ ៣៨ភាគរយក្នុងការប្រឈមនឹងវិបត្តិនោះ។

អ្នកវិទ្យាសាស្ត្រមិនច្បាស់ពីមូលហេតុនៅពីក្រោយការកើនឡើងនៃហានិភ័យនោះទេ ប៉ុន្តែពួកគេនិយាយថា វាទំនងជាដោយសារកំណើនប្រជាជន ការផ្លាស់ប្តូរប្រព័ន្ធរបបអាហារ ការរិចរិលបរិស្ថាន និងទំនាក់ទំនងជិតស្និទ្ធរវាងមនុស្សនិងសត្វដែលមានជំងឺ។

ក្រោយចេញសេចក្ដីព្រមាន ក្រុមអ្នកស្រាវជ្រាវបានក្រើនរំឭកថា ការយល់ដឹងអំពីជំងឺរាតត្បាតក្នុងពេលអនាគត មិនមែនជារឿងគួរព្រងើយកន្តើយឡើយ ព្រោះវានឹងជួយឱ្យគ្រប់គ្នាបង្កើនការពារ និងគ្រប់គ្រងហានិភ័យដែលត្រៀមនឹងលេចឡើង។

ការរកឃើញនេះ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Proceedings of the National Academy of Sciences របស់សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ លេចចេញវីរុសបំប្លែងខ្លួនក្លាយពូជថ្មីមួយទៀត ជាប់សែស្រឡាយ Delta (មានវីដេអូ)

ចុចអាន៖ ក្រៅពី Molnupiravir ពិភពលោក​​មានថ្នាំកូវីដ​ផ្សេងទៀត ក៏មានប្រសិទ្ធភាព តែស្ថិតក្នុងដំណាក់កាលតេស្ត

The post ជំងឺរាតត្បាតបង្កមហន្តរាយដូចកូវីដ នឹងវាយប្រហារពិភពលោកនៅឆ្នាំ២០៨០ appeared first on Kampuchea Thmey Daily.

WHO ព្រមានថា ជំងឺរាតត្បាត នឹងអូសបន្លាយកាន់តែជ្រៅចូលក្នុងឆ្នាំ ២០២២ ដោយសារហេតុផលតែម្យ៉ាងគត់ (មានវីដេអូ)
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ជំងឺរាតត្បាតកូវីដ-១៩ នឹងបន្តពេញមួយឆ្នាំទៀត ដោយសារតែប្រទេសក្រីក្រ មិនទទួលបានវ៉ាក់សាំងដែលពួកគេត្រូវការ។

លោកវេជ្ជបណ្ឌិត Bruce Aylward មេដឹកនាំជាន់ខ្ពស់នៅ WHO បាននិយាយថា វាមានន័យថា វិបត្តិកូវីដអាចអូសបន្លាយយ៉ាងជ្រៅចូលទៅក្នុងឆ្នាំ ២០២២”។

មានប្រជាជនអាហ្វ្រិកតិចជាង ៥% ប៉ុណ្ណោះដែលបានទទួលវ៉ាក់សាំង បើប្រៀបធៀបទៅនឹង ៤០% នៅទ្វីបផ្សេងទៀត។

លោកវេជ្ជបណ្ឌិត Bruce Aylward មេដឹកនាំជាន់ខ្ពស់នៅ WHO

ចក្រភពអង់គ្លេស បានផ្តល់វ៉ាក់សាំងជាង ១០ លានដូសដល់ប្រទេសដែលត្រូវការ ខណៈដែលខ្លួនបានសន្យាថា នឹងផ្តល់សរុបឲ្យបាន ១០០ លានដូស។

វេជ្ជបណ្ឌិត Aylward បានអំពាវនាវដល់ប្រទេសអ្នកមាន ឲ្យបោះបង់ចោល ការសម្រុកទិញវ៉ាក់សាំងយកមកស្តុកទុក ដើម្បីឲ្យក្រុមហ៊ុនឱសថនានា អាចផ្តល់អាទិភាពដល់ប្រទេសដែលមានប្រាក់ចំណូលទាបបំផុតជំនួសវិញ។

លោកបាននិយាយថា បណ្តាប្រទេសអ្នកមានត្រូវតែបំពេញតាមការប្តេជ្ញាចិត្ត ដែលពួកគេបានធ្វើនៅឯកិច្ចប្រជុំកំពូលនានា ដូចជាកិច្ចប្រជុំ G7 ក្នុងទីក្រុង St Ives កាលពីរដូវក្តៅនេះជាដើម។

People’s Vaccine ដែលជាសម្ព័ន្ធនៃអង្គការសប្បុរសធម៌ បានបញ្ចេញតួលេខថ្មីដែលបង្ហាញថា មានវ៉ាក់សាំងត្រឹមតែមួយដូសប៉ុណ្ណោះក្នុងចំណោម ៧ ដូសដែលសន្យាដោយក្រុមហ៊ុនឱសថនិងបណ្តាប្រទេសអ្នកមាន បានទៅដល់គោលដៅរបស់ពួកគេនៅក្នុងប្រទេសក្រីក្រ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ម៉ាឡេស៊ី ប្រើធម៌ក្ដៅលើមន្ត្រីរាជការដែលមិនចាក់វ៉ាក់សាំង

The post WHO ព្រមានថា ជំងឺរាតត្បាត នឹងអូសបន្លាយកាន់តែជ្រៅចូលក្នុងឆ្នាំ ២០២២ ដោយសារហេតុផលតែម្យ៉ាងគត់ (មានវីដេអូ) appeared first on Kampuchea Thmey Daily.

ចិន ព្រមានផ្ទុះ “ជំងឺរាតត្បាតភ្លោះ” នៅរដូវរងានេះ
គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បានព្រមានអំពី “ជំងឺរាតត្បាតភ្លោះ” ដែលអាចកើតមាននៅរដូវរងានេះ។ ពួកគេបានសង្កត់ធ្ងន់លើគ្រុនផ្តាសាយ ខណៈករណីជំងឺនេះនៅខេត្តភាគខាងត្បូង បានកើនឡើងចាប់តាំងពីខែកញ្ញាមក ស្របពេលរដូវផ្តាសាយជិតមកដល់ និងហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩នាំចូលពីបរទេស។

រដូវស្លឹកឈើជ្រុះនិងរដូវរងា គឺជារដូវទាំងពីរដែលមានអត្រាឆ្លងមេរោគផ្លូវដង្ហើមខ្ពស់ ដូចជាគ្រុនផ្តាសាយជាដើម។ គណៈកម្មការសុខភាពបានចេញសេចក្តីជូនដំណឹងមួយកាលពីចុងសប្តាហ៍ ដើម្បីពង្រឹងវិធានការបង្ការនិងគ្រប់គ្រងជំងឺផ្តាសាយ ក្នុងរដូវផ្តាសាយ ហើយគួបផ្សំជាមួយនឹងហានិភ័យនៃការនាំចូលករណីវីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទថ្មីៗ។

យោងតាមអាជ្ញាធរសុខាភិបាលបានឲ្យដឹងថា ករណីគ្រុនផ្តាសាយនៅខេត្តភាគខាងត្បូងនិងភាគខាងជើងចាប់តាំងពីខែមីនាមក គឺមានកម្រិតខ្ពស់បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយនៅខេត្តភាគខាងត្បូង មានការកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីខែកញ្ញាមក។

បច្ចុប្បន្ននេះ ជំងឺរាតត្បាតកូវីដ-១៩ នៅលើពិភពលោក នៅតែស្ថិតក្នុងកម្រិតខ្ពស់ហើយហានិភ័យនៃករណីនាំចូល នៅតែបន្តកើតមានឡើង។ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្លូវដង្ហើមដូចជាផ្តាសាយ អាចបូកបញ្ចូលគ្នាហើយនាំមកនូវ “ជំងឺរាតត្បាតភ្លោះ” ដែលអាចកើតមានក្នុងអំឡុងរដូវរងាខាងមុខនេះ និងនិទាឃរដូវក្រោយ។

វិធានការជាបន្តបន្ទាប់ដែលត្រូវអនុវត្តក្នុងរដូវរងាខាងមុខនេះរួមមាន ពង្រឹងការត្រួតពិនិត្យនិងយន្តការព្រមានជាមុន, ចាក់ថ្នាំបង្ការដល់ក្រុមសំខាន់ៗ, លើកកម្ពស់ការការពារពហុជំងឺ, ការធ្វើឲ្យមានស្តង់ដារលើការព្យាបាលជំងឺរាតត្បាត និងផ្សព្វផ្សាយឲ្យទូលំទូលាយ។

ទោះបីជាអត្រានៃជំងឺផ្តាសាយ នៅតែមានកម្រិតទាបក្នុងរដូវផ្តាសាយចុងក្រោយក៏ដោយ ក៏ករណីជំងឺនេះនៅតែកើតមានឡើង នៅតាមសាលារៀន ស្ថាប័នថែទាំកុមារនិងកន្លែងផ្សេងទៀត។

អាជ្ញាធរសុខាភិបាលបានជំរុញឲ្យស្ថាប័នសំខាន់ៗដូចជា ស្ថាប័នថែទាំកុមារ សាលារៀននិងមណ្ឌលថែទាំត្រូវបំពេញការទទួលខុសត្រូវរបស់ខ្លួន និងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីរកឲ្យឃើញ រាយការណ៍និងដោះស្រាយករណីជាចង្កោមឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Global Times

ចុចអាន៖ ពិតទេ វីរុសបំប្លែងខ្លួនក្លាយពូជពី Delta កំពុងជំរុញឲ្យករណីឆ្លងនៅ អង់គ្លេស ហក់ឡើងយ៉ាងគំហុក?

The post ចិន ព្រមានផ្ទុះ “ជំងឺរាតត្បាតភ្លោះ” នៅរដូវរងានេះ appeared first on Kampuchea Thmey Daily.