ព័ត៌មានអន្ដរជាតិ
របាយការណ៍៖ ពិភពលោក នៅតែងាយរងគ្រោះចំពោះការកើតមាន ជំងឺរាតត្បាតកាចសាហាវថ្មី (មានវីដេអូ)
ការិយាល័យនាយកស៊ើបការណ៍ជាតិអាមេរិក បាននិយាយនៅក្នុងរបាយការណ៍វាយតម្លៃការគំរាមកំហែងប្រចាំឆ្នាំរបស់ខ្លួន កាលពីថ្ងៃពុធទី០៨ខែមីនាថា ប្រទេសនានានៅជុំវិញពិភពលោក នៅតែងាយរងគ្រោះចំពោះការលេចចេញនូវមេរោគថ្មី ដែលអាចបង្កឲ្យមានជំងឺរាតត្បាតកាចសាហាវថ្មីមួយ។

របាយការណ៍នេះនិយាយថា “បណ្តាប្រទេសនៅទូទាំងពិភពលោក នៅតែងាយរងគ្រោះចំពោះការលេចចេញ នៃភ្នាក់ងារបង្ករោគ ដែលអាចបណ្តាលឲ្យមានការរីករាលដាលនៃជំងឺរាតត្បាតថ្មី”។
របាយការណ៍នេះ បានចង្អុលទៅបម្រែបម្រួលអាកាសធាតុ ការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានរបស់មនុស្សចូលទៅក្នុងទីជម្រកដែលមិនមានការរំខាន ការសម្លាប់សត្វព្រៃ និងការជួញដូរ ថាជាកត្តាជំរុញដ៏ចម្បង សម្រាប់ការកកើតជំងឺ ខណៈកត្តាដែលប៉ុន្មានខាងលើនេះ កំពុងកើនឡើងរួចទៅហើយនាពេលបច្ចុប្បន្ន។

ជាងនេះទៅទៀត យោងតាមរបាយការណ៍, ជំងឺកសិកម្ម និងបសុសត្វ ដែលកំពុងកើតមាន និងការតស៊ូប្រឆាំងនឹងអតិសុខុមប្រាណ បានគំរាមកំហែងបង្កការខូចខាតសេដ្ឋកិច្ចយ៉ាងសម្បើម និងរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារ ប្រសិនបើវារីករាលដាលពាសពេញពិភពលោក ឬចូលទៅក្នុងតំបន់ថ្មី។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈ នាយក FBI លោក Christopher Wray បាននិយាយថា ទីភ្នាក់ងារនេះវាយតម្លៃថា ជំងឺរាតត្បាតកូវីដ១៩ គឺទំនងបំផុត មានប្រភពចេញពីមន្ទីរពិសោធន៍ក្នុងទីក្រុងអ៊ូហាន ប្រទេសចិន ខណៈភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកផ្សេងទៀត ក៏បានភ្ជាប់មេរោគនេះទៅនឹងទីផ្សារក្នុងទីក្រុង អ៊ូហាន ផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ មេ WHO ព្រមានថា “ជំងឺរាតត្បាត គឺជាការធ្វើតេស្ត ហើយពិភពលោក កំពុងតែបរាជ័យ”
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


