សុខភាព
បកស្រាយ! តើអ្នកជាសះស្បើយពីកូវីដ-១៩ អាចលាប់ឡើងវិញដែរទេ?
រហូតមកទល់ពេលនេះ នៅមិនទាន់មានអ្នកជំនាញណាអាចបញ្ជាក់ច្បាស់ថា អ្នកជាសះស្បើយពីវីរុសកូវីដ-១៩ អាចជាដាច់ជារៀងរហូត ឬលាប់ឡើងវិញឬយ៉ាងណាឡើយ។

ភាពស្រពិចស្រពិលនេះ បានលេចឡើងក្រោយអ្នកជំងឺកូវីដ-១៩មួយចំនួនដែលអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ត្រូវបានតេស្តវិជ្ជមានវីរុសម្ដងទៀត។ តែទោះយ៉ាងណា ករណីតេស្តវិជ្ជមានសារជាថ្មី ស្ថិតក្នុងកម្រិតតិចតួចប៉ុណ្ណោះ គ្រាន់តែអ្នកជំនាញនៅមិនទាន់អាចអះអាងបានថា តើវាជាការលាប់កូវីដ ឬជាអ្វី។
ទន្ទឹមដឹងភាពមិនច្បាស់លាស់ អ្នកធ្លាប់មានកូវីដ១៩ អាចមានអង់ទីគ័រការពារខ្លួនបានប៉ុន្មានខែឱ្យប្រាកដ គេសង្កេតឃើញអ្នកជំងឺកូវីដមួយចំនួន ដែលភាគច្រើនជាស្ត្រីអាយុខ្ទង់៤០ទៅ៥០ឆ្នាំ ហាក់ដូចជាមានអាការរោគនៅតែបន្ត បើទោះបីតេស្តអវិជ្ជមានទៅហើយក្ដី។

ទាក់ទិនករណីនេះ វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាព (NIHR) អង់គ្លេសបានចេញផ្សាយរបាយការណ៍មួយថា អ្នកជំងឺកូវីដម្នាក់ក្នុងចំណោម ១០ នាក់ នឹងនៅតែមានអាការឈឺចាប់រាប់ខែ ក្រោយចេញពីមន្ទីរពេទ្យ។ ក្នុងនោះបញ្ហាទូទៅរបស់អ្នកជំងឺរួមមាន អស់កម្លាំង ពិបាកដកដង្ហើម និងអារម្មណ៍មិនមូល ហើយប្រសិនបើរោគសញ្ញាធ្ងន់ធ្ងរអ្នកជំងឺអាចប៉ះពាល់ខូចសរីរាង្គមួយចំនួន មានការថប់បារម្ភ និងរងជំងឺធ្លាក់ទឹកចិត្ត។ ទោះជាបែបនេះក្ដី តួលេខនៃអ្នកជំងឺដែលអាចបន្តរោគសញ្ញា ក្រោយសម្រាកព្យាបាល ស្ថិតក្នុងចំនួនតិចប៉ុណ្ណោះ។
ចំណែកភ័ស្តុតាងថ្មីដែលសិក្សាដោយអ្នកស្រាវជ្រាវអាមេរិកបានបង្ហាញថា អ្នកជំងឺសះស្បើយពីវីរុសកូវីដ-១៩ មានអង់ទីគ័រការពារការចម្លងមេរោគម្ដងទៀតយ៉ាងហោចពីរបីខែ ហើយក្នុងករណីខ្លះអាចបានយូរជាងនេះ៕
អត្ថបទ៖ សន្យា
ចុចអាន៖ អ្នកជំងឺធ្លាប់តេស្តវិជ្ជមានកូវីដ-១៩ មានអង់ទីគ័រការពារការឆ្លងជាថ្មីបានជាង១០ដង
ចុចអាន៖ ការសិក្សាថ្មីបង្ហាញថា អ្នកជំងឺកូវីដបន្តរោគសញ្ញាយ៉ាងហោច៣ខែ ក្រោយចេញពីមន្ទីរពេទ្យ
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៨ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


