ព័ត៌មានអន្ដរជាតិ
WHO ព្រមានថា ជំងឺរាតត្បាត នឹងអូសបន្លាយកាន់តែជ្រៅចូលក្នុងឆ្នាំ ២០២២ ដោយសារហេតុផលតែម្យ៉ាងគត់ (មានវីដេអូ)
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ជំងឺរាតត្បាតកូវីដ-១៩ នឹងបន្តពេញមួយឆ្នាំទៀត ដោយសារតែប្រទេសក្រីក្រ មិនទទួលបានវ៉ាក់សាំងដែលពួកគេត្រូវការ។
លោកវេជ្ជបណ្ឌិត Bruce Aylward មេដឹកនាំជាន់ខ្ពស់នៅ WHO បាននិយាយថា វាមានន័យថា វិបត្តិកូវីដអាចអូសបន្លាយយ៉ាងជ្រៅចូលទៅក្នុងឆ្នាំ ២០២២”។
មានប្រជាជនអាហ្វ្រិកតិចជាង ៥% ប៉ុណ្ណោះដែលបានទទួលវ៉ាក់សាំង បើប្រៀបធៀបទៅនឹង ៤០% នៅទ្វីបផ្សេងទៀត។
ចក្រភពអង់គ្លេស បានផ្តល់វ៉ាក់សាំងជាង ១០ លានដូសដល់ប្រទេសដែលត្រូវការ ខណៈដែលខ្លួនបានសន្យាថា នឹងផ្តល់សរុបឲ្យបាន ១០០ លានដូស។
វេជ្ជបណ្ឌិត Aylward បានអំពាវនាវដល់ប្រទេសអ្នកមាន ឲ្យបោះបង់ចោល ការសម្រុកទិញវ៉ាក់សាំងយកមកស្តុកទុក ដើម្បីឲ្យក្រុមហ៊ុនឱសថនានា អាចផ្តល់អាទិភាពដល់ប្រទេសដែលមានប្រាក់ចំណូលទាបបំផុតជំនួសវិញ។
លោកបាននិយាយថា បណ្តាប្រទេសអ្នកមានត្រូវតែបំពេញតាមការប្តេជ្ញាចិត្ត ដែលពួកគេបានធ្វើនៅឯកិច្ចប្រជុំកំពូលនានា ដូចជាកិច្ចប្រជុំ G7 ក្នុងទីក្រុង St Ives កាលពីរដូវក្តៅនេះជាដើម។
People’s Vaccine ដែលជាសម្ព័ន្ធនៃអង្គការសប្បុរសធម៌ បានបញ្ចេញតួលេខថ្មីដែលបង្ហាញថា មានវ៉ាក់សាំងត្រឹមតែមួយដូសប៉ុណ្ណោះក្នុងចំណោម ៧ ដូសដែលសន្យាដោយក្រុមហ៊ុនឱសថនិងបណ្តាប្រទេសអ្នកមាន បានទៅដល់គោលដៅរបស់ពួកគេនៅក្នុងប្រទេសក្រីក្រ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ម៉ាឡេស៊ី ប្រើធម៌ក្ដៅលើមន្ត្រីរាជការដែលមិនចាក់វ៉ាក់សាំង
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង