Connect with us

សុខភាព

ញ៉ាំស៊ុបមាន់បំប៉នរាល់ថ្ងៃ ផ្តល់ប្រយោជន៍ច្រើន ពិសេសជួយឲ្យប្រព័ន្ធការពាររឹងមាំ

បានផុស

នៅ

គ្នាយើងដឹងហើយថា ការហាត់ប្រាណអាចជួយពង្រឹងរាងកាយយើងឲ្យរឹងមាំ ខណៈរបបអាហារដែលយើងញ៉ាំចូលខ្លួនរាល់ថ្ងៃ ក៏ជាផ្នែកសំខាន់មួយរក្សារាងកាយ និងសុខភាពយើងឲ្យបានរឹងមាំដូចគ្នាដែរ។ បើយើងទទួលបានអាហារសម្បូរសារធាតុចិញ្ចឹមគ្រប់គ្រាន់ វានឹងជួយដល់ប្រព័ន្ធការពាររាងកាយយើងឲ្យបានខ្លាំងក្លា ទប់ទល់ជាមួយជំងឺផ្សេងៗបាន។

Recipe: Slow Cooker Whole Chicken Soup | Kitchn
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របគ្នានេះដែរ ស៊ុបមាន់បំប៉ន ក៏ជាអាហារមួយដែលសម្បូរសារធាតុចិញ្ចឹមអាចទ្រទ្រង់សុខភាពយើងបានច្រើនដែរ។ អ្វីដែលកាន់តែពិសេសនោះ នៅពេលយើងញ៉ាំស៊ុបមាន់រាល់ថ្ងៃ សុខភាពយើងនឹងទទួលបានអត្ថប្រយោជន៍ច្រើនផ្នែក គ្រប់គ្នានឹកស្មានមិនដល់។

១. ទប់ទល់ភាពហត់នឿយ

អង្គុយធ្វើការមុខអេក្រង់កុំព្យូទ័រច្រើនម៉ោង ឬអង្គុយផ្ចង់រៀនច្រើនម៉ោងរាល់ថ្ងៃ ច្បាស់ជាធ្វើឲ្យខួរក្បាល និងរាងកាយយើងហត់នឿយ ជាហេតុបណ្ដាលឲ្យអស់កម្លាំងផ្លូវចិត្ត ឬ Mental Fatigue។ រោគសញ្ញានៃបញ្ហានេះមានដូចជា ពិបាកផ្ចង់អារម្មណ៍ ពិបាកដោះស្រាយបញ្ហា កើតជំងឺថប់បារម្ភ ឬឆាប់មួម៉ៅ។ល។

ស៊ុបមាន់បំប៉នជំនាញខាងកាត់បន្ថយភាពនឿយហត់ និងពង្រឹងដល់ការផ្ចង់អារម្មណ៍ ហើយវាក៏ជួយបង្កើនថាមពលឲ្យយើងពីភាពអស់កម្លាំង និងត្រូវបានគេស្គាល់ថា ស៊ុបមាន់បំប៉នជាអាហារប្រឆាំងនឹងការអស់កម្លាំងខ្លាំង។

២. ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម

Chinese Herbal Chicken Soup 中式药材鸡汤 - Eat What Tonight

យោងតាមការសង្កេតមើលតាំងពីសម័យបុរាណមក ការញ៉ាំស៊ុបមាន់បំប៉នជាប្រចាំផ្ដល់ប្រយោជន៍ខ្លាំងដល់អ្នកជំងឺទឹកនោមផ្អែម។ ស៊ុបមាន់បំប៉នជួយពន្លឿនអត្រាបំផ្លាញជាតិគ្លុយកូសក្នុងឈាម ដោយបង្កើនសមត្ថភាពរាងកាយក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អប្រសើរ។

៣. បន្ថយស្ត្រេសធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ

បើយើងញ៉ាំស៊ុបមាន់បំប៉នជាប្រចាំ ក្រៅពីបំបាត់ភាពនឿយហត់ វាក៏ជួយឲ្យយើងមានអារម្មណ៍ស្រស់ថ្លាឡើងវិញដែរ។ ដោយសារការមមាញឹកជាមួយកិច្ចការដែលយើងត្រូវបំពេញពីមួយថ្ងៃទៅមួយថ្ងៃ ខួរក្បាល និងអារម្មណ៍ច្បាស់ជាទទួលមិនបាន បណ្ដាលឲ្យស្ត្រេសកើតឡើង ហើយនៅពេលយើងឆាប់មួរម៉ៅ ធុញថប់ នោះស៊ុបមាន់បំប៉នអាចជួយបាន។

៤. ជួយពង្រឹងប្រព័ន្ធការពាររាងកាយ

តាមពិតទៅ ស៊ុបមាន់បំប៉នត្រូវបានប្រជាជននៅទ្វីបអាស៊ីយើងញ៉ាំជាជំនួយដល់សុខភាពយូរយារណាស់មកហើយ ពិសេស​គឺពង្រឹងប្រព័ន្ធភាពស៊ាំខ្សោយឲ្យខ្លាំងក្លាឡើងវិញ ហើយរឹតតែសំខាន់នៅក្នុងអំឡុងពេលមានជំងឺរាតត្បាតដូចសព្វថ្ងៃនេះ។ ការញ៉ាំស៊ុបមាន់បំប៉នរាល់ថ្ងៃ ក៏អាចជួយទប់ស្កាត់យើងពីជំងឺផ្ដាសាយ និងជំងឺតូចតាចដទៃទៀតដែរ។
មិនត្រឹមតែប៉ុណ្ណោះ ស៊ុបមាន់បំប៉នក៏ជាអាហារមួយជំនួយខួរក្បាលរបស់កូនៗដែលកំពុងលូតលាស់ ពិសេសក្មេងៗក្នុងវ័យសិក្សា ដើម្បីបំពេញកិច្ចការសាលាបានល្អ និងរៀនបានដល់ចំណុចកំពូលរបស់ពួកគេ។ ស៊ុបមាន់បំប៉នក៏ជួយដល់ម៉ាក់ៗដែលកំពុងបំបៅដោះកូន ឲ្យសម្បូរជីវជាតិ បង្កើនការផលិតទឹកដោះ និងជួយរក្សាគុណភាពទឹកដោះរបស់ម្ដាយកាន់តែល្អប្រសើរថែមទៀតផង។

ដោយសារស៊ុបមាន់បំប៉នផលិតឡើងដោយមិនមានបន្ថែមគ្រឿងផ្សំ សារធាតុគីមី ជាតិខ្លាញ់ ឬសារធាតុរក្សាទុកផ្សេងៗ យើងមិនបាច់ព្រួយថាវាអាចប៉ះពាល់ដល់សុខភាព ឬគ្រួសារយើង៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្

ចុចអាន៖ តិចនិកថែ​សុខភាព​ឲ្យ​ក្មេង​ជាង​វ័យ ជំងឺ​កាច​សាហាវ​មិន​ហ៊ាន​យាយី

ចុចអាន៖ ផ្តាសាយ​តិច​តួច​មិន​បាច់​ប្រើ​ថ្នាំ​ទេ ញ៉ាំ​ភេសជ្ជៈ ៣ មុខ​នេះ​ជា​វិញ​ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម