ព័ត៌មានអន្ដរជាតិ
ពិតទេ វីរុសបំប្លែងខ្លួនក្លាយពូជពី Delta កំពុងជំរុញឲ្យករណីឆ្លងនៅ អង់គ្លេស ហក់ឡើងយ៉ាងគំហុក?
លោក Scott Gottlieb អតីតស្នងការរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក បានអំពាវនាវឲ្យមានការស្រាវជ្រាវជាបន្ទាន់ទៅលើពូជ របស់វីរុសកូវីដ-១៩បំប្លែងខ្លួន Delta ដែលត្រូវបានគេស្គាល់ថា Delta Plus បន្ទាប់ពីមានការកើនឡើងនៃករណីឆ្លងនៅក្នុងប្រទេស អង់គ្លេស។

លោកវេជ្ជបណ្ឌិត Gottlieb បាននិយាយនៅក្នុង Twitter កាលពីថ្ងៃអាទិត្យទី១៧ខែតុលាថា “យើងចាំបាច់ត្រូវស្រាវជ្រាវជាបន្ទាន់ដើម្បីដឹងថាតើ វីរុសកូវីដបំប្លែងខ្លួនក្លាយពូជ Delta Plus នេះ អាចចម្លងកាន់តែខ្លាំង ឬអាចគេចផុតពីប្រព័ន្ធភាពស៊ាំដែរឬទេ។ ទោះមិនមានការចង្អុលបង្ហាញច្បាស់លាស់ថា វាអាចចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនផ្សេងៗក៏ដោយ ប៉ុន្តែយើងគួរតែធ្វើការកំណត់លក្ខណៈទាំងនេះនិងវីរុសបំប្លែងខ្លួនផ្សេងទៀតឲ្យបានលឿនជាងមុន”។

វីរុសប្រភេទ Delta Plus រួមមានធាតុបំប្លែង K417N ដែលជាហេតុបង្កឲ្យមានការព្រួយបារម្ភ ព្រោះធាតុបំប្លែងនេះក៏មានផ្ទុកក្នុងវីរុសប្រភេទ Beta ដែលមានលទ្ធភាព ធ្វើឲ្យអ្នកឆ្លងហើយអាចឆ្លងម្តងទៀតបានផងដែរ។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោកបានកើតឡើង នៅពេលចក្រភពអង់គ្លេសបានរាយការណ៍ករណីឆ្លងថ្មីចំនួន ៤៥,១៤០ ករណីកាលពីថ្ងៃអាទិត្យ ដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីពាក់កណ្តាលខែកក្កដាមក នៅពេលលោកនាយករដ្ឋមន្ត្រី Boris Johnson អនុញ្ញាតឲ្យដកចេញនូវការរឹតត្បិតភាគច្រើនទាក់ទងនឹងជំងឺកូវីដ-១៩ នៅក្នុងអ្វីដែលត្រូវបានគេហៅថា “ទិវាសេរីភាព”។

ការស្លាប់ប្រចាំសប្តាហ៍ដោយសារកូវីដ បានកើនឡើងដល់ ៨០០ នាក់ក្នុងរយៈពេល ៦ សប្តាហ៍ចុងក្រោយ ដែលតួលេខនេះខ្ពស់ជាងបណ្តាប្រទេសអឺរ៉ុបខាងលិចផ្សេងទៀត។
រហូតមកដល់ពេលនេះ ចក្រភពអង់គ្លេសមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជិត ១៤ ម៉ឺននាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Straits Times
ចុចអាន៖ កូវីដនឹងក្លាយជាជំងឺផ្លូវដង្ហើមធម្មតា ដោយសារថ្នាំ Molnupiravir
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


