សុខភាព
រួមភេទជួយកាត់បន្ថយស្ត្រេសបានបែបណាខ្លះ?
គ្នាយើងទំនងជាធ្លាប់បានឮ ឬក៏បានដឹងហើយថាស្រ្តេសជាដើមចមមួយធ្វើឲ្យគ្នាយើងបាត់បង់ចំណង់ផ្លូវភេទ តែផ្ទុយមកវិញ ការរួមភេទក៏ផ្ដល់នូវអារម្មណ៍ស្រើបស្រាលជួយយើងកាត់បន្ថយស្ត្រេសដូចគ្នា។ យ៉ាងណាក្នុងអត្ថបទនេះយើងនឹងនិយាយថាតើការរួមភេទជួយកាត់បន្ថយស្រ្តេសបានដោយរបៀបណា?
១.ទំនាក់ទំនងរវាងផ្លូវអារម្មណ៍ និងផ្លូវភេទ
កាសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យArizona State លើស្រ្តីវ័យកណ្ដាលចំនួន៥៨នាក់ បានរកឃើញថាការមានមានភាពស្និទ្ធស្នាល និងសកម្មភាពលើគ្រែជាមួយដៃគូមានទំនាក់ទំនងទៅនឹងការធ្លាក់ចុះនៃអារម្មណ៍អវិជ្ជមាន និងស្រ្តេស ហើយនឹងជួយឲ្យអ្នកទាំងនោះមានអារម្មណ៍កាន់តែល្អនៅថ្ងៃបន្ទាប់។
ការសិក្សាបន្តថាភាពស្រើមស្រាល និងសកម្មភាពលើគ្រែជួយឲ្យស្រីៗមិនសូវមានអារម្មណ៍ស្ត្រេស និងមានអារម្មណ៍កាន់តែល្អនៅថ្ងៃបន្ទាប់មកទៀត។
ផ្ទុកមកវិញ បើកាលណាមនុស្សយើងមានអារម្មណ៍ល្អ ក៏នាំឲ្យមានសកម្មភាពផ្លូវភេទល្អដូចគ្នាដែរ។ ការសិក្សាដដែលរកឃើញថា កាលណាយើងមានអារម្មណ៍ល្អ នោះសកម្មភាពសិចរបស់យើងក៏ល្អទៅតាមហ្នឹងដែរ។ សិចអាចធ្វើឲ្យមនុស្សយើងមានអារម្មណ៍ល្អ ហើយត្រឡប់មកវិញ ពេលយើងមានអារម្មណ៍ល្អយើងក៏គិតដល់រឿងលើគ្រែដូចគ្នា។
២.រឿងលើគ្រែ និងសម្ពាធឈាម
ការសិក្សាមួយផ្សេងទៀតបានរកឃើញថាអ្នកចូលរួមក្នុងការសិក្សាតែងមានការឡើងសម្ពាធឈាមនៅពេលត្រូវឡើងធ្វើបទបង្ហាញ ឬក្នុងពេលប្រឡងប្រជែងជាដើម។ ដោយថាព្រឹត្តិការណ៍ទាំងនេះតែងធ្វើឲ្យអ្នកចូលរួមមានអារម្មណ៍ស្ត្រេស តែថាសម្រាប់អ្នកដែលបានរួមភេទមុនដល់ព្រឹត្តិការណ៍ទាំងនេះ បែរជាមានសម្ពាធឈាមនៅកម្រិតធម្មតា ឬមានឡើងសម្ពាធឈាមតិចតួចពេលស្ថិតក្នុងព្រឹត្តិកាណ៍ទាំងនោះ។
ជារួមការសិក្សាបញ្ជាក់ថា ការរួមភេទជួយកាត់បន្ថយស្រ្តេសបានល្អអំឡុងពេលយើងស្ថិតក្នុងស្ថានភាពប្រកួតប្រជែងណាមួយ ដែលថាការរួមភេទជារឿងល្អមួយ។
៣.ភាពស្រើបស្រាល និងសុខភាព
ភាពស្រើបស្រាល ឬអារម្មណ៍ឈានដល់ចំណុចកំពូលពេលរួមភេទ មានប្រយោជន៍ច្រើនដល់សុខភាព និងការកាត់បន្ថយស្រ្តេសរបស់យើងផងដែរ។ អារម្មណ៍បែបនេះធ្វើឲ្យអារម្មណ៍យើងបានធូរស្រាល និងបញ្ចេញអ័រម៉ូនជាច្រើន ដែលជួយគាំទ្រដល់សុខភាពរបស់យើង និងធ្វើឲ្យយើងមានអារម្មណ៍ល្អ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចំណុចមួយចំនួនគួរដឹងសម្រាប់អ្នករួមភេទលើកដំបូង
ចុចអាន៖ ៧ សំណួរពីរឿងរួមភេទ ទាំងប្រុសទាំងស្រីឆ្ងល់ខ្លាំង តែខ្មាសអត់ហ៊ានសួរ!
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ