Connect with us

ព័ត៌មានអន្ដរជាតិ

មេ WHO ព្រមានថា “ជំងឺរាតត្បាត គឺជាការធ្វើតេស្ត ហើយពិភពលោក កំពុងតែបរាជ័យ”

បានផុស

នៅ

លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក WHO បានព្រមានថា ពិភពលោកកំពុងបរាជ័យក្នុងការធ្វើតេស្តជាមួយមេរោគ កូវីដ-១៩។

ក្នុងសុន្ទរកថាដ៏សំខាន់ នៅឯកិច្ចប្រជុំគណៈកម្មាធិការអូឡាំពិកអន្តរជាតិលើកទី១៣៨ លោក Tedros បានលើកឡើងថា “ខ្ញុំត្រូវបានគេសួរជាញឹកញាប់ថាតើ​ ពេលណាទើបជំងឺរាតត្បាតនេះនឹងបញ្ចប់? ផ្ទុយទៅវិញ កូវីដ-១៩ បានសួរយើងអំពីសំណួរជាច្រើន៖ សួរអំពីខ្លួនយើង និងអំពីពិភពលោករបស់យើង។ ជំងឺរាតត្បាតនេះ គឺជាការធ្វើតេស្តមួយ ហើយពិភពលោកកំពុងតែបរាជ័យ។ មនុស្សជាង ៤ លាននាក់បានស្លាប់ទៅហើយ ហើយនឹងមានអ្នកស្លាប់ទៀត”។

ឆ្នាំនេះ ចំនួនអ្នកស្លាប់មានច្រើនជាងទ្វេដង នៃចំនួនសរុបកាលពីឆ្នាំមុនរួចទៅហើយ។ នៅពេលដែលខ្ញុំបានធ្វើការកត់សម្គាល់ទាំងនេះ មនុស្សជាង១០០នាក់ នឹងបាត់បង់ជីវិតដោយសារកូវីដ។ ហើយមនុស្សជាង ១០០,០០០ នាក់ទៀត នឹងត្រូវវិនាសនៅត្រឹមពេល អណ្តាតភ្លើងអូឡាំពិកត្រូវបានពន្លត់នៅថ្ងៃទី ៨ ខែសីហា។

ស្របពេលជាមួយគ្នានោះដែរ លោកបានព្រមានថា វីរុសបំប្លែងខ្លួនកាន់តែច្រើន នឹងលេចចេញហើយមានសក្តានុពលកាន់តែគ្រោះថ្នាក់ជាង វីរុសបំប្លែងខ្លួន Delta ដែលកំពុងបង្កការបំផ្លិចបំផ្លាញដូចឥឡូវនេះ ទៅទៀត។

ហើយវីរុសបំប្លែងខ្លួនកាន់តែច្រើន នឹងមានលទ្ធភាពខ្ពស់ក្នុងការយកឈ្នះវ៉ាក់សាំង ហើយ គ្មាននរណាម្នាក់នឹងមានសុវត្ថិភាពទេ លុះត្រាតែពួកយើងទាំងអស់គ្នា មានសុវត្ថិភាព៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Asianetnews

ចុចអាន៖ ទីបំផុត WHO ព្រមានខ្លាំងៗ អំពីការលេចចេញ វីរុសបំប្លែងខ្លួនថ្មីៗ ដែលកាន់តែបង្កគ្រោះថ្នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម