សុខភាព
អ្នកវិទ្យាសាស្រ្តព្រមាន៖ មេរោគថ្មីដ៏សាហាវ អាចក្លាយជាជំងឺរាតត្បាតបន្ទាប់
ក្រុមអ្នកវិទ្យាសាស្ត្រ កំពុងភ័យខ្លាចថា ពួកគេបានរកឃើញការគំរាមកំហែងផ្ទុះជំងឺរាតត្បាតដ៏ធំបន្ទាប់ ដែលនេះគឺជាមេរោគ រស់នៅក្នុងសត្វស្វាអាហ្វ្រិក។

មេរោគគ្រុនឈាម Simian (SHFV) បណ្តាលឲ្យមានរោគសញ្ញាដូចជំងឺ Ebola រួមទាំងការហូរឈាមខាងក្នុងសព៌ាង្គកាយផងដែរ។
មេរោគនេះជ្រៀតចូលប្រព័ន្ធការពារ ធ្វើឲ្យប្រព័ន្ធការពារសំខាន់ៗលែងដំណើរការ និងបំបែកកោសិការាងកាយបន្តិចម្តងៗ។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានករណីណាមួយត្រូវបានរកឃើញក្នុងខ្លួនមនុស្សនៅឡើយទេ ប៉ុន្តែបើយោងតាមអ្នកស្រាវជ្រាវអាមេរិកបានឲ្យដឹងថា មេរោគនេះអាចនឹងលេចធ្លាយហើយចម្លងចូលបាន។

អ្នកវិទ្យាសាស្រ្តនិយាយថា តាមរយៈការធ្វើតេស្ត និងតាមដានយ៉ាងយកចិត្តទុកដាក់ ឥឡូវនេះ មេរោគ SHFV អាចបង្កជាជំងឺរាតត្បាតមួយផ្សេងទៀត។
អ្នកជំនាញនៅសាកលវិទ្យាល័យ Colorado Boulder កំពុងមានក្តីព្រួយបារម្ភដោយសារតែភាពស្របគ្នារបស់មេរោគ SHFV ជាមួយមនុស្ស។
នៅក្នុងការសិក្សាមន្ទីរពិសោធន៍ ពួកគេបានរកឃើញថា មេរោគនេះអាចចម្លងទៅមនុស្សបានយ៉ាងងាយស្រួល និងបំប្លែងខ្លួនដោយខ្លួនឯង។

អ្នកនិពន្ធជាន់ខ្ពស់នៃការសិក្សា វេជ្ជបណ្ឌិត Sara Sawyer បាននិយាយថា “មេរោគសត្វនេះបានរកវិធីចូលទៅកោសិកាមនុស្ស ពង្រីកខ្លួន និងគេចផុតពីប្រព័ន្ធការពារសំខាន់ៗមួយចំនួនដែលយើងធ្លាប់តែរំពឹងថានឹងការពារយើងពីមេរោគសត្វ។ វាកម្រណាស់ យើងគួរតែយកចិត្តទុកដាក់ចំពោះរឿងនេះ”។
នៅក្នុងសត្វស្វាប្រភេទ Macaque មេរោគ SHFV បានបណ្តាលឲ្យក្តៅខ្លួន រក្សាសារធាតុរាវនៅក្នុងជាលិកានៃរាងកាយ មិនឃ្លានអាហារ និងហូរឈាម។ មេរោគនេះ ភាគច្រើនបណ្តាលឲ្យសត្វដែលឆ្លង ស្លាប់ក្នុងរយៈពេលប្រហែលពីរសប្តាហ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អង់គ្លេស រកឃើញអ្នកឆ្លងមេរោគបណ្តាលឲ្យហូរឈាមតាមប្រដាប់ភេទស្រដៀង អេបូឡា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ