ស្ត្រីពរពោះ Archives - Kampuchea Thmey Daily

ឪឡឹក​​មាន​អត្ថប្រយោជន៍​ច្រើន​​ចំពោះ​ស្ត្រី​ពពោះ​ និង​កូន​ក្នុង​ផ្ទៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
នៅ​អំឡុង​ពេល​មាន​គភ៌​ អាហារូបត្ថម្ភ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​​សុខភាព​ទាំង​ម្ដាយ​ និង​ទារក​។​ ពិត​ណាស់​ ​ផ្លែ​ឈើ​​​មាន​អត្ថប្រយោជន៍​ជា​ច្រើន​​សម្រាប់​ស្ត្រី​ពពោះ​។​ រី​ឯ​ផ្លែ​ឪឡឹក​វិញ​នោះ មិន​ត្រឹម​តែ​មាន​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ផ្ដល់​អត្ថប្រយោជន៍​ដល់​​ច្រើន​លើសលប់​ចំពោះ​ម៉ាក់​ៗ​ថែម​ទៀត​ផង​។

១. ​កាត់បន្ថយ​ការ​ក្រហាយ​ទ្រូង​ និង​ជាតិ​អាស៊ីដ​

​​ការ​ពពោះ បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​សំខាន់​ៗ​នៅ​ក្នុង​រាងកាយ​។​ ការ​ផ្លាស់ប្ដូរ​នេះ​ អាច​នាំ​មក​នូវ​បញ្ហា​ជា​ច្រើន ដូចជា​លើស​ជាតិ​អាស៊ីដ​ និង​ក្រហាយ​ទ្រូង​។​ ជាក់​ស្ដែង​​ ផ្លែ​ឪឡឹក​គឺ​ជា​ភ្នាក់ងារ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ និង​កាត់​បន្ថយ​ការ​​លើស​ជាតិ​អាស៊ីដ​ ព្រម​ទាំង​​ក្រហាយ​ទ្រូង​បាន​យ៉ាង​​មាន​ប្រសិទ្ធភាព​។​ ដូច្នេះ​ហើយ​ ប្រសិនបើ​​​​ម៉ាក់​ៗ​ជួប​ប្រទះ​បញ្ហា​រំលាយ​អាហារ​ធ្ងន់ធ្ងរ ផ្លែ​ឪឡឹក​គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​។

២. ការពារ​ការ​ហើម

ស្ត្រី​ពពោះ​អាច​ជួប​ប្រទះ​បញ្ហា​ហើម​ដៃ​ និង​ជើង​ជា​ញឹកញាប់​។​ ពិត​ណាស់​ អាការៈ​​នេះ​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រមូល​ផ្ដុំ​សារធាតុ​រាវ​ខុស​ប្រក្រតី​ នៅ​ក្នុង​ជាលិកា​មួយ​ចំនួន​​នៃ​​រាងកាយ​។​ ​យ៉ាង​ណា​មិញ​ បរិមាណ​ជាតិ​ទឹក​ខ្ពស់​នៅ​ក្នុង​ផ្លែ​ឪឡឹក​ អាច​ជួយ​បើក​​ការ​ស្ទះ​ និង​​កាត់បន្ថយ​អាការៈ​ហើម​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។

៣. ប្រឆាំង​នឹង​កង្វះ​ជាតិ​ទឹក​

ជាមួយ​គ្នា​នេះ​ដែរ​ បញ្ហា​ទូទៅ​មួយ​ទៀត​ដែល​តែងតែ​កើត​ឡើង​ជា​ញឹកញយ​សម្រាប់​ស្ត្រី​ពពោះ​ គឺ​កង្វះ​ជាតិ​ទឹក​។​ ​ជា​ទូ​ទៅ​ ​អាការៈ​កង្វះ​ជាតិ​ទឹក​អាច​បង្ក​ជា​ផលវិបាក​តិចតួច​ ដូចជា​ការ​​អស់​កម្លាំង​ និង​​ល្ហិតល្ហៃ​ និង​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ ដូចជា​កូន​កើត​មិន​គ្រប់​ខែ​ជា​ដើម​។​ ផ្លែ​ឪឡឹក​ផ្ទុក​ជាតិ​ទឹក​រហូត​ដល់​៩០% ហើយ​វា​មាន​ឥទ្ធិពល​ក្នុង​ការ​កម្ចាត់​បញ្ហា​កង្វះ​ជាតិ​ទឹក​នេះ​បាន​យ៉ាង​អស្ចារ្យ​។

៤. កាត់បន្ថយ​អាការៈ​ចាញ់​កូន​

ស្ត្រី​ពពោះ​តែងតែ​ជួបប្រទះ​អាការៈ​ក្អួត​ និង​ចង្អោរ​ ជា​ពិសេស​នៅ​អំឡុង​ពេល​ពីរ​បី​សប្ដាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​។​ ប៉ុន្តែ​ ម៉ាក់​ៗ​មិន​ចាំបាច់​បារម្ភ​ឡើយ​ ជាមួយ​នឹង​ការ​ញ៉ាំ​​ទឹក​ឪឡឹក​មួយ​​កែវ​នៅ​ពេល​ព្រឹក យើង​នឹង​អាច​បំបាត់​បញ្ហា​មួយ​នេះ​បាន​យ៉ាង​ងាយ​ស្រួល​។​ ​បន្ថែម​ពី​នេះ ទឹក​ឪឡឹក​ក៏​អាច​​ផ្ដល់​ភាព​ស្រស់ស្រាយ​ និង​ថាមពល​ដល់​យើង​​ថែម​ទៀត​ផង​។

៥. ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​​​​​

​រាងកាយ​របស់​ស្ត្រី​ពពោះ ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ការ​ឆ្លង​មេរោគ​ និង​ជំងឺ​ផ្សេង​ៗ​សម្រាប់​មនុស្ស​ពីរ​នាក់​ ទាំង​ខ្លួន​ឯង​ និង​ទារក​ដែល​កំពុង​លូតលាស់​។​ ​កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​កម្រិត​ប្រព័ន្ធ​ភាព​ស៊ាំ​ធ្លាក់​ចុះ​។​ ឪឡឹក​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុក​ស៊ីត​កម្ម​ដ៏​មាន​ឥទ្ធិពល​ ដែល​អាច​បង្កើន​កម្រិត​ភាព​ស៊ាំ​របស់​​ស្ត្រី​មាន​គភ៌​បាន​​យ៉ាង​​ប្រសើរ​។

៦. កាត់បន្ថយ​អាការៈ​រមួល​សាច់​ដុំ​

​ជា​ធម្មតា​ រាងកាយ​របស់​ស្ត្រី​ពពោះ​កំពុង​តែ​ព្យាយាម​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​ដែល​កំពុង​កើត​ឡើង។ ការ​​ប្រែប្រួល​អ័រម៉ូន​ ការ​ឡើង​ទម្ងន់​ភ្លាម​ៗក៏​អាច​បណ្ដាល​ឲ្យ​ម៉ាក់​ៗ​ជួប​បញ្ហា​រមួល​សាច់​ដុំ​ និង​ឈឺ​ចាប់​បាន​ដែរ​ ដូច​នេះ​​ហើយ​ ឪឡឹក​គឺ​ជា​ឱសថ​ព្យាបាល​ធម្មជាតិ​ដែល​យើង​មិន​គួរ​មើល​រំលង​ឡើយ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ជំនឿ​ខុស​ឆ្គង​មួយ​ចំនួន ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ស្ត្រី និង​កូន

ចុចអាន៖ ម្ដាយឆ្លងកូវីដ-១៩ ពេលពពោះ កូនក្នុងផ្ទៃមានហានិភ័យអីខ្លះ?​

The post ឪឡឹក​​មាន​អត្ថប្រយោជន៍​ច្រើន​​ចំពោះ​ស្ត្រី​ពពោះ​ និង​កូន​ក្នុង​ផ្ទៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ appeared first on Kampuchea Thmey Daily.

ចង់បានកូនប្រុសស្រីដូចចិត្ត តាមក្បួនពេទ្យគេធ្វើម៉េចខ្លះ?
មាន​ប្តី​ប្រពន្ធ​ជាច្រើន​ក្រោយ​រៀបការ​រួច​ចង់​បាន​កូន​ជា​ចំណងដៃ ប៉ុន្តែ​ម្នាក់​ៗ​មិនអាច​បាន​ភេទកូន​តាម​ចិត្ត​ចង់​ឡើយ។ ប្តី​ប្រពន្ធ​ខ្លះ​ខំ​ធ្វើ​តាម​ក្បួន​ធម្មជាតិ​ផង រត់​ទៅ​រក​ពេទ្យ​ប្រឹក្សា​យោបល់​ផង ដើម្បី​បាន​កូន​ស្រី ឬ​ប្រុស តាម​បំណង​ប្រាថ្នា​ខ្លួន។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​វេជ្ជបណ្ឌិត គាន់ អូន បាន​លើក​ឡើង​ថា ក្បួន​វេជ្ជសាស្ត្រ​បើ​ចង់​បាន​កូន​ប្រុស កូន​ស្រី​ដូច​ចិត្ត ជា​ទូទៅ​គេ​កំណត់​ទៅ​តាម​មេ​ជីវិត​ញី​ដែល​ធ្លាក់​ចុះ​មក ប៉ុន្តែ​ភាគ​រយ​ហ្នឹង​មិន​ប្រាកដ​ថា ជោគជ័យ ១០០% ទេ តែ​បើ​យើង​ចង់​បាន​កូន​ប្រុស​ស្រី​តាម​ចិត្ត​ចង់​បាន​នោះ គ្រូពេទ្យ​ជំនាញ​នឹង​ធ្វើ DNA។

លោក​វេជ្ជបណ្ឌិត គាន់ អូន បាន​បន្ត​ថា បច្ចេក​វិទ្យា​ធ្វើ DNA ដោយ​យក​មេជីវិត​ទៅ​វិភាគ តើ​កូន​ស្រី ឬ​កូន​ប្រុស​នេះ ត្រូវ​ចំណាយ​​លុយ​អស់​ច្រើន ហើយ​ក៏​មិន​មាន​ធ្វើ​នៅ​ស្រុក​ខ្មែរ​ដែរ ត្រូវ​ផ្ញើ Sample ទៅ​ក្រៅ​ប្រទេស។ “គេ​យក DNA ទៅ​វិភាគ​អស់​រាប់​ពាន់ រាប់​ម៉ឺន​ដុល្លារ​ទៅ គេ​អាច​យក​កូន​ស្រី ឬ​ប្រុស​ដូច​បំណង ចំពោះ​អ្នក​មាន​លទ្ធភាព”។

តែ​បើ​យើង​កំណត់​ភេទ​កូន​តាម​បែប​ធម្មជាតិ លោក​វេជ្ជបណ្ឌិត​លើក​ឡើង​ថា មិន​ប្រាកដ​ជោគជ័យ ១០០% ទេ។ ក្បួន​ធម្មជាតិ ដើម្បី​កំណត់​ភេទ​កូន​ទាំង​នោះ​រួមមាន ពេលវេលា​នៃ​ការ​រួមភេទ បែបបទ​នៃ​ការ​រួមភេទ កត្តា​ទ្វារមាស និង​ចំណី​អាហារ ជាដើម។

រវាង​បុរស និង​ស្ត្រី តើ​អ្នកណា​ជា​អ្នក​កំណត់​ភេទ​កូន?

លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​បញ្ជាក់​ថា ជា​ទូទៅ​ភាគី​បុរស​ជា​អ្នក​កំណត់​ភេទ​កូន ដោយសារ​តែ​បុរស​មាន​ក្រូម៉ូសូម X និង Y ខណៈ​ស្រ្តី​មាន​តែ​ក្រូម៉ូសូម XX។

លោក​ថា ក្រូម៉ូសូម ឬមេ​ជីវិត​ឈ្មោល​អាច (X ឬ Y) បើ​ក្រូម៉ូសូម (X) ជាមួយ​ក្រូម៉ូសូម​មេ​ជីវិត​ញី (X) ទារក​នឹង​ក្លាយ​ជា​ក្មេង​ស្រី (XX) ។ ប្រសិនបើ​មេជីវិត​ឈ្មោល (Y) ជួប​ជាមួយ​ក្រូម៉ូសូម​មេ​ជីវិត​ញី (X) ទារក​នឹង​ក្លាយ​ជា​កូន​ប្រុស (XY) ។

វេជ្ជបណ្ឌិត​ឯកទេស​សម្ភព​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា កោសិកា​មេ​ជីវិត (Y-ឈ្មោល) ផ្លាស់ទី​បាន​លឿន ប៉ុន្តែ​វា​ឆាប់​ស្លាប់ អាយុកាល​របស់​វា​គឺ​ប្រហែល ២៤ ម៉ោង។ ចំណែក​កោសិកា​មេ​ជីវិត (X-ញី) ផ្លាស់ទី​យឺត​ៗ ប៉ុន្តែ​អាច​រស់នៅ​បាន​យូរ រហូត​ដល់ ៣-៤ ថ្ងៃ។ ដូច្នេះ​បើ​យើង​បាន​រួមភេទ​ប៉ុន្មាន​ថ្ងៃ​មុន​ការ​បញ្ចេញ​អូវុល ភាគច្រើន​នៃ​កោសិកា​មេ​ជីវិត​ឈ្មោល (Y-Sperm) អាច​នឹង​ស្លាប់​បាត់បង់ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​ភាគច្រើន​នៃ​កោសិកា​មេ​ជីវិត​ញី (X) មាន​ឱកាស ដើម្បី​បង្ក​កំណើត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ការ​របើក​សុក​កូន​មុន​សម្រាល និង​គ្រោះថ្នាក់​ពី​ម្ដាយ​ទៅ​កូន

ចុចអាន៖ សារៈសំខាន់​នៃ​ការសង្គ្រោះ​ទារក​បន្ទាប់ពី​សម្រាល​ភ្លាមៗ​!

The post ចង់បានកូនប្រុសស្រីដូចចិត្ត តាមក្បួនពេទ្យគេធ្វើម៉េចខ្លះ? appeared first on Kampuchea Thmey Daily.

ពេទ្យតែងហាមម្ដាយពពោះមិនឲ្យគិតច្រើន ព្រោះខ្លាចជួបបញ្ហាទាំងនេះ
តាំងពី​ចាប់ផ្ដើម​ពពោះ​មក​ស្ត្រី​ត្រូវ​បាន​ពេទ្យ​តម្រូវ​ឲ្យ​សម្រាក​ឲ្យ​បាន​ច្រើន និង​កាត់​បន្ថយ​ការ​ធ្វើការ ព្រម​ទាំង​កុំឲ្យ​គិត​ច្រើន ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​គភ៌​ក្នុង​ផ្ទៃ។

ការ​ប៉ះទង្គិច​ដោយសារ​ផ្លូវ​ចិត្ត​នាំ​ឲ្យ​គ្រោះថ្នាក់​កូន​ក្នុង​ផ្ទៃ​ ត្រូវ​​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត បកស្រាយ​ថា​ ការ​គិត​ច្រើន ស្ត្រេស ​មួម៉ៅ នាំឲ្យ​ស្បូន​កន្ត្រាក់ អាច​កើត​មុន​ខែ​នា​អំឡុង​ចុង​ត្រីមាស​ទី ២ ដើមត្រីមាសទី ៣។ តែ​បើ​ពេល​កូន​ទើប​មក​ចាប់កំណើត​ថ្មី​ៗ ស្ត្រី​អារម្មណ៍​មិន​ល្អ ខឹង​ច្រើន អាច​បណ្ដាល​ឲ្យ​រលូត​បាន ឬ​បើ​មិន​រលូត​ក៏​ម៉ាក់ជួប​បញ្ហា​ធ្លាក់​ឈាម​ដែរ ដោយសារ​តែ​សាច់ដុំ​ស្បូន​កន្ត្រាក់នេះឯង។

សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ​បញ្ជាក់​ទៀត​ថា កាលណា​ម៉ាក់ៗ​មាន​អារម្មណ៍​ល្អ កូន​ក្នុង​ផ្ទៃ​ក៏​ស្រស់​ថ្លា សុខភាព​រឹងមាំ ដូចនេះ​ហើយ​បាន​ជា​គេ​តែងតែ​ថ្នម និង​តាម​ចិត្ត​អ្នក​មាន​ផ្ទៃពោះ ហើយ​ព្យាយាម​តាម​លួងលោម​ពេល​ស្រ្តី​មាន​ការ​អាក់អន់ស្រពន់ចិត្ត ព្រោះ​គិតគូរ​ពី​ការ​វិវត្តន៍​ធំធាត់​របស់​កូន។ លោក​បន្ថែម​ទៀត ការ​ដែល​ស្ត្រី​ជា​ម្ដាយ​គិត​ខ្លាំង ស្មុគ ស្ដ្រេស តប់ប្រមល់​ច្រើន ពិបាក​ក្នុង​ខ្លួន សាច់ដុំ​ស្បូន​ក៏​ប្រឹង​ធ្វើ​ការ​ធ្ងន់ទៅតាមនោះដែរ ទើបបណ្ដាល​ឲ្យ​ឈឺពោះ បែក​ទឹក​ភ្លោះ និងកើត​ទាំង​មិន​ទាន់​ដល់ថ្ងៃ​គ្រប់​កំណត់សម្រាល។

ដូចនេះ​វិធី​ល្អ​គ្រួសារ​ត្រូវ​តែ​ថ្នាក់ថ្នម និង​ជួយ​កិច្ចការ​ធំ​តូច​ក្នុង​ផ្ទះ ដើម្បី​ឲ្យ​ស្ត្រី​មាន​ពេល​សម្រាក គេង​លក់​ស្កប់ស្កល់ បង្កើន​ភាព​រីករាយ ល្អ​ទាំង​ម៉ាក់ និង​កូន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្

ចុចអាន៖ ចង់ត្រេកត្រអាលពេក ប្រើក្បាច់ទាំងនេះតិចចូលពេទ្យ

ចុចអាន៖ ហេតុអ្វីត្រូវយល់ដឹងក្នុងរយៈពេល “មុន និង អំឡុងពេល” មានផ្ទៃពោះ?

The post ពេទ្យតែងហាមម្ដាយពពោះមិនឲ្យគិតច្រើន ព្រោះខ្លាចជួបបញ្ហាទាំងនេះ appeared first on Kampuchea Thmey Daily.

ពពោះ គួរចៀសវាងអាហារ ភេសជ្ជៈទាំងនេះ ព្រោះ…
ពេល​មាន​ផ្ទៃ​ពោះ ប្រព័ន្ធ​ភាព​ស៊ាំ​រាង​កាយ​ និង​ប្រព័ន្ធ​រំលាយ​អាហារ យើង​នឹង​ចុះ​ទន់​ខ្សោយ ងាយ​នឹង​មានបញ្ហា​សុខភាព​កើត​ឡើង ដោយ​សារ​អាហារយើង​ញ៉ាំ​ណាស់។ គ្នាយើង​ដឹង​អត់? បើ​ញ៉ាំ​អាហារ​មិន​ត្រឹម​ត្រូវ ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មាន​បញ្ហា​ឈឺ​ចុក​ចាប់​ប៉ុណ្ណោះ​ទេ កូនយើង​ក្នុង​ផ្ទៃ ក៏​រងផល​ប៉ះពាល់​​ដែរ។ ដើម្បី​សុវត្ថិភាពគ្នា​យើង​ និងគភ៌​ក្នុង​ផ្ទៃ នេះជាអាហារ ភេសជ្ជៈ​មួយ​ចំនួន គ្នា​យើង​មិន​គួរ​ញ៉ាំ​ពេល​ពពោះ​។

១- ស្រា​ក្រឡុក

ស្រីៗ​ជា​ច្រើន​ជឿ​ថា ​ស្រា​ក្រឡុក​មិន​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​សុខភាព​នោះ​ទេ ប៉ុន្តែ​អ្នក​ជំនាញ​សុខាភិបាល បាន​ច្រាន​ចោល​គំនិត​នេះ។ អ្នក​ជំនាញមក​ពី​វិទ្យាស្ថាន​ផ្នែក​ជំងឺ​កុមារ ក៏​ដូច​ជា​​សមាគម​គ្រូពេទ្យ​សម្ភព​ និង​រោគ​ស្ត្រី នៅ​អាមេរិក លើក​ឡើង​ថា អំឡុង​ពេល​ពពោះ ត្រឹម​កម្រិត​ជាតិ​អាល់កុល​តែ​បន្តិច​ ក៏​រាប់​ថា​មិន​មាន​សុវត្ថិភាព​ដែរ។ ជំនួសឲ្យ​​ស្រា​ក្រឡុក ស្រីៗ​គ្នា​យើង​ គួរផឹកទឹក​ផ្លែ​ឈើ លាយ​ជាមួយ​ទឹក​សូដា (Sparkling Water) អាច​បន្ថែម​ជាមួយ​​ជីអង្កាម និង​ដាក់​ក្នុង​កែវ​របស់​ស្រា​ក្រឡុក​វិញ។ ទាំង​នេះ ​គឺ​គ្រប់​គ្រាន់​សម្រាប់​សុខភាព ពិសេស​​បង្កើត​បរិយាកាសរីក​រាយ​​នៅ​ថ្ងៃឈប់​សម្រាក​បាន។

២- ភេសជ្ជៈ Eggnog

Eggnog ជាភេសជ្ជៈ​មួយ​ប្រភេទ ក្រឡុក​លាយ​ជាមួយ​ ស៊ុត ស្ករ និង​ស្រា ហើយ​ទោះ​បី​លាយ​ជាមួយ​ស្រា ​ឬមិន​លាយ​​ក៏​ដោយ ក៏​មិន​ល្អ​សម្រាប់គ្នា​យើង​កំពុង​ពពោះ​ដែរ។ មូល​ហេតុ​ គឺ​ថា ភេសជ្ជៈ​ប្រភេទ​នេះ ត្រូវ​លាយ​ជា​មួយ​ស៊ុត​ឆៅ ឬ​មិន​បាន​ចម្អិន​ឆ្អិន​ល្អ ​អាច​មាន​បាក់តេរី សាម៉ុនណែឡា (Salmonella bacter) ដែល​ជា​បាក់តេរី​បង្ក​ជំងឺ​គ្រុន​ពោះវៀន ផ្ទុក​នៅ​ក្នុង​នោះ។ ​បើ​គ្នា​យើង​​ចូល​ចិត្ត​ភេសជ្ជៈ​នេះ​ខ្លាំង ​គួរ​តែ​ទិញ​ភេសជ្ជៈ​នេះ​ ដែល​ផលិតចេញ​ពីរោង​ចក្រ ព្រោះ​វា​ផលិត​ឡើង​ដោយ​បាន​សម្លាប់​មេរោគ​លើ​ស៊ុត​ ដូច​នេះ​ហើយ ​អាច​មាន​សុវត្ថិភាព។ នេះ​បើ​យោង​តាមមជ្ឈមណ្ឌល​ការពារ​ និង​គ្រប់​គ្រង​ជំងឺ នៅ​អាមេរិក។

៣- ទឹក​ប៉ោម

ទឹក​ប៉ោម​ស្រស់ ក៏​​ជា​ភេសជ្ជៈ​​គួរ​ចៀសវាង​ដូច​គ្នា​ ព្រោះ​​ទឹក​ប៉ោម​​ធ្វើ​ខ្លួន​ឯង ​មិន​បាន​សម្លាប់​មេរោគ អាច​មាន​បាក់តេរី ដូច​ជា E.Coli និង Salmonella នៅ​ក្នុង​នោះ​បាន។ គួរ​ចៀស​វាង​ភេសជ្ជៈនេះ​ ឬ​​អាច​រកទិញ​ទឹក​ប៉ោម ផលិត​ និង​សម្លាប់​មេរោគ​បាន​តាមទី​​ផ្សារបាន។ ផ្ទុយ​ទៅ​វិញ ​យើង​អាច​ញ៉ាំ​ផ្លែ​ប៉ម​ស្រស់ ព្រោះ​ជួយ​សុខភាព​ពេល​ពពោះ កាន់​តែ​ល្អ។

៤- សាច់​មាន់ Turkey

មិន​មែន​មាន​ន័យ​ថា​ ស្រីៗ​ពពោះ មិន​អាច​ញ៉ាំ​សាច់​សត្វ​មាន់​នេះ​បាន​ទេ​ ប៉ុន្តែ​ក៏​មិន​ត្រូវ​ញ៉ាំ​សាច់​មាន់​ទួរគី ចម្អិនមិន​ឆ្អិនល្អ​ដែរ។ ​អាច​ញ៉ាំ​ ​បាន​​បើ​សាច់​ខាង​ បាន​ចម្អិនក្នុង​​សីតុណ្ហភាព ៧៤ ​អង្សារ​សេ។ សាច់​សត្វ​ស្លាប ចម្អិន​មិន​ល្អ​អាច​មាន​បាក់តេរី​ និង​ប៉ារាស៊ីត ​ដូច​ជា E. Coli Trichinella និង​ Toxoplasma។

៥- សាច់ស្មា ឬសាច់ទ្រូង (Brisket)

ដូច​ទៅ​នឹង​សាច់​មាន់​ទួរគី សាច់សត្វ​ត្រង់ស្មា និងទ្រូង គឺ​មិន​មាន​សុវត្ថិភាព​គ្រប់​គ្រាន់ទេ ​បើ​មិន​បានចម្អិត​ឲ្យ​​ដល់​សីតុណ្ហភាព ៧៤​ អង្សារ​សេ ព្រោះ​បាក់តេរី​នៅ​ខាង​ក្នុង មិន​បាន​សម្លាប់​អស់នៅ​ឡើយ។

៦- ឈីស​ទន់

ឈីស​ទន់ ជា​ទូទៅ​មាន​ដាក់​នៅតាម​​កន្លែងអាហារ​ប៊ូហ្វេ។ ទោះយ៉ាង​នេះ​ក្ដី ស្រីៗ​មាន​ផ្ទៃ​ពោះ​ អាច​រីករាយ​ញ៉ាំ​វាបាន​ បើ​សិន​ឈីស​ទាំង​នោះ​បាន​សម្លាប់​មេរោគ។ ឈីស​ អាច​​ផលិត​ឡើង​ដោយ​ទឹកដោះ​គោ​ស្រស់ និង​អាច​មាន​ជំងឺ​​បង្ករ​ដោយ​បាក់តេរី​ក្នុង​ទឹក​ដោះ (Listeria) ហើយ​បើ​ទោះ​ជំងឺ​នេះ​ មិន​ងាយ​ឆ្លង​ចំពោះ​មនុស្ស​ទូទៅ​ក៏​ពិត​មែន ប៉ុន្តែ​ចំពោះ​ស្រីព​ពោះ ងាយ​ឆ្លង​ជំងឺ​ដល់​ទៅ ១៣​ដង បើ​ធៀប​នឹងគ្នា​យើង​គ្មាន​ផ្ទៃ​ពោះ។ ផ្ទុយ​ទៅ​វិញ ឈីស​​រឹង ​គឺ​មាន​សុវត្ថិភាព​ជាង ដូច​នេះ ​គួរ​ញ៉ាំ​ឈីសរឹង​វិញ​ល្អ​ជាង។

៧- អាហារ​សល់

យោង​តាម នាយកដ្ឋាន​សុវត្ថិភាពចំណី​អាហារ នៃ​ក្រសួង​កសិកម្មអាមេរិក គ្រប់​អាហារ​ដែល​នៅ​ក្នុង​បន្ទប់​មាន​សីតុណ្ហភាព​ធម្មតា ច្រើន​ជាង ២ម៉ោង គួរ​តែ​កុំ​ញ៉ាំអី។ អាហារ​ប៊ូហ្វេនៅ​តែ​ភោជនីយដ្ឋាន ​ច្រើន​តែ​ទុក​ចោល​នៅ​ខាង​ក្រៅ ច្រើន​ម៉ោង ដោយ​មិន​គិត​ពី​គ្រោះ​ថ្នាក់ ចំពោះ​គ្នា​យើង​ដែល​ញ៉ាំ​នោះ​ទេ។ ដូច​នេះ អាហារ​នៅ​សល់ គួរ​តែ​ទុក​ក្នុង​ទូទឹក​កក ឲ្យ​​លឿន​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​ប្រាកដ​ថា​ គ្នា​យើង​កំពុងពពោះ មាន​បញ្ហា​សុខភាពដោយ​សារ​តែអាហារ​ទាំង​នោះ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ផលប៉ះពាល់​នៃ​ដុំ​ស្បូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​គភ៌​!

ចុចអាន៖ ញ៉ាំស៊ុបមាន់បំប៉នរាល់ថ្ងៃ ផ្តល់ប្រយោជន៍ច្រើន ពិសេសជួយឲ្យប្រព័ន្ធការពាររឹងមាំ

The post ពពោះ គួរចៀសវាងអាហារ ភេសជ្ជៈទាំងនេះ ព្រោះ… appeared first on Kampuchea Thmey Daily.

ម្ដាយឆ្លងកូវីដ-១៩ ពេលពពោះ កូនក្នុងផ្ទៃមានហានិភ័យអីខ្លះ?​
យើង​សង្កេត​ឃើញ​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​វីរុស​កូវីដ-១៩​ នៅ​កម្ពុជា មាន​ស្ត្រី​ពពោះ​មួយ​ចំនួន​ដែរ។ ម៉ាក់ៗ​ឆ្លង​កូវីដ-១៩ ពេល​ពពោះ កូន​ក្នុង​ផ្ទៃមាន​ហានីភ័យ​អីខ្លះ?​ អាច​ឆ្លង​កូវីដ ១៩ ដែរ​ទេ?

បក​ស្រាយបញ្ហាជុំវិញចម្ងល់នេះ អង្គការសុខភាពពិភពលោក (WHO) ឲ្យ​ដឹង​ថា មិន​ទាន់មានភស្តុតាងច្បាស់លាស់មកបញ្ជាក់ថា ទារកក្នុងផ្ទៃអាចឆ្លងវីរុសកូវីដ-១៩ តាមម្ដាយអំឡុងពេលពពោះ ឬពេលសម្រាល ឬក៏អត់ទេ។ មកដល់ថ្ងៃនេះ វីរុសកូវីដ-១៩ មិនទាន់ត្រូវបានរកឃើញក្នុងទឹកភ្លោះ ឬក៏ទឹកដោះម្ដាយនៅឡើយ។

ដូច​គ្នានេះដែរ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លង​អាមេរិក (CDC) ហានីភ័យ​ទូទៅ​ក្នុង​ការ​កើត​ជំងឺ​កូវីដ-១៩​ លើ​ស្ត្រី​ពពោះ មាន​ភាគ​រយ​ទាប ក៏​ប៉ុន្តែការ​ពពោះ​បង្កើន​ហានិភ័យ​ខ្ពស់​ក្នង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​ស្លាប់​បើ​ឆ្លង​កូវីដ-១៩។ ស្ត្រី​ពពោះ​ដែល​ឆ្លង​វីរុស​នេះ​ច្រើន​កើត​បញ្ហា​ផ្លូវ​ដង្ហើម ទាម​ទារ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ជាង​ស្ត្រី​មិន​មាន​ផ្ទៃ​ពោះ។ អ្នកស្រាវជ្រាវក៏សង្កេតឃើញថា ក្រៅពីអាចកើតជំងឺផ្លូវដង្ហើម ស្រ្តីពពោះកើតកូវីដ-១៩ មិនមានចម្លង ឬបង្កបញ្ហាសុខភាពធ្ងន់ធ្ងរដល់ទារកទេ។

បន្ថែម​ពី​លើ​នេះ ស្ត្រី​ពពោះ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា ទឹក​នោម​ផ្អែម កាន់​តែ​ប្រឈម​ខ្ពស់​នឹង​ការ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ បើ​ឆ្លង​ជំងឺ​កូវីដ-១៩។ តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន​អះ​អាង​ថា ស្ត្រី​ពពោះ​កើត​កូវីដ-១៩ ប្រឈម​នឹង​ការ​សម្រាល​កូន​មុន​ខែ និង​សម្រាល​ដោយ​ការ​វះកាត់ ហើយ​ទារក​ត្រូវ​យក​ទៅ​ពិនិត្យ​សុខភាព ស្វែង​រក​ជំងឺ​ផ្សេងៗ រូម​ទាំង​កូវីដ-១៩ ​ដែរ។

​​​យ៉ាង​ណា​មិញ​ តាម​ការ​សិក្សា​​ពី​សាកល​វិទ្យាល័យ California San Francisco បាន​រក​ឃើញ​ថា ទារក​ភាគ​ច្រើន​ ដែល​​មាន​ម៉ាក់​ៗ​កើត​កូវីដ១៩​ គឺ​មាន​សុខភាព​ល្អ​ធម្មតា ​គិត​ត្រឹម​ពេល​ដែល​​​អា​អូន​កើត​បាន​ចន្លោះ​​​​អាយុ​ ៦​ ទៅ​៨​សប្ដាហ៍។​ ខណៈ​ពេល​ដែល​​ការ​ស្រាវជ្រាវ​​នេះ​កំពុង​តែ​បន្ត​ ​ ​ការ​រក​ឃើញ​នេះ​ ក៏​អាច​ធ្វើ​ឲ្យ​គ្រួសារ​ដែល​កើត​កូវីដ១៩​ មាន​ក្តី​សង្ឃឹម​ផង​ដែរ​។

សម្រាប់​ម៉ាក់​ៗ​ដែល​កើត​ជំងឺ​កូវីដ-១៩ នៅ​តែ​អាច​បំបៅដោះ​កូន​ធម្មតា​បាន ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​អនាម័យ​ខ្ពស់ ដើម្បី​ធានា​ថា មិន​ចម្លង​វីរុស​ទៅ​កូន​ជាមួយ៖

ពាក់​ម៉ាស​ពេល​បំបៅ

លាង​សម្អាត​ដៃ​មុន​កាន់​កូន

ក្អក ឬ​កណ្ដាស់​ត្រូវ​ងាក​មុខ​ចេញ

ច្របាច់​ទឹក​ដោះ​ដាក់​ដប​ឲ្យ​កូន​បៅ (បើ​អាច)

ឬ​ច្រមាច់​ទឹក​ដោះ​ដាក់​ដប ទុក​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​បំបៅ​កូន (បើ​អាច)។ល។

ស្រប​គ្នា​នេះ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា ក្រសួង​នៅ​មិន​ទាន់​ទទួល​បាន​ការ​ណែនាំ​ទាក់ទង​នឹង​ការ​ចាក់​​វ៉ាក់សាំង​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ពីអង្គការ​សុខភាពពិភពលោក(WHO) នៅ​ឡើយ​ទេ ដូច​នេះ​ស្ត្រី​ពពោះ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​បន្ត​ទៀត។ តែ​បើ​ស្ត្រី​ពពោះ​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់ ដូច​នេះ​គ្រូពេទ្យ​អាច​សម្រេច​ចិត្ត​ឲ្យ​ស្ត្រី​ពពោះ​ចាក់​វ៉ាក់សាំងកូវីដ-១៩ ដើម្បី​ការពារ​សុខភាព​ដែរ ប៉ុន្តែ​ត្រូវ​មាន​ការ​តាម​ដាន​ឲ្យ​បាន​ច្បាស់​លាស់។ ចំណែក​ការ​លើក​ឡើង​ថា ចាក់​វ៉ាក់សាំង​រួច អាច​ប៉ះពាល់​ទៅ​ដល់​ទារក​ក្នុង​ផ្ទៃ​ដែរ ឬ​អត់​នោះ ទាម​ទារ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​ពី​អ្នក​វិទ្យាសាស្ត្រ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ បកស្រាយ! តើអ្នកជាសះស្បើយពីកូវីដ-១៩ អាច​លាប់​ឡើង​វិញដែរទេ?

ចុចអាន៖ ឪពុកម្តាយគួរប្រយ័ត្ន! កុមារ១ភាគ៣ មិនបង្ហាញរោគសញ្ញាទេពេលឆ្លងកូវីដ

The post ម្ដាយឆ្លងកូវីដ-១៩ ពេលពពោះ កូនក្នុងផ្ទៃមានហានិភ័យអីខ្លះ?​ appeared first on Kampuchea Thmey Daily.

ទោះផឹកកាហ្វេត្រឹមកន្លះពែងក្នុងមួយថ្ងៃ ក៏ស្ត្រីមានផ្ទៃពោះបង្កហានិភ័យខ្លាំងដល់ទារកដែរ
លទ្ធផលពីអ្នកស្រាវជ្រាវអាមេរិកបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលផឹកជាតិកាហ្វេអ៊ីនជាប្រចាំនឹងធ្វើឱ្យទារកកើតមកមិនពេញលក្ខណៈ ឬខ្វះទម្ងន់។

ពួកគេបានរកឃើញថា ស្ត្រីនិយមផឹកកាហ្វេដែលមានជាតិកាហ្វេអ៊ីនស្មើនឹងកន្លះកែវក្នុងមួយថ្ងៃនឹងធ្វើឱ្យទារកកើតមកតូចខុសប្រក្រតី បើប្រៀបធៀបនឹងស្ត្រីមានផ្ទៃពោះដែលមិនទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនសោះ។

ចំណែកទារកដែលកើតមកតូចអាចធ្វើឱ្យពួកគេមានហានិភ័យខ្ពស់នៃជំងឺធាត់ ជំងឺបេះដូង និងទឹកនោមផ្អែមនៅពេលក្រោយ។ ដោយសារ​បញ្ហានេះ​អ្នកជំនាញណែនាំឱ្យស្ត្រីមានផ្ទៃពោះបញ្ចៀសទាំងស្រុងពីភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជា កាហ្វេ តែ​ សូដា និងភេសជ្ជៈប៉ូវកម្លាំងផ្សេងទៀតជាដាច់ខាត។

NHS អាមេរិកនិយាយថា ស្ត្រីមានផ្ទៃពោះអាចផឹកជាតិកាហ្វេអ៊ីនបាន ប៉ុន្តែមិនលើសពី ២០០ មីលីក្រាមក្នុងមួយថ្ងៃឡើយ ហើយប្រសិនអ្នកម្ដាយចំណូលភេសជ្ជៈមានជាតិកាហ្វេអ៊ីន ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យអំពីការទទួលទានជាតិកាហ្វេអ៊ីនអំឡុងពេលមានផ្ទៃពោះជាមុនសិន។

ការទទួលទានជាតិកាហ្វេអ៊ីនលើសកម្រិត ត្រូវបានអ្នកជំនាញជឿថា បណ្តាលឱ្យសរសៃឈាមនៅក្នុងស្បូននិងសុកមានភាពតឹង ដែលនាំឱ្យពិបាកដល់ការផ្គត់ផ្គង់ឈាមដល់ទារក និងរារាំងការលូតលាស់របស់ក្មេងក្នុងផ្ទៃ។

ដោយឡែកការសិក្សាថ្មីមួយទៀតបានបង្ហាញថា ការទទួលទានជាតិកាហ្វេអ៊ីនខ្ពស់ជាប្រចាំក៏មានហានិភ័យចំពោះការលូតលាស់នៅក្នុងផ្ទៃ កើតមកទម្ងន់ស្រាល ក៏ដូចជាប៉ះពាល់អវៈយវៈមួយចំនួនថែមទៀតផង។

បើប្រៀបធៀបស្ត្រីដែលមិនទទួលទានកាហ្វេអ៊ីននិងស្ត្រីដែលមានកម្រិតកាហ្វេអ៊ីនក្នុងឈាមខ្ពស់ ទារកកើតជាមួយម្ដាយផឹកកាហ្វេអ៊ីនមានទម្ងន់ស្រាលជាងទារកធម្មតា ៨៤ ក្រាម អវៈយវៈខ្លីជាង ០,៤៤ សង់ទីម៉ែត្រ ទំហំក្បាលតូចជាង ០,៣២ សង់ទីម៉ែត្រ។

តាមរយៈការសិក្សាខាងលើ អ្នកជំនាញបានទូន្មានស្ត្រីមានផ្ទៃពោះគ្រប់រូប គួរចៀសវាងជាតិកាហ្វេអ៊ីនដាច់ខាតដើម្បីជាប្រយោជន៍ដល់សុខភាពទារកនិងខ្លួនឯងផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Daily Mail

ចុចអាន៖ ស្រាយ​ចម្ងល់​! សំឡី​អានាម័យអាច​​​បណ្ដាល​​ឲ្យ​កើត​ជំងឺ​មហារីក​?

ចុចអាន៖ ក្មេងក្តៅខ្លួន ឬផ្តាសាយ ចំថ្ងៃត្រូវចាក់វ៉ាក់សាំង អាចចាក់បានអត់?

The post ទោះផឹកកាហ្វេត្រឹមកន្លះពែងក្នុងមួយថ្ងៃ ក៏ស្ត្រីមានផ្ទៃពោះបង្កហានិភ័យខ្លាំងដល់ទារកដែរ appeared first on Kampuchea Thmey Daily.

ប៉ុន្មានសំណួរអំពីកូវីដ-១៩ ស្ត្រីមានផ្ទៃពោះចង់ដឹងបំផុត
វីរុស COVID-19 ឆ្លងរាលដាលយ៉ាងឆាប់រហ័ស តាមរយៈដំណក់ទឹកតូចៗដែលខ្ទាតចេញពីមាត់អ្នកជំងឺតាមរយៈការក្អក ឬកណ្តាស់។ ខណៈសុខភាពខ្លួនខ្សោយ ហើយថែមទាំងមានកូនក្នុងផ្ទៃពោះ ស្ត្រី ពពោះភាគច្រើនតែងបង្ហាញក្តីបារម្ភរបស់ខ្លួន និងមានការងឿងឆ្ងល់ច្រើនជុំវិញវីរុស COVID-19។

ដើម្បីជាចំណេះដឹងសម្រាប់ស្ត្រីមានផ្ទៃពោះ អង្គការសុខភាពពិភពលោក (WHO) បានចងក្រងនូវកម្រងសំណួរ-ចម្លើយ មួយចំនួន អំពីស្ត្រីមានផ្ទៃពោះ និងវីរុស COVID-19។

សំណួរ១. តើជាការពិតទេ ស្ត្រីពពោះជាក្រុមមនុស្សប្រឈមខ្លាំងនឹងការឆ្លង COVID-19?

ចម្លើយ៖ ការស្រាវស្រាវអំពីផលប៉ះពាល់របស់វីរុស COVID-19 លើស្ត្រីមានផ្ទៃពោះកំពុងដំណើរការនៅឡើយ។ ប៉ុន្តែបច្ចុប្បន្ននេះមិនទាន់មានភស្តុតាងណាបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះប្រឈមខ្លាំងជាងមនុស្សធម្មតានោះ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការផ្លាស់ប្តូររាងកាយ អ័រម៉ូន និងប្រព័ន្ធភាពស៊ាំ ស្ត្រីមានផ្ទៃពោះអាចរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយការឆ្លងមេរោគផ្លូវដង្ហើមមួយចំនួន ពិសេសវីរុស COVID-19។

សំណួរ២. ខ្ញុំជាស្ត្រីមានផ្ទៃពោះ តើខ្ញុំត្រូវការពារខ្លួនពី COVID-19 យ៉ាងដូចម្តេច?

ចម្លើយ៖ មិនមានអ្វីប្លែកពីគេនោះទេ ស្ត្រីមានផ្ទៃពោះត្រូវអនុវត្តវិធានការពារខ្លួនពី COVID-19 ដូចមនុស្សធម្មតាដែរ។ ទី១ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹក ជេល ឬអាល់កុលឲ្យបានញឹកញាប់ ទី២ រក្សាចន្លោះរវាងយើង និងអ្នកដទៃ ហើយចៀសវាងទៅកន្លែងដែលមានមនុស្សច្រើន ទី៣ កុំយកដៃទៅប៉ះភ្នែក ច្រមុះ និងមាត់ ទី៤ អនុវត្តអនាម័យផ្លូវដង្ហើម ដោយយកក្រដាស ឬកែងដៃគ្របមាត់ ពេលក្អក ឬកណ្តាស់។ ក្នុងករណីមានអការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។

សំណួរ៣. តើវីរុស COVID-19 អាចឆ្លងពីម្តាយទៅកូនផ្ទៃ ឬកូនទើបកើតទេ?

ចម្លើយ៖ នៅមិនទាន់ដឹងថាតើស្ត្រីមានផ្ទៃពោះដែលមានវីរុស COVID-19 អាចចម្លងមេរោគទៅកូនក្នុងផ្ទៃ ឬពេល សម្រាលកូនឡើយ ហើយ​ក៏​មិនទាន់ដឹងថា វីរុស COVID-19 មាននៅក្នុងទឹកភ្លោះ ឬទឹកដោះម្តាយនោះដែរ។

សំណួរ៤.តើស្ត្រីដែលឆ្លង COVID-19 អាចបំបៅកូនដោយទឹកដោះបានទេ?

ចម្លើយ៖ ជាពិត ស្ត្រីដែលមានឆ្លងវីរុស COVID-19 អាចបំបៅកូនបាន ប្រសិនបើម៉ាក់ៗមានបំណងបំបៅកូនដោយទឹកដោះ ប៉ុន្តែម៉ាក់ៗត្រូវអនុវត្តក្បួនអនាម័យផ្លូវដង្ហើម ដោយពាក់ម៉ាស់ឲ្យបានត្រឹមត្រូវអំឡុងពេលបំបៅដោះកូន លាងសម្អាតដៃឲ្យស្អាត មុន និងក្រោយពេល បំបៅកូន៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ៣ចំណុច ដែលស្រ្តីមានហានិភ័យស្លាប់ដោយសារជំងឺកូវីដ-១៩ទាបជាងបុរស

ចុចអាន៖ ម្ដាយ​បំបៅ​កូន​ដោយ​ទឹកដោះ​ក៏​អាច​ចាក់​វ៉ាក់សាំង​កូវីដ ថែម​ទាំង​ផ្ដល់​ការ​ការពារ​ដល់​ទារក​ទៀត

The post ប៉ុន្មានសំណួរអំពីកូវីដ-១៩ ស្ត្រីមានផ្ទៃពោះចង់ដឹងបំផុត appeared first on Kampuchea Thmey Daily.

ស្ត្រីកំពុង​ពពោះ​ បើ​កើត​កូវីដ១៩​ អាច​ចម្លង​ទៅ​កូន​​ដែរ​អត់​?​
ម៉ាក់​ៗ​ច្បាស់​ជា​កំពុង​តែ​បារម្ភ​ខ្លាំង​ហើយ​ ដែល​ពពោះ​ចំ​ពេល​កូវីដ១៩ ​បែប​នេះ​ និង​ចង់​ដឹង​ឲ្យ​ច្បាស់​ថា​ បើ​ម៉ាក់​ៗ​កើត​កូវីដ​ អាច​ចម្លង​ទៅ​អា​អូននៅ​ក្នុង​ផ្ទៃ​ដែរ​ឬ​យ៉ាង​ណា​?​

​​​យ៉ាង​ណា​មិញ​ តាម​ការ​សិក្សា​​ពី​សាកល​វិទ្យាល័យ California San Francisco បាន​រក​ឃើញ​ថា ទារក​ភាគ​ច្រើន​ ដែល​​មាន​ម៉ាក់​ៗ​កើត​កូវីដ១៩​ គឺ​មាន​សុខភាព​ល្អ​ធម្មតា ​គិត​ត្រឹម​ពេល​ដែល​​​អា​អូន​កើត​បាន​ចន្លោះ​​​​អាយុ​៦​ ទៅ​៨​សប្ដាហ៍។​ ខណៈ​ពេល​ដែល​​ការ​ស្រាវជ្រាវ​​នេះ​កំពុង​តែ​បន្ត​ ​ ​ការ​រក​ឃើញ​នេះ​ ក៏​អាច​ធ្វើ​ឲ្យ​គ្រួសារ​ដែល​កើត​កូវីដ១៩​ មាន​ក្តី​សង្ឃឹម​ផង​ដែរ​។

១.សុខភាព​អា​អូន​ដែល​​ម៉ាក់​ៗ​កើត​កូវីដ​១៩

​បើ​យោង​​តាម​​ការ​សិក្សា​​លើ​ទារក​ចំនួន​២៦៣​នាក់​​ ដែល​មាន​ម៉ាក់​ៗ​ចូលរួម​នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​​អំពី​លទ្ធផល​នៃ​​មេរោគ​កូវីដ​​លើ​​ស្ត្រី​មាន​ទម្ងន់ (PRIORITY) ​ដែល​ការ​សិក្សា​នេះ​ ផ្ដោត​លើ​ស្ត្រី​ដែល​បាន​បញ្ជាក់​ថា​​កើត​ជំងឺ​កូវីដ​១៩​​ ​ឬ​កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ​។​

​​លទ្ធផល​បាន​បង្ហាញ​ថា​ អត្រា​ប្រេវ៉ាឡង់​​នៃ​​បញ្ហា​ទារក​កើត​មិន​គ្រប់​ខែ​ និង​​​ជំងឺ​ផ្លូវ​ដង្ហើម​ គឺ​មិន​មាន​ភាព​ខុស​គ្នា​រវាង​ទារក​​ដែល​កើត​ពី​ម៉ាក់​ៗ​ចំនួន​១៧៩​នាក់​ ដែល​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ និង​ម៉ាក់​ៗ​ចំនួន​៨៤​នាក់​ផ្សេង​​ទៀត​ ដែល​អវិជ្ជមាន​ជំងឺ​កូវីដ​ឡើយ​។

ជា​មួយ​គ្នា​នេះ​ដែរ​ មាន​ទារក​ចំនួន២​នាក់​ (១,១%)​ ​ដែល​មាន​ម៉ាក់​ៗ​ វិជ្ជមាន​កូវីដ​១៩ ​ក៏​កើត​មាន​ជំងឺ​កូវីដ​១៩​នេះ​ដែរ​។​ ទារក​ម្នាក់​ពុំ​មាន​បញ្ហា​សុខភាព​នោះ​ទេ​ រី​ឯ​ទារក​ម្នាក់​ទៀត​​​កើត​មិន​គ្រប់​ខែ​ និង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ (ឧទាហរណ៍​ ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម​)។​ ​ប៉ុន្តែ​បញ្ហា​នេះ​ ​ត្រូវ​បាន​​គេ​ណែ​នាំ​ថា គឺ​ជា​រឿង​ធម្មតា​សម្រាប់​ទារក​ដែល​កើត​នៅ​អាយុ​២៦​សប្ដាហ៍​ប៉ុណ្ណោះ​ ហើយ​ទារក​ទាំង​២នោះ​ ពុំ​ត្រូវ​បាន​សម្រាក​ព្យាបាល​សារ​ជាថ្មី​ឡើយ​ នៅ​ក្នុង​អំឡុង​ពេល​តាម​ដាន​នេះ​។​​​​

​​​ក្នុង​ចំណោម​ម៉ាក់​ៗ​ដែល​វិជ្ជមាន​កូវីដ​១៩​ អ្នក​ដែល​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​នៅ​ពីរ​សប្ដាហ៍​​ចុងក្រោយ​​នៃ​ការ​មាន​គភ៌​ ទំនង​ជា​​កូន​កើត​មិន​គ្រប់​ខែ​ ​ហើយ​ទារក​​ក៏​ត្រូវ​បញ្ជូន​ទៅ​ផ្នែក​ថែទាំ​ពិសេស​ផង​ដែរ។ ប៉ុន្តែ​ទារក​ទាំង​នោះ​មាន​សុខភាព​ល្អ​ជា​ធម្មតា​ នៅ​ពេល​ដែល​​ពួកគេ​មាន​កើត​បាន​អាយុ​៦ ទៅ​៨សប្តាហ៍​។

២.ដែន​កំណត់​នៃ​ការ​ស្រាវជ្រាវ

ទោះ​បី​ជា​ការ​សិក្សា​នេះ​ ផ្ដល់​ផល​ជា​វិជ្ជមាន​សម្រាប់​ទារក​ ក្នុង​អំឡុង​​ពេល​ជំងឺ​រាតត្បាត​នេះ​យ៉ាង​ណា​ក្តី​ ​ប៉ុន្តែ​​​វា​ត្រូវ​ការ​​ការ​​ស្រាវជ្រាវ​បន្ថែម​ទៀត​ ដោយ​សារ​តែ​ទារ​ក​ដែល​ធ្វើ​តេស្ត​រក​កូវីដ​១៩ មិន​ពេញ​លេញ​​​នៅ​ពេល​សិក្សា​ ដែល​មាន​តែ​ទិន្នន័យ​ដែល​អាច​ប្រើ​បាន​ត្រឹម​ថ្ងៃ​ទី​២២ ​ខែ​មិថុនា​ ឆ្នាំ២០២០​ប៉ុណ្ណោះ​។

​លោក​វេជ្ជ​បណ្ឌិត​Benaroch មាន​ប្រសាសន៍​ថា ភាគច្រើន​នៃ​ការ​សម្រាល​កូន​ ដែល​យក​មក​​វាយតម្លៃ​នៅ​ក្នុង​ការ​សិក្សា​ គឺ​​បាន​មក​ពី​ម៉ាក់​​ៗ​ដែល​​ឆ្លង​កូវីដ​១៩​ នៅ​​ត្រី​មាស​ទី​៣​ ដែល​មាន​ន័យ​ថា​ យើង​មិន​​​អាច​ដឹង​បាន​​​ថា​ ​បើ​ទារ​ក​​កើត​ពី​ម៉ាក់​ៗ​ដែល​ឆ្លង​កូវីដ​១៩​លឿន​ជាង​នេះ​ ​មាន​សភាព​យ៉ាងណា​នោះ​ទេ។

​​ទោះ​ជា​យ៉ាង​នេះ​ក្តី​ ការ​ស្រាវជ្រាវ​នេះ​ ក៏​​បាន​បង្ហាញ​ពី​តម្រុយ​បន្ថែម​ទៀត​ ដល់​ក្រុម​​គ្រូពេទ្យ​ និង​ម៉ាក់​ៗ​ ឲ្យ​​ជ្រួត​ជ្រាប​​ពី​ជំងឺ​កូវីដ​១៩​កាន់​តែ​ច្បាស់​ជាង​មុន​​​ ពី​ផល​ប៉ះពាល់​​ទៅ​លើ​​សុខភាព​របស់​ទារក​ដែល​​​ទើប​នឹង​​កើត​ផង​ដែរ​។

៣.ថែរក្សាសុខភាព​​អំឡុង​ពេល​ជំងឺ​​កូវីដ​១៩

យោង​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ និង​ការ​ការពារ​ (CDC) អាមេរិក ម៉ាក់​ៗ​ដែល​កំពុង​ពពោះ​​ មាន​ហានិភ័យ​ខ្ពស់​​ក្នុង​ការ​វិវត្ត​​ទៅ​រក​សភាព​ធ្ងន់ធ្ងរ​ ​នៅ​ពេល​កើត​មាន​ជំងឺ​កូវីដ​១៩​ ជាង​អ្នក​ដែល​គ្មាន​ទម្ងន់​។ ដូចនេះ​ ក្រុម​គ្រូពេទ្យ​ទទូច​ឲ្យ​ម៉ាក់​ៗ​ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ ដើម្បី​ចៀស​វាង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នេះ​។​

ពិត​ណាស់​ ​ការ​ការពារ​ប្រសើរ​ជាង​ការ​​ព្យាបាល​ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​ត្រូវ​​ចាត់​វិធានការ​ឲ្យ​បាន​ម៉ត់​ចត់​ ដើម្បី​បញ្ចៀស​នូវ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ដូចជា​រក្សា​គម្លាត​ ពាក់​ម៉ាស់ និង​ឧស្សាហ៍​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ ដោយ​ប្រើ​ទឹក​អាកុល​លាង​ដៃ​ ដែល​មាន​កម្រិត​ជាង​អាកុល​​យ៉ាង​តិច​៦០%​ ឬ​លាង​សម្អាត​ដៃ​ដោយ​ប្រើ​សាប៊ូ​​ឲ្យ​បាន​២០​វិនាទី​។

ការ​ថែ​រក្សា​សុខភាព​ឲ្យ​បាន​ល្អ​ នៅ​អំឡុង​ពេល​ពពោះ​ អាច​ជួយ​ម៉ាក់​ៗ​ឲ្យ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ និង​ចៀស​ឆ្ងាយ​ពី​ជំងឺ​។ លើស​ពី​នេះ​ ចូរ​ញ៉ាំ​វីតាមីន​នៅ​អំឡុង​ពេល​មាន​គភ៌​ សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់​ និង​​ថែទាំ​រាងកាយ​ឲ្យ​បាន​ល្អ​ ជា​ពិសេស​ ត្រូវ​កាត់​បន្ថយ​ស្ត្រេស​ឲ្យ​នៅ​កម្រិត​ទាប​តាម​ដែល​អាច​ធ្វើ​បាន​ ​តាម​រយៈ​ការ​សមាធិ​ ឬ​ស្អាប់​ចម្រៀង​ជាដើម​៕

អត្ថបទផ្ដល់សិទ្ធ៖ Hello គ្រូពេទ្យ

ចុចអាន៖ របៀបថែទាំអ្នកសង្ស័យមានផ្ទុកកូវីដ-១៩ ខណៈសម្រាកនៅផ្ទះ

ចុចអាន៖ តិចនិកខ្លះៗជួយដោះស្រាយបញ្ហាផ្លូវចិត្តអំឡុងពេលនៅតែផ្ទះក្នុងវិបត្តិកូវីដ

The post ស្ត្រីកំពុង​ពពោះ​ បើ​កើត​កូវីដ១៩​ អាច​ចម្លង​ទៅ​កូន​​ដែរ​អត់​?​ appeared first on Kampuchea Thmey Daily.