ព័ត៌មានអន្ដរជាតិ
អ្នកជំនាញអន្តរជាតិ ប្រាប់ឲ្យត្រៀមខ្លួននឹងការផ្ទុះរោគរាតត្បាតថ្មី ក្រោយផ្តាសាយបក្សី ឆ្លងរាលដាលទូទាំង៥០រដ្ឋនៅអាមេរិក
ក្រុមអ្នកជំនាញ បានចេញការព្រមានឲ្យសហរដ្ឋអាមេរិក ត្រៀមខ្លួនទប់ទល់នឹងរោគរាតត្បាតថ្មី ស្របពេលជំងឺផ្តាសាយបក្សីកំពុងឆ្លងរាលដាលដល់ថ្នាក់គ្រប់គ្រងលែងបានហើយ នៅតាមកសិដ្ឋាន។

តាមការចុះផ្សាយរបស់ Daily Mail នៅថ្ងៃអង្គារទី២៩ខែមេសាឆ្នាំ២០២៥ មេរោគ H5N1 បានផ្ទុះឆ្លងរាលដាលដល់សត្វគោចិញ្ចឹមយកទឹកដោះជិត ១ ០០០ក្បាល ហើយអ្វីដែលធ្វើឲ្យគេកាន់តែព្រួយបារម្ភគឺថា ក៏មានករណីឆ្លងពីសត្វដល់មនុស្សជាង ៧០ករណីផងដែរ រួមទាំងការស្លាប់ករណីដំបូងទៀតផង។
ការស្លាប់ដោយសារជំងឺផ្តាសាយបក្សីលើកដំបូងនៅសហរដ្ឋអាមេរិក គឺក្នុងខែមករា ដោយនោះជាបុគ្គលម្នាក់នៅរដ្ឋ Louisiana ដែលបាត់បង់ជីវិត ក្រោយបញ្ជូនទៅមន្ទីរពេទ្យជាមួយរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ។ យោងតាមមន្ត្រីសុខាភិបាល, បុគ្គលនោះស្ថិតក្នុងវ័យជាង៦០ឆ្នាំ ដោយមានបញ្ហាសុខភាពពីមុនមក និងបានប៉ះពាល់ជាមួយបក្សីឈឺនិងងាប់ នៅខាងក្រោយផ្ទះរបស់គាត់ ហើយការពិនិត្យរកឃើញថា មេរោគផ្តាសាយបក្សី បានវិវឌ្ឍកាន់តែធ្ងន់ធ្ងរនៅក្នុងខ្លួនរបស់គាត់។

ដ្បិតថាបច្ចុប្បន្ន មិនទាន់មានសេចក្តីរាយការណ៍អំពីករណីឆ្លងពីមនុស្សទៅមនុស្សក៏ដោយ ប៉ុន្តែក្រុមអ្នកជំនាញខ្លាចថា អាចមានលទ្ធភាពនៃការបង្កាត់ពូជនិងការបំប្លែងខ្លួនរបស់មេរោគ នៅពេលមេរោគពីរចាប់ដៃគ្នាឆ្លងទៅភ្នាក់ងារចម្លងតែមួយ នាំឲ្យបង្កើនហានិភ័យនៃការកកើតមេរោគថ្មី បង្កជាជំងឺរាតត្បាត។
ពាក់ព័ន្ធបញ្ហានេះ ក្រុមអ្នកជំនាញនៅអង្គការ Global Virus Network (GVN) និយាយថា ឥឡូវវិស័យឧស្សាហកម្មបសុបក្សី របស់សហរដ្ឋអាមេរិកកំពុងមានហានិភ័យខ្លាំងមែនទែន ជាពិសេសនៅតាមតំបន់ដែលមានកសិដ្ឋានច្រើន និងជាកន្លែងដែលកម្មករធ្វើការ មិនសូវមានការការពារហ្មត់ចត់។
ដូច្នេះហើយ ទើប GVN ជំរុញឲ្យរដ្ឋាភិបាលមិនមែនត្រឹមសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ពោលគឺពិភពលោកតែម្តង ត្រូវប្រឈមមុខនឹង H5N1 តាមរយៈការអនុវត្តផ្នែកជីវសុវត្ថិភាពឲ្យកាន់តែតឹងរ៉ឹងនិងត្រូវឃ្លាំមើលជាប់លាប់ជាងមុន។

ទន្ទឹមនោះវេជ្ជបណ្ឌិត Peter Palese នាយក GVN ថែមទាំងអំពាវនាវឲ្យបណ្តាប្រទេសទាំងឡាយ ត្រូវត្រៀមខ្លួនឲ្យបានល្អចំពោះការឆ្លងរវាងមនុស្សនិងមនុស្សផងដែរ ចៀសវាងការធ្វេសប្រហែសដូចកាលវិបត្តិជំងឺកូវីដ១៩។
នៅឆ្នាំនេះ ក្រៅពីករណីឆ្លងលើសត្វគោជិត ១ ០០០ក្បាលទូទាំងសហរដ្ឋអាមេរិកហើយនោះ ក៏មានករណីឆ្លងពីសត្វមកមនុស្ស៧០ករណីទៀត ត្រូវរាយការណ៍នៅទូទាំង១៤រដ្ឋ។
ជុំវិញក្តីព្រួយបារម្ភនេះដែរ អ្នកវិទ្យាសាស្រ្តជាច្រើន បានដាក់ H5N1 នៅលេខរៀងទី១ ក្នុងបញ្ជីមេរោគដែលកំពុងគំរាមកំហែងបង្កជាជំងឺរាតត្បាតខ្លាំងជាងគេបំផុត ដោយសារតែការឆ្លងដ៏លឿននិងលទ្ធភាពនៃការបំប្លែងរបស់វា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ របាយការណ៍៖ ពិភពលោក នៅតែងាយរងគ្រោះចំពោះការកើតមាន ជំងឺរាតត្បាតកាចសាហាវថ្មី
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


