ព័ត៌មានអន្ដរជាតិ
ជំងឺរាតត្បាតបង្កមហន្តរាយដូចកូវីដ នឹងវាយប្រហារពិភពលោកនៅឆ្នាំ២០៨០
ប្រភពពី Daily Mail បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្របានព្រមានអំពីជំងឺរាតត្បាតថ្មីមួយ មានភាពធ្ងន់ធ្ងរប្រហែលនឹងកូវីដ-១៩ដែរ ដែលវាទំនងជាវាយលុកពិភពលោកក្នុងរយៈពេល ៦០ឆ្នាំខាងមុខ។
យោងតាមអ្នកជំនាញមកពីសាកលវិទ្យាល័យ Padua ប្រទេសអ៊ីតាលីដែលជាអ្នកសិក្សាពីការរីករាលដាលនៃជំងឺនៅជុំវិញពិភពលោកក្នុងរយៈពេល ៤០០ឆ្នាំកន្លងមកនេះ ពួកគេបានព្យាករណ៍ថា នៅអំឡុងឆ្នាំ ២០៨០ ពិភពលោកនឹងជួបហានិភ័យប្រហាក់ប្រហែលនឹងវិបត្តិនៃរោគរាតត្បាតនាពេលបច្ចុប្បន្ន។

ដោយឡែក ក្រុមអ្នកស្រាវជ្រាវអាមេរិកបានរកឃើញថា លទ្ធភាពនៃការរាតត្បាតនាអនាគតអាចមានផលប៉ះពាល់ស្រដៀងគ្នានឹងជំងឺកូវីដ-១៩ អ៊ីចឹងដែរ។ នេះមានន័យថា អ្នកដែលកើតក្នុងឆ្នាំ ២០០០ នឹងមានឱកាសប្រមាណ ៣៨ភាគរយក្នុងការប្រឈមនឹងវិបត្តិនោះ។
អ្នកវិទ្យាសាស្ត្រមិនច្បាស់ពីមូលហេតុនៅពីក្រោយការកើនឡើងនៃហានិភ័យនោះទេ ប៉ុន្តែពួកគេនិយាយថា វាទំនងជាដោយសារកំណើនប្រជាជន ការផ្លាស់ប្តូរប្រព័ន្ធរបបអាហារ ការរិចរិលបរិស្ថាន និងទំនាក់ទំនងជិតស្និទ្ធរវាងមនុស្សនិងសត្វដែលមានជំងឺ។
ក្រោយចេញសេចក្ដីព្រមាន ក្រុមអ្នកស្រាវជ្រាវបានក្រើនរំឭកថា ការយល់ដឹងអំពីជំងឺរាតត្បាតក្នុងពេលអនាគត មិនមែនជារឿងគួរព្រងើយកន្តើយឡើយ ព្រោះវានឹងជួយឱ្យគ្រប់គ្នាបង្កើនការពារ និងគ្រប់គ្រងហានិភ័យដែលត្រៀមនឹងលេចឡើង។
ការរកឃើញនេះ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Proceedings of the National Academy of Sciences របស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ លេចចេញវីរុសបំប្លែងខ្លួនក្លាយពូជថ្មីមួយទៀត ជាប់សែស្រឡាយ Delta (មានវីដេអូ)
ចុចអាន៖ ក្រៅពី Molnupiravir ពិភពលោកមានថ្នាំកូវីដផ្សេងទៀត ក៏មានប្រសិទ្ធភាព តែស្ថិតក្នុងដំណាក់កាលតេស្ត
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ


