សុខភាព
អ្នកវិទ្យាសាស្រ្ត ចង្អុលទៅកត្តាម្យ៉ាង អាចបង្កឲ្យមានជំងឺរាតត្បាត ថ្មីៗ
ខណៈពេលដែលប្រទេសជាច្រើន បានងើបចេញពីជំងឺរាតត្បាតកូវីដ១៩នោះ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងសម្លឹងមើល វិបត្តិសុខភាពពិភពលោកបន្ទាប់ ហើយនិយាយថា វាអាចបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Georgetown សហរដ្ឋអាមេរិក បានអះអាងថា ការកើនឡើងសីតុណ្ហភាព កំពុងបង្ខំឲ្យសត្វផ្លាស់ប្តូរទីជម្រក ទៅកាន់តំបន់ដែលមានប្រជាជនរស់នៅច្រើនក្នុងពិភពលោក ដែលបង្កើនហានិភ័យនៃការឆ្លងមេរោគដល់មនុស្ស។
លោក Sam Scheiner នាយកកម្មវិធីនៅមូលនិធិវិទ្យាសាស្ត្រជាតិសហរដ្ឋអាមេរិក ដែលផ្តល់មូលនិធិដល់ការស្រាវជ្រាវនេះ បាននិយាយថា “ជំងឺរាតត្បាតកូវីដ១៩ និងការរីករាលដាលពីមុននៃមេរោគ SARS, Ebola និង Zika គឺបង្ហាញអំពីថាតើវីរុស ដែលចម្លងពីសត្វទៅមនុស្សអាចមានផលប៉ះពាល់ខ្លាំងកម្រិតណា”។

ការស្រាវជ្រាវនេះ បង្ហាញពីរបៀបដែលចលនា និងអន្តរកម្មរបស់សត្វដោយសារតែអាកាសធាតុក្តៅ អាចបង្កើនចំនួនមេរោគដែលឆ្លងរវាងប្រភេទសត្វផ្សេងៗគ្នា។
នៅក្នុងការសិក្សា ក្រុមការងារបានសិក្សាអំពីរបៀបដែលការប្រែប្រួលអាកាសធាតុ ធ្វើឲ្យ មេរោគថនិកសត្វសកល ប្រមូលផ្តុំគ្នា។
ការរកឃើញរបស់អ្នកស្រាវជ្រាវបង្ហាញថា នៅពេលដែលសីតុណ្ហភាពកើនឡើង ថនិកសត្វនឹងត្រូវបង្ខំឲ្យផ្លាស់ទីជម្រក។ ក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ ថនិកសត្វទាំងនេះនឹងជួបជាមួយថនិកសត្វផ្សេងទៀតជាលើកដំបូង ដែលមានសក្តានុពលចែករំលែកមេរោគរាប់ពាន់ប្រភេទ។

រឿងទាំងនេះ នាំមកនូវឱកាសកាន់តែច្រើនសម្រាប់មេរោគ រួមទាំងមេរោគឆ្លងផងដែរ ក្នុងការលេចឡើងនៅតាមតំបន់ថ្មី រួចហើយចម្លងទៅក្នុងខ្លួនមនុស្ស។
អ្វីដែលកាន់តែសំខាន់នោះគឺថា ក្រុមអ្នកស្រាវជ្រាវបានព្រមានពីផលប៉ះពាល់នៃការកើនឡើងសីតុណ្ហភាព ទៅលើសត្វប្រចៀវ។
សត្វប្រចៀវបានដើរតួនាទីសំខាន់ក្នុងការរីករាលដាលនៃមេរោគថ្មី ជាពិសេសនៅអាស៊ីអាគ្នេយ៍ ដែលជាចំណុចដ៏ធំសម្រាប់ភាពសម្បូរបែបនៃសត្វប្រចៀវ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ WHO ព្រមានថា ជំងឺរាតត្បាត នឹងអូសបន្លាយកាន់តែជ្រៅចូលក្នុងឆ្នាំ ២០២២ ដោយសារហេតុផលតែម្យ៉ាងគត់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


